Connect with us

ព័ត៌មានជាតិ

ក្រសួងការបរទេសកម្ពុជា-បែលហ្ស៊ិក បានរៀបចំកិច្ចពិគ្រោះយោបល់ទ្វេភាគី សំដៅជំរុញកិច្ចសហប្រតិបត្តិការ

បានផុស

នៅ

ក្រសួងការបរទេសកម្ពុជា និងក្រសួងការបរទេសបែលហ្ស៊ិក បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគី លើកទី១ នៅរាជធានីភ្នំពេញ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគី លើកទី១ រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ កម្ពុជា-បែលហ្ស៊ិក បានរៀបចំឡើង នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងការបរទេសកម្ពុជា ដែលកិច្ចប្រជុំនេះ ភាគីកម្ពុជា ដឹកនាំដោយលោករដ្ឋលេខាធិការ ចែម វីឌ្យ៉ា និងភាគីបែលហ្ស៊ិក ដឹកនាំដោយលោក ហ្វ្រង់ស័រ ដឺឡាយ៉េ នាយកទទួលបន្ទុកតំបន់អាស៊ី និង អូសេអានី។

ក្នុងជំនួបពិភាក្សានេះ ភាគីទាំងពីរ បានលើកឡើងអំពីការអភិវឌ្ឍនយោបាយ និងសេដ្ឋកិច្ចនៃប្រទេសរៀងៗខ្លួន ហើយ ប្តេជ្ញាពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យពាណិជ្ជកម្ម និងការវិនិយោគ។ ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាក្នុងតំបន់ និងពិភពលោកមួយចំនួន ដែលជាកង្វល់រួម។

មន្ត្រីការទូតជាន់ខ្ពស់ទាំងពីរ បានឯកភាពថា យន្តការពិគ្រោះយោបល់ទ្វេភាគីមានសារៈសំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការប្រទាក់ក្រឡាគ្នារវាងក្រសួងការបរទេសទាំងពីរ និងបានត្រៀមខ្លួនរួចជាស្រេចក្នុងការរៀបចំកិច្ចពិគ្រោះយោបល់ លើកទី២ នៅទីក្រុងព្រុចសែល តាមពេលវេលាសមស្រប៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម