ព័ត៌មានជាតិ
សត្វក្រៀល ប្រមាណ ៧០ ក្បាល កំពុងបង្ហាញខ្លួននៅតំបន់ទេសភាពអន្លង់ព្រីង
កាលពីថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៤ មានវត្តមានហ្វូងសត្វក្រៀលប្រមាណ ៧០ ក្បាល កំពុងបង្ហាញខ្លួននៅតំបន់ទេសភាពអន្លង់ព្រីង ស្ថិតក្នុងឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត។
លោក ប៊ិច ថុនា មន្ត្រីសម្របសម្រួល នៃអង្គការជីវិតធម្មជាតិកម្ពុជា បានប្រាប់ឱ្យដឹងថា នាពេលថ្មីៗនេះ គេបានប្រទះឃើញវត្តមានសត្វក្រៀលនៅតំបន់ការពារទេសភាពអន្លង់ព្រីង ស្ថិតក្នុងឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច មានចំនួន ៧០ ក្បាល ហើយចំណោមសត្វទាំងនោះ សត្វក្រៀលជំទង់មាន ៨ ក្បាល ផងដែរ។

មន្ត្រីអង្គការជីវិតធម្មជាតិនៅកម្ពុជា បានឱ្យដឹងទៀតថា វត្តមានសត្វក្រៀលប្រមាណ ៧០ ក្បាល ដែលកំពុងរស់នៅក្នុងតំបន់ទេសភាពអន្លង់ព្រីង កំពុងមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជន និងភ្ញៀវទេសចរ ខណៈតំបន់នេះ មានចំនួនសត្វកៀលច្រើនជាងប្រភេទសត្វក្រៀលផ្សេងទៀត ដែលរស់នៅក្នុងខេត្តបន្ទាយមានជ័យ និងខេត្តតាកែវ។
លោក ប៊ិច ថុនា បានបន្តថា មូលហេតុដែលសម្បូរនៅប្រភេទសត្វកៀលក្នុងតំបន់ការពារទេសភាពអន្លង់ព្រីង ក៏ដោយសារតែក្រុមការងារអភិរក្សសត្វក្រៀលរបស់អង្គការជីវិតធម្មជាតិនៅកម្ពុជា និង ក្រោមកិច្ចសហការជាមួយក្រសួងបរិស្ថាន បានកំពុងអនុវត្ដគម្រោង «ស្រូវមិត្ដក្រៀល» ដែលធ្វើឡើងក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងបន្ថែមទៀតនូវរបបអាហារសម្រាប់មនុស្ស និង សត្វក្រៀល ដោយលើកទឹកចិត្តឱ្យមានការចូលរួមពីភាគីពាក់ព័ន្ធក្នុងការងារអភិរក្សជីវចម្រុះ។

លោក ប៊ិច ថុនា បានបញ្ជាក់ទៀតថា យើងកំពុងដំណើរការគម្រោងដើម្បីធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធអេកូឡូស៊ីនៅក្នុងតំបន់ដីសើម ដោយកាត់បន្ថយការប្រើប្រាស់ជីគីមីកសិកម្ម ដែលវាមានផលប៉ះពាល់ដល់សត្វស្លាប ជាពិសេសនោះមិត្តសត្វក្រៀលដែលជាប្រភេទសត្វងាយរងគ្រោះជាសកល។ ក្រៅពីនេះ លោកបានបន្តឱ្យដឹងទៀតថា ចំពោះតំបន់ការពារទេសភាពអន្លង់ព្រីង ការអភិរក្សសត្វក្រៀលបានធ្វើឡើងក្នុងសកម្មភាពសំខាន់ៗមានដូចជា ៖ ការអង្កេត និងតាមដានចំនួនសត្វក្រៀលជាប្រចាំ និងការធ្វើសកម្មភាពអប់រំផ្សព្វផ្សាយទៅដល់ប្រជាសហគមន៍មូលដ្ឋានដែលរស់នៅជុំវិញក៍ដូចជានៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ដោយផ្ដោតសំខាន់ទៅលើការទុកដាក់ការសំណល់សារធាតុគីមីកសិកម្ម ជាដើម។

