ព័ត៌មានជាតិ
ប.ស.ស កុមារ(អ្នកក្នុងបន្ទុកសមាជិក ប.ស.ស) ទទួលបានអត្ថប្រយោជន៍ព្យាបាលឥតគិតថ្លៃ នៅគ្រប់មន្ទីរពេទ្យដៃគូ ប.ស.ស ទូទាំងប្រទេស
នៅថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៤ លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថា សម្រាប់កុមារ(អ្នកក្នុងបន្ទុកសមាជិក ប.ស.ស) នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនពេលក្លាយជាសមាជិក ប.ស.ស។

លោក ហេង សុផាន់ណារិទ្ធ ពន្យល់ថា កុមារ(អ្នកក្នុងបន្ទុកសមាជិក ប.ស.ស) ទទួលបានអត្ថប្រយោជន៍ដូចជាការព្យាបាល និងថែទាំវេជ្ជសាស្ត្រ ដោយឥតគិតថ្លៃ នៅគ្រប់មន្ទីរពេទ្យដៃគូ ប.ស.ស ទូទាំងប្រទេស ទាំងមន្ទីរពេទ្យសាធារណៈ និងឯកជន។ ក្នុងនោះ ប្រសិនបើកុមារជួបគ្រោះថ្នាក់ និងជំងឺជាអកុសលរហូតដល់ស្លាប់បាត់បង់ជីវិត បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ នឹងផ្ដល់ប្រាក់វិភាជន៍បូជាសព។

លោក ហេង សុផាន់ណារិទ្ធ លើកឡើងបន្តថា «ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពលើកុមារ គឺជាការគិតគូរដល់សុខុមាលភាពរបស់កុមារ ជាពិសេសជួយឱ្យសុខភាពរបស់កុមារល្អប្រសើរជាងមុន ដែលអាចជួយទៅដល់ធនធានមនុស្សប្រកបដោយសក្ដានុពលភាពនាពេលអនាគត»។

លោកបន្ថែមថា ចំពោះលក្ខខណ្ឌក្នុងការចុះបញ្ជី ប្រសិនបើកុមារស្ថិតក្នុងបន្ទុក ប.ស.ស ត្រូវមានអាយុមិនលើសពី ១៨ ឆ្នាំ លើកលែងតែកូនមានពិការភាព និងជំងឺរ៉ាំរ៉ៃមិនអាចប្រកបរបរការងារ ដែលមានប្រាក់ចំណូល និងត្រូវមានសេចក្ដីចម្លងសំបុត្រកំណើត ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ។ ករណីមានអ្នកក្នុងបន្ទុកចាប់ពីពីរនាក់ឡើងទៅដែលបំពេញគ្រប់លក្ខខណ្ឌក្នុងការស្នើសុំចុះបញ្ជី គឺតម្រូវឱ្យចុះបញ្ជីទាំងអស់តែម្ដង ហើយក្នុងនោះត្រូវបង់វិភាគទានមកបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ ក្នុងម្នាក់ ១៥ ៦០០ រៀល ក្នុងមួយខែ។

គូសបញ្ជាក់ថា លក្ខខណ្ឌផ្សេងៗ ត្រូវបានអនុវត្ត ក្នុងនោះសម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកកាន់ទីស្នាក់ការ ប.ស.ស ដែលនៅជិតលោកអ្នក ឬ ខលមកកាន់លេខ ១២៨៦ ឬ ១២៩៧ ឬទំនាក់ទំនងមកកាន់ប្រព័ន្ធទំនាក់ទំនងបណ្ដាញសង្គមរបស់យើង៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


