ព័ត៌មានជាតិ
ប្រជាកសិករស្រុកស្រីសន្ធរ ធ្វើស្រែមួយឆ្នាំ ៣ ដង ដោយសារមានទឹកស្រោចស្រពគ្រប់គ្រាន់
លោក ស៊ីម គង់ អភិបាលនៃគណៈអភិបាលស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានប្រាប់ឱ្យដឹងថា ប្រជាកសិកររស់នៅក្នុងមូលដ្ឋានស្រុកស្រីសន្ធរ ចំនួន ៧ ឃុំ-សង្កាត់ បានប្រើប្រាស់ប្រព័ន្ធធារាសាស្រ្ដថ្មីសម្រាប់ស្រោចស្រពដំណាំស្រូវយ៉ាងល្អ និងគ្រប់គ្រាន់ គ្រប់រដូវធ្វើស្រែចំការ។

លោក ស៊ីម គង់ អភិបាលស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានមានប្រសាសន៍ប្រាប់ កម្ពុជាថ្មី នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ នេះ ថា ប្រជាកសិករ រស់នៅក្នុងស្រុកស្រីសន្ធរ ដែលមានចំនួន ៧ ឃុំ-សង្កាត់ បានសម្ដែងការរីករាយសប្បាយចិត្តនៅពេលដែលរាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយបង្កើតប្រព័ន្ធធារាសាស្រ្ដ សម្រាប់ជួយសម្រួលដល់ការធ្វើស្រែចំការ របស់បងប្អូនប្រជាកសិករ បានគ្រប់រដូវ មិនថា រដូវវស្សា និង រដូវប្រាំង នោះឡើយ។ លោក អភិបាលស្រុក បន្ថែមទៀតថា ប្រជាសិករដែលប្រើប្រាស់ប្រព័ន្ធទឹករបស់រដ្ឋ ចំនួន៧ ឃុំ រួមមាន៖ ឃុំព្រែកពោធិ៍ ឃុំប្រាំយ៉ាម ឃុំខ្នារស ឃុំទងត្រឡាច ឃុំផ្ទះកណ្ដាល ឃុំស្វាយពោធិ៍ និង ឃុំជីបាល ដោយឡែក ២ ឃុំ-សង្កាត់ គឺ ឃុំជ័យធំ និងឃុំរកាជន្លឹង ដែលស្ថិតនៅស្រុកខ្សាច់កណ្ដាល ក៏បានប្រើប្រាស់ប្រព័ន្ធធារាសាស្រ្ដនេះ ផងដែរ។

លោក ស៊ីម គង់ មានប្រសាសន៍បន្តថា សម្រាប់ប្រព័ន្ធធារាសាស្រ្ដដែលមានលក្ខណៈទំនើបនេះ គឺកើតចេញពីគោលនយោបាយរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយរដ្ឋមន្រ្ដីនៃកម្ពុជា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកកម្ពុជា តាមរយៈគម្រោងរបស់ក្រសួងធនធានទឹក និងឧតុនិយម ដែលបានជួយអភិវឌ្ឍប្រព័ន្ធធារាសាស្រ្ដ គ្រប់ដណ្ដប់ផ្ទៃដីជាង ៨ 000 ហិកតា នៃផ្ទៃដីសរុប ក្នុងភូមិសាស្រ្ដស្រុកស្រីសន្ធរ ដែលចំណាយថវិកាប្រមាណ ៣២ លានដុល្លារសហរដ្ឋអាមេរិក។

យ៉ាងណាមិញ លោក ស៊ីម គង់ ក៏បានផ្ដាំផ្ញើប្រជាកសិករទាំងអស់ សូមជួយថែរក្សាប្រព័ន្ធធារាសាស្ដ្រមួយនេះឱ្យបានគង់វង្សបន្ដទៅសម្រាប់ជាប្រយោជន៍រួមដល់ប្រជាសិករទាំងអស់ក្នុងស្រុកស្រីសន្ធរ បានធ្វើស្រែចំការប្រកបដោយក្ដីរំពឹងខ្ពស់ និងទទួលបានទិន្នផលល្អសម្រាប់ឆ្នាំបន្ដបន្ទាប់ទៀត៕
អត្ថបទ ៖ សួស សិត





-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៥ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