លោក ប៊ិច ថុនា បានបញ្ជាក់បន្ថែមទៀតថា ក្នុងឆ្នាំ ២០២៣ កន្លងទៅ មានសត្វក្រៀល១ ក្បាលងាប់តែប៉ុណ្ណឹង នេះបើតាមស្រាវជ្រាវពីអ្នកជំនាញក្នុងស្រុកថា ប្រហែលមកពីសត្វក្រៀលនោះចាស់ពេក ទើបបណ្ដាលឱ្យងាប់។
ចំណែក លោក ប៊ូ វរសក្ស នាយកអង្គការជីវិតធម្មជាតិនៅកម្ពុជា ក៏បានប្រាប់ឱ្យដឹងថា តាមលទ្ធផលជំរឿនចាប់ពីចុងឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៣ រាប់បានសត្វក្រៀលចំនួន ១៨០ ក្បាល ខណៈដែលជំរឿនសត្វក្រៀលចុងឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៤ នេះ កំពុងចាប់ផ្ដើមរាប់ជាបណ្ដើរៗហើយ។

នាយកអង្គការនេះ ក៏បានបន្ថែមទៀតថា ចំពោះចំនួនសត្វក្រៀល នៅក្នុងខេត្តទាំង ៣ នេះដែរ បើធៀបជាមួយប្រទេសឡាវ និងវៀតណាម គឺកម្ពុជា នៅមានចំនួនសត្វក្រៀលដែលនៅសេសសល់ច្រើនជាងគេ។
លោកថាវត្តមាន សត្វក្រៀល គឺមានសារៈសំខាន់ជួយដល់ប្រព័ន្ធអេកូឡូស៊ី និងជួយទាក់ទាញទេសចរមកពីប្រទេសនានាចូលកម្ពុជាដើម្បីទស្សនា និងជាផ្នែកមួយលើកស្ទួយកម្រិតជីវភាពសម្រាប់សហគមន៍មូលដ្ឋាន ផងដែរ។
លោក ប៊ូ វរសក្ស បញ្ជាក់ទៀតថា ប្រទេសកម្ពុជានៅសេសសល់វត្តមានសត្វក្រៀលច្រើនជាងប្រទេសជិតខាង ដែលវាជាទីមោទនភាពសម្រាប់កម្ពុជា ដូច្នេះហើយ សូមចូលរួមក្នុងកិច្ចការងារអភិរក្សប្រភេទសត្វកៀល និងប្រភេទសត្វស្លាប ផ្សេងទៀត ដោយគ្រាន់តែកុំជាវទំនិញ ឬ ផលិតផលដែលផលិតចេញពីសត្វព្រៃ ទាំងអស់នេះ។

សូមបញ្ជាក់ដែរថា តំបន់ការពារទេសភាពអន្លង់ព្រីង មានផ្ទៃដីសរុប ២១៧ ហិកតា ត្រូវបានរាជរដ្ឋាភិបាលបង្កើតឡើងជាតំបន់អភិរក្សធនធានធម្មជាតិមួយ ដោយអនុក្រឹត្យលេខ ៨៤ អនក្រ-បក ចុះថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០១៦។ តំបន់នេះ បានផ្តល់ជាទីជម្រក និងប្រភពចំណីដ៏សំខាន់សម្រាប់សត្វស្លាបទេសន្តរប្រវេសន៍ជាច្រើនប្រភេទ ជាពិសេសសត្វក្រៀល។ បន្ថែមពីនេះ តំបន់ការពារទេសភាពអន្លង់ព្រីង វាក៏ជាជម្រករបស់សត្វស្លាបផ្សេងទៀត ដូចជា ៖ សត្វខ្វែកសមុទ្រស្លាបឆ្នូតស ទាព្រៃក្បាលឆ្នូតស ផងដែរ៕
អត្ថបទ ៖ សឹង រ៉ាត់
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


