ព័ត៌មានជាតិ
លោក ស សុខា ដេញអធិការរងនគរបាលក្រុងកំពតចេញពីក្របខណ្ឌ ព្រោះល្មើសវិន័យកងកម្លាំង
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបណ្ដេញអធិការរងនគរបាលក្រុងកំពតចេញពីក្របខណ្ឌនគរបាលជាតិ ព្រោះតែល្មើសវិន័យកងកម្លាំង។ នេះបើតាមប្រកាសស្ដីពីការបណ្ដេញចេញពីក្របខ័ណ្ឌនគរបាលចុះថ្ងៃទី០២ ខែកុម្ភៈ តែទើបនឹងផ្សព្វផ្សាយនាថ្ងៃទី៦ ខែកុម្ភៈ។

តាមប្រកាសនោះ លោក ស សុខា បានអនុវត្តន៍វិន័យចំពោះអនុសេនីយ៍ឯក មាស ពិសិដ្ឋ អធិការរងនគរបាលក្រុងកំពត នៃស្នងការដ្ឋាននគរបាលក្រុងកំពត ក្រោមរូបភាពដកហូតមុខតំណែង ឋានន្តរស័ក្ដិ និងបណ្ដេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ។
ក្រោយរដ្ឋមន្ត្រីមហាផ្ទៃសម្រេចដេញអធិការក្រុងកំពតចេញពីក្របខ័ណ្ឌ ស្នងការនគរបាលខេត្តកំពត លោក ម៉ៅ ច័ន្ទមធុរិទ្ធ បានសរសេរនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា អធិការរងនគរបាលក្រុងកំពតរូបនេះ គឺមានជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន។ សម្រាប់លោក ម៉ៅ ច័ន្ទមធុរិទ្ធ ទង្វើរបស់អធិការរងក្រុងកំពត គឺប៉ះពាល់ដល់កិត្តិយសកម្លាំងកិត្តិយសរបស់កងកំលាំងនគរបាលជាតិ។ ស្នងការខេត្តកំពត ក៏បានចាត់ការទុកការដេញចេញពីក្របខ័ណ្ឌនេះ ជាសារសម្រាប់ដាស់តឿនដល់កំលាំងដ៏ទៃទៀតត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន និងធ្វើជានគរបាលល្អសម្រាប់បំរើប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
បើតាមប្រកាសរបស់ក្រសួងមហាផ្ទៃ ចាប់ពីខែឧសភា ឆ្នាំ២០២៤ តទៅ ប្រាក់បៀវត្ស និងប្រាក់ឧបត្ថម្ភផ្សេងៗរបស់ លោក មាស ពិសិដ្ឋ និងត្រូវបានលុបចេញពីក្របខ័ណ្ឌនគរបាលជាតិ៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


