ព័ត៌មានអន្ដរជាតិ
ជំងឺមហារីកលិង្គអុកឡុកប្រេស៊ីល, មនុស្សជាង ៦ ៥០០នាក់ ត្រូវកាត់លិង្គចោល
តាមការចុះផ្សាយរបស់ BBC នៅថ្ងៃសៅរ៍ទី២២ខែមិថុនាឆ្នាំ២០២៤, ក្រសួងសុខាភិបាលប្រេស៊ីល បានចេញរបាយការណ៍ថា ត្រឹមរយៈពេលមួយទសវត្សរ៍ គិតចាប់ពីចន្លោះឆ្នាំ២០១២ដល់២០២២ ប្រទេសនេះមានមនុស្សកើតជំងឺមហារីកលិង្គចំនួន ២១ ០០០ករណី ដោយក្នុងនោះមានជាង ៤ ០០០នាក់ស្លាប់ ហើយជាង ៦ ៥០០នាក់ត្រូវកាត់លិង្គចោលតែម្តង ពោលគឺជាមធ្យម ២ថ្ងៃមានអ្នកជំងឺម្នាក់ត្រូវកាត់លិង្គចោល។

ក្នុងនោះគេរកឃើញថា រដ្ឋក្រីក្របំផុតរបស់ប្រេស៊ីលគឺ Maranhão ជាកន្លែងកើតជំងឺនេះខ្ពស់ជាងគេ ពោលគឺមានបុរស ៦.១នាក់ ក្នុងចំណោម ១០០ ០០០នាក់។
ជំងឺនេះភាគច្រើនបណ្តាលមកពីមេរោគ HPV ដែលឆ្លងតាមរយៈការរួមភេទ។ ជាទូទៅ រោគសញ្ញានៃជំងឺមហារីកលិង្គ កើតឡើងដំបូងជាមួយការឈឺនៅលើលិង្គ និងមានក្លិនមិនល្អ ខណៈមនុស្សមួយចំនួនក៏ជួបប្រទះការហូរឈាម និងប្តូរពណ៌លិង្គផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ បើពិនិត្យឃើញទាន់ពេល ជំងឺនេះអាចព្យាបាលជាសះស្បើយតាមរយៈការវះកាត់យកដំបៅចេញ ការព្យាបាលដោយវិទ្យុសកម្ម និងប្រើគីមី ប៉ុន្តែប្រសិនបើមិនព្យាបាលទេ អ្នកជំងឺត្រូវកាត់លិង្គចោលទាំងមូលឬកាត់ចោលមួយផ្នែក ព្រមទាំងឈានដល់ការកាត់សរីរាង្គផ្សេងទៀតនៅក្បែរនោះផងដែរ។
យ៉ាងណា បើយោងតាមរបាយការណ៍ចុងក្រោយ ករណីជំងឺមហារីកលិង្គ មិនមែនកំពុងកើនឡើងខ្លាំងតែនៅក្នុងប្រទេសប្រេស៊ីលប៉ុណ្ណោះទេ ពោលគឺវាកំពុងហក់ឡើងទូទាំងពិភពលោកតែម្តង។

ក្នុងឆ្នាំ២០២២ ទស្សនាវដ្តី JMIR Public Health and Surveillance បានចេញផ្សាយលទ្ធផលនៃការវិភាគទ្រង់ទ្រាយធំ ដែលដកស្រង់ទិន្នន័យពីប្រទេសចំនួន៣៤ដោយរកឃើញថា អត្រាជំងឺមហារីកលិង្គហក់ឡើងខ្ពស់បំផុតនៅចន្លោះឆ្នាំ២០០៨ដល់២០១២ គឺក្នុងប្រទេសអ៊ូហ្គង់ដា (២.២នាក់ក្នុង ១០០ ០០០នាក់) បន្ទាប់មកគឺប្រេស៊ីល (២.១នាក់ក្នុង ១០០ ០០០នាក់) និងថៃ (១.៤នាក់ក្នុង ១០០ ០០០នាក់) ហើយអ្វីដែលកាន់តែព្រួយបារម្ភគឺថា បើតាមការបញ្ជាក់ពីអង្គការតាមដានជំងឺមហារីកជាសកល, ត្រឹមឆ្នាំ២០៥០ ជំងឺមហារីកលិង្គនឹងឡើងជាង៧៧%ឯណោះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រុស្ស៊ី ប្រាប់ឲ្យពិភពលោក ត្រៀមទទួលដំណឹងល្អ អំពីថ្នាំព្យាបាលជំងឺមហារីក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


