Connect with us

ព័ត៌មានជាតិ

កម្ពុជា ត្រៀមសម្ពោធដាក់ឱ្យប្រើប្រាស់ សាកលវិទ្យាល័យសាយប័រកម្ពុជា ដើមសប្ដាហ៍ក្រោយ

បានផុស

នៅ

បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំ ស្តីពី ការត្រៀមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសាកលវិទ្យាល័យសាយប័រកម្ពុជា (Cambodia Cyber University Network) ដោយមានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំ មន្ត្រីពាក់ព័ន្ធក្រោមឱវាទ តំណាងសាកលវិទ្យាល័យទាំង ១២ ដែលជាសមាជិក នៃបណ្ដាញសាកលវិទ្យាល័យសាយប័រកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សាកលវិទ្យាល័យសាយប័រកម្ពុជា (ប.ស.ស.ក) គ្រោងនឹងប្រារព្ធឡើង នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ដើមសប្ដាហ៍នេះ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងមានការអញ្ជើញចូលរួមពីដៃគូអភិវឌ្ឍ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ ដោយក្នុងឱកាសនោះផងដែរ ក៏នឹងមានការដាក់តាំងបង្ហាញនូវស្នាដៃសិស្សនិស្សិត និងសមិទ្ធផលតាមសាកលវិទ្យាល័យនីមួយៗ ដែលជាសមាជិកបណ្ដាញសាកលវិទ្យាល័យសាយប័រកម្ពុជា។

កិច្ចប្រជុំនេះបានពិភាក្សាផ្តោតលើ ផែនការសកម្មភាព និងលំដាប់លំដោយនៃកម្មវិធី ដែលក្នុងនោះរួមមាន ការរៀបចំបទបង្ហាញអំពីដំណើរការផលិតមេរៀន ការរៀន និងបង្រៀនតាមរយៈរយៈប្រព័ន្ធ e-learning, ការបង្ហាញពីការរៀន និងបង្រៀនរបស់ ប.ស.ស.ក (Simulation/Virtual classroom) ពិព័រណ៌តាំងបង្ហាញរំលេចអំពីសមិទ្ធផល ទិសដៅបន្ទាប់ និងការរៀបចំស្តង់ពិព័រណ៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការស្រាវជ្រាវគាំទ្រការបណ្តុះធុរកិច្ច ការស្រាវជ្រាវផ្សារភ្ជាប់សហគមន៍ និងសហគ្រាស ក៏ដូចជាកិច្ចពិភាក្សាផ្លាស់ប្តូរយោបល់ និងអនុសាសន៍ របស់ បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី។

ដើម្បីឱ្យកម្មវិធីប្រព្រឹត្តទៅដោយរលូនប្រកបដោយលទ្ធផលជាផ្លែផ្កា បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានណែនាំក្រុមការងារ ឱ្យយកចិត្តទុកដាក់លើការរៀបចំការតាំងពិព័រណ៌ ដោយសម្រាំងដាក់បង្ហាញសមិទ្ធផលខ្លឹមៗ ដូចជាការដាក់បង្ហាញពីសមិទ្ធផលសម្រេចបានរួមគ្នាកន្លងមកក្នុងក្របខណ្ឌ ប.ស.ស.ក បង្ហាញពីសមិទ្ធផលតាមសាលា ចំណុចខ្លាំង និងលក្ខណៈពិសេសតាមសាកលវិទ្យាល័យនីមួយៗ សមិទ្ធផលក្នុងអំឡុង ១០ឆ្នាំ នៃកំណែទម្រង់ឧត្តមសិក្សា និងត្រូវរំលេចពីផែនការយុទ្ធសាស្ត្រជំហានបន្ទាប់ ឱ្យឆ្លើយតបនឹងគោលនយោបាយកំណែទម្រង់វិស័យអប់រំថ្មីៗ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ដើម្បីបង្ហាញពីឆន្ទៈក្នុងការចូលរួមគិតគូរ និងអនុវត្ដមិនថមថយ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍន៍ធនធានមនុស្ស និងសេដ្ឋកិច្ចសង្គមជាតិប្រកបដោយចីរភាព ឈានទៅសម្រេចចក្ខុវិស័យកម្ពុជាប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។

គួររំលឹកដែរថា បណ្ដាញសាកលវិទ្យាល័យសាយប័រកម្ពុជា ត្រូវបានរៀបចំឡើងក្នុងគោលបំណងកែលម្អគុណភាព និងសមធម៌ នៃការអប់រំឧត្តមសិក្សា ដើម្បីកសាងសេដ្ឋកិច្ច និងលើកកម្ពស់សុខុមាលភាពសង្គមផ្អែកលើចំណេះដឹង ដោយក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវ “កម្មវិធីវិនិយោគសាធារណៈអនុវិស័យឧត្តមសិក្សា ២០២២-២០២៣ ស្តីពី បណ្ដាញសាកលវិទ្យាល័យសាយប័រកម្ពុជា” នៅខែមិថុនា ឆ្នាំ២០២២។ ដើម្បីអាចវាស់ផលសម្រេច នៃវត្ថុបំណងកម្មវិធីវិនិយោគនេះ មានសូចនាករវត្ថុបំណងអភិវឌ្ឍន៍កម្មវិធីវិនិយោគ ចំនួន៣៖ ១. ចំនួនមុខវិជ្ជាដែលបានដាក់ឱ្យប្រើប្រាស់ក្នុងកម្មវិធីបណ្ដាញសាកលវិទ្យាល័យសាយប័រ ២. ចំនួនកម្មវិធីសិក្សាបរិញ្ញាបត្រដែលអនុវត្តកម្មវិធីបណ្ដាញសាកលវិទ្យាល័យសាយប័រ និង ៣. ចំនួនគ្រឹះស្ថានដែលមាន និងដំណើរការហេដ្ឋារចនាសម្ព័ន្ធសាកលវិទ្យាល័យសាយប័រ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

តំណាងរាស្ត្រខេត្តរតនគិរី ឱ្យពលរដ្ឋនៅក្បែរទន្លេស្រែពកប្រុងប្រយ័ត្ន និងត្រៀមខ្លួនទៅរកទីទួលសុវត្ថិភាព បើភ្លៀងបន្តធ្លាក់ខ្លាំង

សន្តិសុខសង្គម៥ ម៉ោង មុន

តូចចិត្ត​ខ្លួនឯង​មាន​ជំងឺ​ប្រចាំ​កាយ យក​កូនកាំបិត​ចាក់​សម្លាប់​ខ្លួន​ក្នុង​បន្ទប់

ព័ត៌មានជាតិ៦ ម៉ោង មុន

ទូតស្រីលង្ការចប់អាណត្តិការងារ ប្ដេជ្ញាបន្តជួយផ្សព្វផ្សាយអំពីសក្ដានុពលកម្ពុជាដល់ប្រជាជនស្រីលង្កា

ព័ត៌មានជាតិ៧ ម៉ោង មុន

ជលផលខេត្តកំពង់ចាមបង្ក្រាបលូស្បៃម៉ុងបានចំនួន៩មាត់ នៅស្រុកកងមាស

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ជន​ចំណាកស្រុក​​រាប់ពាន់​នាក់​សម្រុក​ចូល​ទឹក​ដីអាមេរិក​ឲ្យ​បាន​មុនការបោះឆ្នោត​

កីឡា១៥ ម៉ោង មុន

ភរិយាលោកគ្រូ អេ ភូថង ចេញសារ​សុំទោស​រឿង​តវ៉ាម្សិលមិញ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ត្រួសៗ​អំពីលោកស្រី កាម៉ាឡា ហារីស ដែលលោក បៃដិន គាំទ្រជា​បេក្ខភាព​ប្រធានាធិបតី​អាមេរិក

ព័ត៌មានជាតិ១០ ម៉ោង មុន

តេស្ដរកសារធាតុញៀន៖ មនុស្ស៩៧នាក់ប៉ុណ្ណោះបានប្រើសារធាតុញៀន ក្នុងចំណោមមន្ត្រី និងកងកម្លាំងជាង៩ម៉ឺននាក់

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អាជ្ញាធរ​ម៉ាឡេស៊ី ស្ទាក់ចាប់​នាវា​ដឹក​ប្រេង​ដែលរត់​គេច ក្រោយ​បុក​គ្នានាវា​សិង្ហបុរី​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

បៃដិនដកខ្លួន មាន​ន័យថា លោក​ ​ត្រាំ​ ​ជួប​គ្រោះ​ធំក្នុងដំណើរ​ទៅ​​អង្គុយ​​កៅអីសេតវិមាន​​​​ជាថ្មី​​

Sokha Hotels

ព័ត៌មានពេញនិយម