Connect with us

ព័ត៌មានជាតិ

លោក ស៊ុន ចាន់ថុល​ ចុះ​ទៅ​​ក្រុមហ៊ុន​ផលិតកញ្ចក់សូឡាធំបំផុត​ទី ៣ លើពិភពលោក ទាក់ទាញ​មកវិនិយោគនៅ​កម្ពុជា

បានផុស

នៅ

លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងជា​អនុប្រធាន​ទី​ ១ ក្រុម​ប្រឹក្សាអភិវឌ្ឍ​ន៍​កម្ពុជា​បាន​ដឹកនាំ​ប្រតិភូ​កម្ពុជា​ចុះ​ទៅ​ទស្សនកិច្ច​ក្រុមហ៊ុន Kibing Group ដែលមានមូលដ្ឋាន​នៅប្រទេសម៉ាឡេស៊ី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុន Kibing បង្កើតឡើងក្នុងឆ្នាំ ១៩៨៨ ដែលប្រតិបត្តិការលើការផលិតនិងផ្តល់ដំណោះស្រាយលើវិស័យកញ្ចក់គ្រប់ប្រភេទមានបុគ្គលិកបម្រើការងារ​ប្រមាណ ១៥ ០០០ នាក់ នៅទូទាំងពិភពលោក។ ក្រុមហ៊ុននេះជាប់ចំណាត់ថ្នាក់​លេខ ៣ ទូទាំងពិភពលោកសម្រាប់ការផលិតកញ្ចក់សូឡា។

ការ​ចុះ​ទស្សនកិច្ច​នៅ​ក្រុមហ៊ុន Kibing Group ក៏​មាន​តំណាងក្រសួងរ៉ែ និងថាមពល និងគណៈកម្មាធិការវិនិយោគកម្ពុជា​ចូលរួមផង​ដែរ។

ក្នុង​ដំណើរទស្សនកិច្ច​ លោក ស៊ុន ចាន់ថុល បានទទួលជួបពិភាក្សាការងារជាមួយលោក Guan Ming នាយកប្រតិបត្តិក្រុមហ៊ុន Kibing Group (M) និង​​បាន​ជំរុញ​ឲ្យក្រុមហ៊ុនពិនិត្យលទ្ធភាព​ពង្រីក​ការ​​វិនិយោគ​នៅ​ប្រទេស​កម្ពុជា៕


Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម