Connect with us

ព័ត៌មានជាតិ

ឧស្សាហកម្មដំឡើង​រថយន្ត​ទទួល​លើកទឹកចិត្ត​បន្ថយ​ពន្ធ​ដល់ ៩០% ​ជំរុញ​ការ​វិនិយោគបន្ថែម​

បានផុស

នៅ

រដ្ឋាភិបាល​បាន​ដាក់​ចេញ​គោលនយោបាយ​លើក​ទឹកចិត្ត​ការ​វិនិយោគផ្នែក​ឧស្សាហកម្ម​​ ដែលមានសក្ដានុពលខ្ពស់រួមចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ។

ក្នុង​នោះ​គម្រោង​វិនិយោគ​ដែល​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ផ្នែក​ឧស្សាហកម្ម​ដែលមានបច្ចេកវិទ្យាខ្ពស់ ​ត្រូវ​បាន​លើកទឹក​ចិត្ត​ផ្នែក​ពន្ធ​ជា​មូលដ្ឋាន​រួមទាំង​ការ​ផ្តល់​ការ​សម្របសម្រួល ​និងការ​លើកទឹកចិត្ត​​ជាច្រើន​ផ្សេង​ទៀត។

​ឧស្សាហកម្មបង្គុំនិង​ដំឡើង​ ជា​វិស័យ​មួយ​ស្ថិត​នៅ​ក្នុង​ចំណោម​វិស័យ​អាទិភាព​ទាំង ១៩ ដែល​ទទួលបានការលើកទឹកចិត្តសម្រាប់ជំរុញ​ការ​វិនិយោគ​។

ឧស្សាហកម្ម​ផ្គុំ​ដំឡើង​រថយន្ត​មានសិទ្ធិទទួលបាននូវការលើកទឹកចិត្ត ​ក្រោមរូបភាពនៃការ​បញ្ចុះ​អត្រា​ពន្ធគយ អាករ​ពិសេស និង​អាករលើតម្លៃបន្ថែម ការ​នាំចូល​គ្រឿងបង្គុំ​ដំឡើង​រថយន្ត​សម្រាប់​បម្រើ​ទីផ្សារ​ក្នុងស្រុក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លក្ខណៈវិនិច្ឆ័យ​អត្រាបញ្ចុះពន្ធសម្រាប់​ឧស្សាហកម្ម​ដំឡើង​រថយន្ត​ ត្រូវ​​បាន​អនុវត្ត​តាមលក្ខខណ្ឌ​ដូចខាងក្រោម៖

-ទទួលបានការលើក​ទឹកចិត្ត​បញ្ចុះអត្រា​ពន្ធគយ អាករ​ពិសេស និង​អាករ​លើ​តម្លៃបន្ថែម​ចំនួន ៥០ ភាគរយ ចំពោះ​គម្រោង​វិនិយោគ​ដែល​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ដែលប្រើប្រាស់​គ្រឿង​បង្គុំ​ជា​ផលិតផល​សម្រេច​ដែល​មិនតម្រូវ​ឱ្យមាន​ដំណើការ​កែច្នៃ​បន្ថែម​ទៀត មាន​ធាតុផ្សំក្នុងស្រុក​យ៉ាង​តិច ៣ ភាគរយ ហើយ​បំពេញ​បាន​លក្ខខណ្ឌ ២ ក្នុង​ចំណោម​​លក្ខខណ្ឌ ៣ ដូចជា៖ (១) ប្រើប្រាស់គ្រឿង​បង្គុំ​ចាប់ពី ៤០០ បំណែក​​ឡើង​ទៅ​ក្នុង​រថយន្ត​មួយ​គ្រឿង (២) មាន​ទុនវិនិយោគ​ចាប់ពី ៥.០០០.០០០ (ប្រាំលាន) ដុល្លារ​អាម៉េរិក​ឡើង​ទៅ (៣) ប្រើប្រាស់​កម្លាំង​ពលកម្ម​ចាប់ពី ១៥០ នាក់ឡើង

-ទទួលបានការ​លើកទឹកចិត្ត​បញ្ចុះអត្រា​ពន្ធគយ អាករពិសេស និង​អាករ​លើតម្លៃ​បន្ថែម​ចំនួន ៧០ ភាគរយ ចំពោះ​គម្រោង​វិនិយោគ​ដែល​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ ដែល​ប្រើប្រាស់គ្រឿងបង្គុំ​ជាផលិតផល​សម្រេច​មិនទាន់បាញ់ថ្នាំ មាន​ធាតុផ្សំ​ក្នុង​ស្រុក​យ៉ាងតិច ៥ ភាគរយ ហើយបំពេញបានលក្ខខណ្ឌ ២ ក្នុងចំណោម លក្ខខណ្ឌ ៣ មាន​៖ (១) ប្រើប្រាស់​គ្រឿង​បង្គុំចាប់ពី ៥០០ បំណែក​ឡើងទៅក្នុង​រថយន្តមួយគ្រឿង (២) មាន​ទុនវិនិយោគ​ចាប់​ពី ១៥.០០០.០០០ (ដប់ប្រាំលាន) ដុល្លារ​អាម៉េរិក​ឡើងទៅ ( ៣) ប្រើប្រាស់​កម្លាំង​ពលកម្ម​ចាប់ពី ៣០០ នាក់ឡើងទៅ។

-ទទួលបានការ​លើកទឹកចិត្តបញ្ចុះ​អត្រាពន្ធ​គយ អាករពិសេស និងអាករលើ​តម្លៃបន្ថែម​ចំនួន ៨០ ភាគរយ ចំពោះ​គម្រោង​វិនិយោគ​ដែល​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ ដែល​ប្រើប្រាស់គ្រឿងបង្គុំ​មិនទាន់ផ្សារនិងបាញ់ថ្នាំមានធាតុផ្សំ​ក្នុងស្រុកយ៉ាងតិច ២០ ភាគរយ ហើយបំពេញបានលក្ខខណ្ឌ ២ ក្នុងចំណោមលក្ខខណ្ឌ ៣ មាន​៖ (១) ប្រើប្រាស់​គ្រឿង​បង្គុំ​ចាប់​ពី ៦០០ បំណែកឡើង​ទៅក្នុងរថយន្ត​មួយគ្រឿង (២) មានទុនវិនិយោគ​ចាប់ពី ​៣៥.០០០.០០០ (សាមសិបប្រាំលាន) ដុល្លារ​អាម៉េរិក​ឡើងទៅ (៣) ប្រើប្រាស់កម្លាំង​ពលកម្មចាប់​ពី ៥០០​នាក់​ឡើង​ទៅ

-ទទួលបានការលើកទឹកចិត្ត​បញ្ចុះអត្រាពន្ធគយ អាករពិសេស និងអាករលើ​តម្លៃបន្ថែម ចំនួន ៩០ ភាគរយ ចំពោះ​គម្រោង​វិនិយោគ​ដែល​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ ដែលប្រើប្រាស់​គ្រឿងបង្គុំមិនទាន់​សង្កត់ពុម្ព ពត់ ផ្សារ និង បាញ់ថ្នាំ មាន​ធាតុផ្សំក្នុង​ស្រុក​យ៉ាង​តិច ​៤០ ភាគរយ ហើយបំពេញបានលក្ខខណ្ឌ ២ ក្នុងចំណោម​លក្ខខណ្ឌ​ ៣ មាន៖ (១) ប្រើប្រាស់​គ្រឿង​បង្គុំចាប់ពី ៧០០ បំណែកឡើង​ទៅក្នុងរថយន្ត​មួយគ្រឿង (២) មាន​ទុនវិនិយោគ​ចាប់ពី​ ៤៥ ០០០ ០០០ (សែសិបប្រាំលាន) ដុល្លារអាម៉េរិកឡើងទៅ (៣) ប្រើប្រាស់​កម្លាំងពលកម្ម​ចាប់ពី ៦០០ នាក់​ឡើងទៅ

កម្ពុជា​បានដាក់​ឲ្យ​ប្រើប្រាស់​ច្បាប់​វិនិយោគថ្មីកាលពី​ឆ្នាំ២០២១ ក្នុងគោលបំណងបង្កើត​ក្របខ័ណ្ឌ​គតិយុត្ត​ដែល​បើកចំហ មាន​តម្លាភាព ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​ក្នុងស្រុក។

