ព័ត៌មានជាតិ
អគ្គស្នងការរង ជំរុញភ្នាក់ងារសន្តិសុខឯកជនបន្តចូលរួមជាមួយសមត្ថកិច្ចបង្ការទប់ស្កាត់បទល្មើសក្នុងសង្គម
អគ្គស្នងការរងនគរបាលជាតិ ជំរុញឱ្យភ្នាក់ងារសន្តិសុខឯកជនបន្តចូលរួមសហការជាមួយសមត្ថកិច្ចក្នុងការបង្ការទប់ស្កាត់បទល្មើសផ្សេងៗក្នុងសង្គម ជាពិសេសចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពនៅតាមមូលដ្ឋាន។

ការជំរុញនេះ ធ្វើឡើងក្នុងកិច្ចប្រជុំដកពិសោធន៍ការងារសន្ដិសុខឯកជនរវាងអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជន នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤។ បើតាមលោកឧត្តមសេនីយ៍ឯក អ៊ី សុខឃី អគ្គស្នងការរងនគរបាលជាតិ កិច្ចប្រជុំពេលនេះ ក្នុងគោលបំណងដើម្បីពង្រឹង និងបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំក្នុងភាពជាដៃគូក្នុងការអនុវត្តភារកិច្ច កាតព្វកិច្ចរបស់ក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជន ដើម្បីបង្កើនសមត្ថភាព បង្កើនកិច្ចសហការប្រកបដោយប្រសិទ្ធភាព ក្នុងការចូលរួមចំណែកថែរក្សាសន្ដិសុខសង្គម។
លោកឧត្តមសេនីយ៍ឯក អ៊ី សុខឃី បានវាយតម្លៃខ្ពស់ចំពោះភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ដែលកន្លងមកតែងតែមានកិច្ចសហការល្អជាមួយកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ដើម្បីចូលរួមចំណែកការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈនៅក្នុងសង្គម។ លោកឧត្តមសេនីយ៍ឯក បានជំរុញឱ្យបន្តចូលរួមសហការជាមួយសមត្ថកិច្ចក្នុងការបង្ការទប់ស្កាត់បទល្មើសផ្សេងៗដូចជា ការប្រើប្រាស់អាវុធខុសច្បាប់ ការជួញដូរ ឬប្រើប្រាស់ គ្រឿងញៀន ចោរកម្ម ការចាប់ជំរិត ជាដើម និងបន្ដចូលរួមសកម្មភាពក្នុងការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល។

ពីវេទិកានេះ លោកឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ ក៏បានបង្ហាញការកត់សម្គាល់ថា ក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជន ភាគច្រើនបានអនុវត្តត្រឹមត្រូវតាមការកំណត់របស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ តែមួយចំនួនទៀត ក៏នៅចន្លោះប្រហោង ដែលទាមទារឱ្យមានការពិនិត្យយកចិត្តទុកដាក់បន្ដទៀត។ ក្នុងន័យនេះ លោកអគ្គស្នងការរង បានណែនាំឱ្យបណ្ដាក្រុមហ៊ុនសន្តិសុខឯកជន គប្បីពិនិត្យឱ្យបានម៉ត់ចត់ក្នុងការជ្រើសរើសភ្នាក់ងារ ធ្វើយ៉ាងណាជៀសវាងសមាសភាពមិនល្អ។ ក្នុងនោះ លោក បានលើកទឹកចិត្តឱ្យជ្រើសរើសយកចំពោះមន្ត្រីនគរបាលដែលចូលនិវត្តន៍ហើយ នៅមានសុខភាពល្អរឹងមាំ និងមានបំណងចង់ចូលធ្វើការជាមួយសន្តិសុខឯកជន៕

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


