ព័ត៌មានជាតិ
ប្រទេសមួយនៅទ្វីបអាហ្រ្វិកមានភ្ញៀវទេសចរមកទស្សនាកម្ពុជាច្រើនជាងគេក្នុងឆ្នាំ ២០២៣
យោងតាមរបាយការណ៍ពីក្រសួងទេសចរណ៍ ក្នុងឆ្នាំ ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសសរុបជាង ៥ លាននាក់ ខណៈប្រទេសថៃឈរលើគេមានចំនួនជិត ២ លាននាក់។
ជាមួយគ្នានេះ បើតាមរបាយការណ៍ក្រសួងក៏បានបង្ហាញទិន្នន័យភ្ញៀវទេសចរមកពីទ្វីបអាហ្រ្វិកដែលមកទស្សនាប្រទេសកម្ពុជាក្នុងឆ្នាំ ២០២៣។

ប្រទេសអាហ្រ្វិកខាងត្បូងឈរលើគេក្នុងចំណោមប្រទេសនៅទ្វីបអាហ្រ្វិកដែលមកទស្សនាកម្ពុជាមានចំនួន ៤ ៨៨៣ នាក់។
ទ្វីបអាហ្រ្វិកមិនសូវជាគោលដៅទេសចរណ៍របស់ប្រទេសកម្ពុជា ខណៈតួលេខពេញមួយឆ្នាំ ២០២៣ កម្ពុជាទទួលបានទេសចរពីប្រទេសនៅទ្វីបអាហ្រ្វិកសរុបមានចំនួនត្រឹមតែ ១១ ០៨៥ នាក់។
បើតាមរបាយការណ៍ផ្លូវការបស់ក្រសួងទេសចរណ៍ ក្នុងឆ្នាំ ២០២៣ កម្ពុជាទទួលបានទេសចរបរទេសសរុប ៥ លាន ៤ សែននាក់ ខណៈដែលថៃឈរលំដាប់ទីមួយមានចំនួន ១,៨២០,៤៦០ នាក់ និងវៀតណាមឈរលំដាប់ទីពីរមានចំនួន ១,០១៩,៨១២ នាក់។
ដោយឡែកចិនឈរលំដាប់ទី ៣ មានចំនួន ៥៤៧,៧៩៨នាក់ ឡាវឈរលំដាប់ទី ៤ មានចំនួន ៣៧២,២៨៥នាក់ អាមេរិកឈរលំដាប់ទី ៥ មានចំនួន ១៨៤,៨៧០ នាក់។
ប្រទេសកូរ៉េខាងត្បូងឈរនៅលំដាប់ទី ៦ មានចំនួន ១៧០,១៧១នាក់ ឥណ្ឌូណេស៊ីឈរលំដាប់ទី ៧ មានចំនួន ១២៧,១៧៨នាក់ លំដាប់ទី ៨ គឺប្រទេសបារាំងមានចំនួន ១០៦,៦២៥ នាក់ លំដាប់ទី ៩ ចក្រភពអង់គ្លេសមានចំនួន ៩៦,៩៧៣ នាក់ និងម៉ាឡេស៊ីឈរលំដាប់ទី ១០ មានចំនួន ៨៧,៨២៥ នាក់។
ទេសចរបរទេសដែលចូលមកទស្សនាប្រទេសកម្ពុជា ក្នុងនោះតាមជើងហោះហើរមានចំនួន ១,៨៦៦,២៣១ នាក់ តាមផ្លូវគោកចំនួន ៣,៥២០,៧៣០ នាក់ និងមកតាមផ្លូវទឹកចំនួន ៦៦,២៧០ នាក់។
ក្រៅពីទេសចរបរទេសដែលចូលមកទស្សនាប្រទេសកម្ពុជា បើតាមរបាយការណ៍ពីក្រសួងទេសចរណ៍មានពលរដ្ឋកម្ពុជាប្រមាណ ១ លាន ៨ សែននាក់ បានចេញទៅកម្សាន្តនៅក្រៅប្រទេសក្នុងឆ្នាំ ២០២៣៕
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


