ព័ត៌មានជាតិ
ប្រមុខរាជរដ្ឋាភិបាល បានបញ្ជាក់ថា មិនមានការអន្តរាគមន៍ណាមួយមានចរិតជាអចិន្ត្រៃយ៍ទេ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ការអន្តរាគមន៍របស់រាជរដ្ឋាភិបាល គឺមិនមានការអន្តរាគមន៍ណាមួយមានចរិតជាអចិន្ត្រៃយ៍ទេ។

ការបញ្ជាក់នេះ ធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ ២០២៣ និងលើកទិសដៅការងារសម្រាប់ឆ្នាំ ២០២៤ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាព្រឹកថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ២០២៤នេះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ចំពោះសំណួរដែលថា ចុះរដ្ឋាភិបាល មិនព្រួយបារម្ភទៅលើការជំនួយសង្គមរបស់យើង ដែលថា បង្កើតវប្បធម៌ពឹងផ្អែក មិនឲ្យមានវប្បធម៌ម្ចាស់ការ សូមពិនិត្យមើលនូវការអន្តរាគមន៍ របស់រាជរដ្ឋាភិបាលរបស់យើង គឺអត់មានអន្តរាគមន៍ណាមានចរិតជាអចិន្ត្រៃយ៍ទេ គឺអន្តរាគមន៍ភាគច្រើនគឺផ្អែកទៅលើគ្រាមានអាសន្ន និងការលំបាក»។
ប្រមុខរាជរដ្ឋាភិបាល បានបន្ថែមថា រាជរដ្ឋាភិបាល បង្កើតកម្មវិធីគាំពារ និងជំនួយសង្គម នៅពេលដែលប្រជាពលរដ្ឋជួបគ្រាអាសន្ន ឬជួបការលំបាកណាមួយ តែនៅពេលពួកគាត់មានភាពល្អប្រសើរហើយ គឺរាជរដ្ឋាភិបាល នឹងបង្វែរថវិកាទៅជួយអ្នកផ្សេងបន្តទៀត។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «យើងជួយពេលដែលគាត់លំបាក ពេលថ្ងៃក្រោយគាត់ជីវភាពធូរធា យើងត្រូវ…យើងមិនអាចជួយរហូតទេ យើងយកថវិកាទៅជួយអ្នកផ្សេងដែលលំបាក»៕
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


