ព័ត៌មានជាតិ
អូសខ្សែភ្លើងដាក់ម៉ូទ័របូមទឹកប្រើ ចាប់ចំដំណខ្សែឆក់ស្លាប់មួយរំពេច
តាកែវ ៖ បុរសវ័យ២៤ឆ្នាំម្នាក់ ត្រូវបានចរន្តអគ្គិសនីឆក់ស្លាប់ភ្លាមៗមួយរំពេច បន្ទាប់ពីជនរងគ្រោះអូសខ្សែភ្លើងតម៉ូទ័រប៉ូមទឹកចាប់ចំដំណខ្សែ។

ហេតុការណ៍នេះកើតឡើងនៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងភូមិតាសិត ឃុំពពេល ស្រុកត្រាំកក់ ដែលជនរងគ្រោះឈ្មោះ ពេជ្រ វាសនា អាយុ២៤ឆ្នាំ មុខរបរកម្មកររោងចក្រ។ ប្រពន្ធជនរងគ្រោះបានរៀបរាប់ថា មុនកើតហេតុប្តីគាត់បានរាយខ្សែភ្លើងដើម្បីតម៉ូទ័របូមទឹកដាក់ពាងប្រើ សំណាងអាក្រក់បានចាប់កាន់ប៉ះដំណរខ្សែដែលតបណ្តាលឲ្យឆក់ស្លាប់តែម្តង។

ដោយជនរងគ្រោះជាគ្រួសារក្រីក្រគូរឲ្យអាណិត និងបានបន្សល់ទុកភរិយា និងកូនស្រីម្នាក់អាយុ៣ឆ្នាំផងនោះ នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ផងដែរ លោក កៅ វគ្គសែល អភិបាលស្រុកត្រាំកក់ ជាមួយ ព្រះមង្គលបញ្ញា សៅ តារាវី ព្រះអនុគណស្តីទីស្រុក និងលោកមេឃុំ ក្រុមប្រឹក្សាឃុំពពេល បាននាំយកនូវថវិកា និងសំភារៈ ចូលបុណ្យសពប្អូនប្រុស ដែលបានទទួលមរណភាពដោយឆក់ខ្សែភ្លើងស្លាប់ ក្នុងនោះរួមមាន – ព្រះមង្គលបញ្ញា សៅ តារាវី បច្ច័យចំនួន ២០០,០០០ រៀល – លោកជំទាវ សុខ កែវ ច័ន្ទ សារុន ថវិកាចំនួន ២០០,០០០ រៀល – លោក កៅ វគ្គសែល អភិបាលស្រុករួមនឹងសប្បុរសជន ថវិកាចំនួន ១០០,០០០ រៀល អង្ករ៥០គ.ក ទឹកសុទ្ធ២កេះ ទឹកត្រី១ កេះ និងទឹកស៊ីអ៊ីវ២យួរ៕
ដោយ ៖ វីរៈ

-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