ច្បាប់វិនិយោគ​មានវិសាលភាពអនុវត្តចំពោះ​រាល់​គម្រោង​វិនិយោគដែល​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ “គ. ល. គ.” គម្រោង​ពង្រីក​វិនិយោគ​​មានលក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ ” គ. ព. គ. ល. គ.” និងគម្រោង​វិនិយោគ​ដែលទទួល​បាន​ត្រឹមតែ​ការធានា​លើការវិនិយោគ​ “គ.ធ.វ.” ដែលបាន​ចុះបញ្ជីនៅក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា ឬនៅ​អនុគណ:កម្មាធិការវិនិយោគរាជធានី​ខេត្ត។

ច្បាប់នេះផ្តល់ការលើកទឹកចិត្ត​ដល់ការ​វិនិយោគ​លើ​វិស័យ​និង​សកម្មភាព​សំខាន់ៗ តាម​រយៈយន្តការ​ផ្តល់ការ​លើកលែង​ផ្នែក​​ពន្ធ​ជាមូលដ្ឋាន រួមទាំងការ​លើកទឹកចិត្តជាច្រើន​​ផ្សេង​ទៀត។

វិស័យនិងសកម្មភាពវិនិយោគទាំង​ ១៩ ដែល​ទទួលបានការលើកទឹកចិត្តសម្រាប់ការ​វិនិយោគ​រួមមាន៖​

១/ឧស្សាហកម្ម​ដែលមានបច្ចេកវិទ្យាខ្ពស់ ប្រកបដោយនវានុវត្តន៍ និងការស្រាវជ្រាវ និងអភិវឌ្ឍន៏
២/ ឧស្សាហកម្ម ឬកម្មន្តសាលថ្មីៗ ផ្តល់​តម្លៃបន្ថែម​ខ្ពស់ មាន​នវានុវត្តន៍ និង​ភាព​ប្រកួតប្រជែងខ្ពស់
៣/ ឧស្សាហកម្មបម្រើឱ្យខ្សែច្រវាក់ផលិតកម្មតំបន់​និងសកលលោក
៤/ ឧស្សាហកម្ម​គាំទ្រពាក់ព័ន្ធ​នឹងវិស័យកសិកម្ម ទេសចរណ៍ កម្មន្តសាល ឧស្សាហកម្ម​បម្រើ​ឱ្យ​ខ្សែ​ច្រវាក់​ផលិតកម្ម​តំបន់​និងសកលលោក និង​ឧស្សាហកម្ម​តភ្ជាប់​បណ្ដាញ​ផ្គត់ផ្គង់
៥/ ឧស្សាហកម្ម​គ្រឿង​អគ្គិសនី​និង​អេឡិចត្រូនិក
៦/ ឧស្សាហកម្មគ្រឿងបន្លាស់ បង្គុំ និង​តម្លើង
៧/ ឧស្សាហកម្ម​មេកានិក និងគ្រឿងម៉ាស៊ីន
៨/ កសិកម្ម កសិឧស្សាហកម្ម ឧស្សាហកម្ម​កែច្នៃផលិតផល​កសិកម្ម ឧស្សាហកម្ម​កែច្នៃ ចំណី​អាហារ​ដែល​បម្រើ​ទីផ្សារក្នុងស្រុក ឬ​ការនាំចេញ
៩/ សហគ្រាសធុនតូច​និងមធ្យមក្នុងវិស័យអាទិភាព និង​ការអភិវឌ្ឍ​បណ្តំ​សហគ្រាស​ធុនតូច និង​មធ្យម សួន​ឧស្សាហកម្ម និង​សួន​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍
១០/ ឧស្សាហកម្មទេសចរណ៍​និងសកម្មភាព​ពាក់ព័ន្ធ​ទេសចរណ៍
១១/ ការអភិវឌ្ឍ​តំបន់សេដ្ឋកិច្ច​ពិសេស
១២/ ឧស្សាហកម្មឌីជីថល
១៣/ ការវិនិយោគក្នុងវិស័យអប់រំ ការបណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ការ​ជំរុញផលិតភាព
១៤/ ការវិនិយោគ​ក្នុងវិស័យ​សុខាភិបាល
១៥/ ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត
១៦/ វិនិយោគ​ក្នុងវិស័យ​ឡូជីស្ទីក
១៧/ ការវិនិយោគ​ក្នុងការ​គ្រប់គ្រង ការការពារ​បរិស្ថាន និង​ការអភិរក្ស​ជីវៈ​ចម្រុះ និង​សេដ្ឋកិច្ច​ចក្រា
១៨/ ការវិនិយោគក្នុងវិស័យថាមពល​បៃតង បច្ចេកវិទ្យា​ដែលរួមចំណែក​ដល់ការបន្សំ និង ការ​កាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ
១៩/ វិស័យនិងសកម្មភាពវិនិយោគផ្សេងទៀត ដែល​មិនមានចែងក្នុងច្បាប់នេះ ក្នុងករណី ដែល​រាជរដ្ឋាភិបាល​យល់ឃើញ​ថាមានសក្តានុពល​ដល់ការ​អភិវឌ្ឍ​សង្គម-សេដ្ឋកិច្ច។

ក្រៅពី​ការលើកលែងកាត់បន្ថយ​ផ្នែកពន្ធ​ ច្បាប់វិនិយោគ​ថ្មី​​ក៏សម្របសម្រួល​ដើម្បី​បង្កើនសមត្ថភាពប្រកួតប្រជែងនិងភាពទាក់ទាញរបស់កម្ពុជា ក្នុង​ការធ្វើពិពិធកម្មមូលដ្ឋាន​សេដ្ឋកិច្ច គាំទ្រ​នវានុវត្តន៍ និង​ជំរុញការស្តារសេដ្ឋកិច្ច​ឡើងវិញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

វប្បធម៌ ជំនឿ៥ នាទី មុន

រកឃើញ ឡស្លដែកជាង ៥០ កន្លែង និងភូមិបុរាណ ៣ នៅ ឧទ្យានតេជោសែន ឫស្សីត្រឹប

ជីវិតកម្សាន្ដ៦ នាទី មុន

ហ្វេនសម្រុកឆែកតម្លៃកាបូបយួរដៃដែល Kimberly កាន់​ទៅ​ចូលរួម​កម្មវិធី​មួយ​នៅឥណ្ឌូណេស៊ី

ព័ត៌មានជាតិ១៦ នាទី មុន

អតីតនាយករដ្ឋមន្ត្រីកូរ៉េ​ ដឹកនាំ​ក្រុមហ៊ុន​កូរ៉េ​ជួប​លោក ស៊ុន ចាន់ថុល ពិភាក្សា​ជំរុញ​ការ​វិនិយោគ​នៅ​កម្ពុជា

ព័ត៌មានជាតិ២៦ នាទី មុន

 ក្រុមអ្នកលក់អង្កាម ទទូចឱ្យតុលាការពន្លឿនដំណោះស្រាយរឿងបុគ្គល យ៉ង់ ប៉ាក់ ចេញសែកអត់លុយ

សន្តិសុខសង្គម៣៦ នាទី មុន

ស្នងការរាជធានី កំពុងស្រាវជ្រាវរកមុខសញ្ញាដែលប្រើឯកសណ្ឋាននគរបាល​គាបយក​លុយពីយុវជន៥នាក់

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?

ចរាចរណ៍៥ ថ្ងៃ មុន

ករណី​បុករះ​ស្លាប់​៤នាក់​នៅ​ស្ពាន​អាកាស​ឫស្សី​កែវ​ មាន​ម្នាក់​ជា​និស្សិត​ពូកែ​ជំនាញ​ស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ៥ ថ្ងៃ មុន

គម្រោង​ទឹកស្អាត​ធំបំផុត​ចាយ​ទុនជាង ១០០ លាន​​ដុល្លារ​នៅ​បាក់ខែង ​គ្រោង​​ចាប់ផ្តើម​សាងសង់​

Sokha Hotels

ព័ត៌មានពេញនិយម