ព័ត៌មានជាតិ
កម្ពុជា អង់ហ្គោឡា ឆ្ពោះទៅពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី
ព្រះរាជាណាចក្រកម្ពុជា និង សាធារណរដ្ឋអ៊ូហ្គង់ដា បានឯកភាពគ្នាក្នុងការឈានឆ្ពោះទៅពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីជារួម និងដោយឡែកទៅលើកិច្ចសហប្រតិបត្តិការវិស័យអប់រំ យុវជន និងកីឡា។ នេះបើតាមការផ្ដល់ព័ត៌មានពី ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ នេះ។

ការឯកភាពនេះ ធ្វើឡើងខណៈ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតទទួលជួប ឯកឧត្តម Tete António រដ្ឋមន្ត្រីការបរទេស អង់ហ្គោឡា និងជាប្រធានក្រុមប្រឹក្សា នៃសហគមន៍អភិវឌ្ឍន៍អាហ្វ្រិកខាងត្បូង ក្នុងឱកាស នៃកិច្ចប្រជុំកំពូលទី១៩ (19th NAM Summit) នៅទីក្រុងកាំប៉ាឡា សាធារណរដ្ឋអ៊ូហ្គង់ដា នារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤។

បណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី និងក្នុងនាមសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ ឯកឧត្តម Tete António រដ្ឋមន្ត្រីការបរទេស អង់ហ្គោឡា ធ្វើទស្សនកិច្ចផ្លូវការមកកាន់ប្រទេសកម្ពុជា ដើម្បីឱ្យប្រទេសទាំងពីរមានទំនាក់ទំនងគ្នាកាន់តែជិតស្និទលើកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូយុទ្ធសាស្ត្រ ដែលមានសារៈសំខាន់សម្រាប់សន្តិភាព និងស្ថិរភាពក្នុងតំបន់។ ឆ្លើយតបនឹងការអញ្ជើញរបស់ បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ឯកឧត្តម Tete António បានយល់ព្រមនឹងការធ្វើទស្សនកិច្ចមកកាន់ព្រះរាជាណាចក្រកម្ពុជានាពេលខាងមុខ។

គួរបញ្ជាក់ថា ប្រទេសកម្ពុជា និង សាធារណៈរដ្ឋអង់ហ្គោឡា បានបង្កើតទំនាក់ទំនងការទូតជាលើកដំបូង នាចុងឆ្នាំ១៩៧៥ និងភ្ជាប់ទំនាក់ទំនងការទូតជាថ្មីឡើងវិញក្នុងឆ្នាំ១៩៧៩ រហូតមកទល់បច្ចុប្បន្ន ដោយកំពុងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើបេសកកម្មមួយចំនួនបន្ថែមទៀត ដូចជា ទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទិសោធន៍គ្នា ការចុះអនុស្សរណៈយោគយល់ (MOU) ស្តីពីការពិគ្រោះយោបល់នយោបាយរវាងប្រទេសទាំងពីរ កិច្ចព្រមព្រៀង ស្តីពី ការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់ការទូត និងសេវា/លិខិតឆ្លងដែនផ្លូវការរវាងប្រទេសទាំងពីរ និងកិច្ចព្រមព្រៀង ស្តីពី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច បច្ចេកទេស និងហិរញ្ញវត្ថុ៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


