ព័ត៌មានជាតិ
នាយរងការិយាល័យម្នាក់នៅមន្ទីរប្រឆាំងគ្រឿងញៀន ត្រូវបានដេញចេញពីក្របខ័ណ្ឌ
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានបណ្ដេញ នាយការិយាល័យម្នាក់នៅមន្ទីរប្រឆាំងគ្រឿងញៀន ចំណុះអគ្គស្នងការនគរបាលជាតិ ចេញពីក្របខ័ណ្ឌ។ នេះបើតាមប្រកាសស្ដីពីការបណ្ដេញចេញពីក្របខ័ណ្ឌនគរបាលជាតិ។

បើតាមប្រកាសដដែល លោក ស សុខា បានបណ្ដេញវរសេនីយ៍ត្រី សួន តុសិតពិទូរ្យ នាយរងការិយាល័យរដ្ឋបាល-សរុប នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ។ ការណ៍ដែលរដ្ឋមន្ត្រីក្រសួងបណ្ដេញបុគ្គលរូបនេះចេញពីក្របខ័ណ្ឌ គឺព្រោះតែបុគ្គលល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ។
តាមប្រកាសដដែល ប្រាក់បៀវត្ស និងរបបឧបត្ថម្ភផ្សេងៗរបស់លោក សួន តុសិតពិទូរ្យ ត្រូវបានកាត់ផ្តាច់ និងលុបចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ចាប់ពីខែមីនា ឆ្នាំ២០២៤តទៅ។
គួរឱ្យដឹងថា គិតមកដល់ពេលនេះមានមន្ត្រីនគរបាលជាតិប្រមាណជាង៨០នាក់ហើយ ដែលត្រូវបានរងការដាក់វិន័យក្រោមរូបភាពដកចេញពីតំណែង បន្ថយឋានន្តរសក្តិ និងរហូតត្រូវបណ្ដេញចេញពីក្របខ័ណ្ឌ ក្រោយរកឃើញថា ជាប់ពាក់ព័ន្ធការប្រើប្រាស់សារធាតុញៀន និងមួយចំនួនទៀត ប្រព្រឹត្តិល្មើសវិន័យកងកម្លាំងនគរបាលជាតិ៕
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


