ព័ត៌មានជាតិ
រាជរដ្ឋាភិបាល សម្រេចឱ្យក្រុមហ៊ុនចិនសិក្សាគម្រោងវិនិយោគព្រលានយន្តហោះថ្មីខេត្តមណ្ឌលគិរី
រាជរដ្ឋាភិបាល បានសម្រេចផ្តល់សិទ្ធិឱ្យសម្ព័ន្ធក្រុមហ៊ុន ហ្វូខឺស សិក្សា និងវិនិយោគលើគម្រោងអាកាសយានដ្ឋានមណ្ឌលគិរីថ្មី ក្នុងទម្រង់សាងសង់-ធ្វើអាជីវកម្ម-ផ្ទេរ (BOT) និងការអភិវឌ្ឍទីក្រុងរណបពហុបំណង និងមជ្ឈមណ្ឌលទំនិញផ្លូវអាកាស នៅខេត្តមណ្ឌលគិរី។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល ក៏បានអនុញ្ញាត ឱ្យរដ្ឋាលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល សហការជាមួយសម្ព័ន្ធក្រុមហ៊ុន ហ្វូខឺស រៀបចំអភិវឌ្ឍគម្រោងនេះស្របតាមច្បាប់ និងនិតិវិធីជាធរមាននៃកម្ពុជា។ នេះបើយោងតាមលិខិតរបស់ទីស្តីការគណរដ្ឋមន្រ្តី ចុះនៅថ្ងៃទី ០៩ មករា ឆ្នាំ ២០២៤ និងត្រូវបានផ្សព្វផ្សាយនៅថ្ងៃនេះ។

លោក ស៊ីន ចាន់សេរីវុត្ថា អនុរដ្ឋលេខាធិកា និងអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានថ្លែងប្រាប់កម្ពុជាថ្មី នៅរសៀលថ្ងៃទី ១៣ មករានេះថា គម្រោងវិនិយោគលើអាកាសយានដ្ឋានមណ្ឌលគិរីថ្មី និងការអភិវឌ្ឍទីក្រុងរណបពហុបំណងនេះ គឺអាស្រ័យទៅលើការសិក្សាជាក់ស្តែង, ប្រសិនបើក្រុមហ៊ុននេះ សិក្សារកឃើញថា ដំណើរការល្អ នោះនឹងឈានទៅដល់ការវិនិយោគ។ លោកបានបន្តថា ក្រុមហ៊ុន ហ្វូខឺស គ្រុប ដែលដឹកនាំដោយក្រុមហ៊ុន ហ្វូខឺស ត្រេន គ្លូប៊ល វេនឈ័រឯ.ក គឺជាក្រុមហ៊ុន ដែលមានការចូលរួមពីវិនិយោគមកពីម៉ាឡេស៊ី ចិន អឺរ៉ុប និងមជ្ឈឹមបូព៌ា ជាដើម។
អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល ក៏បានស្នើឱ្យភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសអ្នកវិនិយោគអចលនទ្រព្យនៅខេត្តមណ្ឌលគិរី ផ្តល់កិច្ចសហការគាំទ្រ ដោយមិនត្រូវឆ្លៀតឱកាសដំឡើងថ្លៃអចលនទ្រព្យ នៅតំបន់នៃការសិក្សាគម្រោង នាំឱ្យមានការស្ទះគម្រោងនេះទេ។

សូមរំលឹកថា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ទីស្តីការគណៈរដ្ឋមន្ត្រី បានចេញសេចក្តីជូនដំណឹង (សជណ) ស្តីពីការជ្រើសរើសយកក្រុមហ៊ុន Powerchina International Group ធ្វើជាដៃគូរបស់រដ្ឋាភិបាល ក្នុងការសិក្សាលើគម្រោងសាងសង់ព្រលានយន្តហោះថ្មីនេះ ដោយតម្រូវឱ្យក្រុមហ៊ុនឯកជននេះ លើផ្ទៃដី៣០០ហិកតា មានចម្ងាយប្រហែល២០គីឡូម៉ែត្រ ពីទីក្រុងសែនមនោរម្យ ដែលតាមការប៉ាន់ស្មានអាចនឹងចំណាយថវិកាវិនិយោគប្រមាណជាង៨០លានដុល្លារ។ សជណ បញ្ជាក់ថា រដ្ឋលេខាធិការអាកាសចរស៊ីវិល ជាអ្នកសិក្សាលើគម្រោងសាងសង់ព្រលានយន្តហោះថ្មីនេះ ហើយការចំណាយលើការសិក្សា គឺជាបន្ទុករបស់ក្រុមហ៊ុន Powerchina International Group។ ប៉ុន្តែដោយសារវិបត្តិនៃជំងឺកូវីដ១៩ និងស្ថានភាពសេដ្ឋកិច្ចសកល ធ្វើឱ្យក្រុមហ៊ុន China Power ធ្វើឱ្យគម្រោងនេះត្រូវបានជាប់គាំងមិនដំណើរការ។ រហូតដល់ឆ្នាំ ២០២៤នេះ រាជរដ្ឋាភិបាលផ្តល់សិទ្ធិឱ្យក្រុមហ៊ុនថ្មី សិក្សាពីគម្រោងវិនិយោគព្រលានយន្តហោះមណ្ឌលគិរីនេះម្តងទៀត៕

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


