Connect with us

ព័ត៌មានជាតិ

រដ្ឋ នឹងបញ្ចប់ការប៉ុនប៉ងធ្វើបដិវត្តន៍ដីធ្លី តាមរយៈការប្រើមនុស្ស វាស់វែង និងចេញបណ្ណកម្មសិទ្ធិជូនពលរដ្ឋ

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក សាយ សំអាល់ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល  នឹងបញ្ចប់ការប៉ុនប៉ងធ្វើបដិវត្តន៍ដីធ្លីនៅកម្ពុជា តាមរយៈការប្រើប្រាស់កម្លាំងសរុបទូទាំងប្រទេស ដើម្បីវាស់វែង និងចេញបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ។ លោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់បែបនេះ នៅក្នុងកិច្ចប្រជុំគណៈកម្មការសុរិយោដី និងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី នាថ្ងៃទី០៧ ខែកុម្ភៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សាយ សំអាល់ បានចាត់ទុកការចុះបញ្ជីដីធ្លី គឺជាកិច្ចការប្រវត្តិសាស្ត្រមួយក្នុងការបន្តធ្វើកំណែទម្រង់ដីធ្លីរបស់កម្ពុជា បង្កើតបរិយាកាសគ្មានវិវាទ ក្នុងគោលដៅគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យដីធ្លី ឱ្យបានត្រឹមត្រូវ និងកាន់តែមានប្រសិទ្ធភាព។

លោក សាយ សំអាល់ បានអះអាងថា អ្វីដែលរាជរដ្ឋាភិបាលបាននិងកំពុងអនុវត្តន៍នាពេលនេះ គឺសំដៅបញ្ចប់ការចុះបញ្ជីដីធ្លីឱ្យបានមុនឆ្នាំ២០២៩ ដែលជាគម្រប់ខួបលើកទី៤០ នៃការចេញបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ។

តាមលោក សាយ សំអាល់  មកទល់ពេលនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រគល់បណ្ណកម្មសិទ្ធិដីធ្លីប្រមាណ ៥ លានបណ្ណជូនប្រជាពលរដ្ឋរួចហើយ ខណៈនៅមានប្រមាណ ២ លានបណ្ណដែលកំពុងតែចែកជូនប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ។ ដោយឡែកចំពោះផ្ទៃដីដែលមិនទាន់បានវាស់វែងនៅទូទាំងប្រទេស គឺនៅសល់ប្រមាណជា ៥ លានក្បាលដីទៀតដែលត្រូវវាស់វែង និងចុះបញ្ជីឱ្យបានចប់សព្វគ្រប់។

ជាការកត់សម្គាល់ ការវាស់វែង និងចេញបណ្ណកម្មសិទ្ធិដីធ្លី ដែលជាកំណប់ទ្រព្យរបស់ប្រជាពលរដ្ឋនោះ គឺទទួលបានការសាទរជាច្រើននៅលើបណ្តាញសង្គម។ ជុំវិញការទទួលបានការសារទរបែបនេះ សម្រាប់រាជរដ្ឋាភិបាល​គឺបានវាយតម្លៃថាជាជោគជ័យដ៏សំខាន់មួយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម