ព័ត៌មានជាតិ
ព្រឹកនេះ នាវាខ្នាតធំ ២គ្រឿង ដឹកភ្ញៀវទេសចរ និងនាវិកជាង ៤ពាន់នាក់ ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ
នាវាទេសចរខ្នាតធំ ២គ្រឿង ដឹកភ្ញៀវទេសចរ និងនាវិកចម្រុះជាតិសាសន៍ជាង ៤ពាន់នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព នៅព្រឹកថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៤នេះ។

មន្ត្រីនគរបាលអន្តោប្រវេសន៍ ច្រកទ្វាកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ បានប្រាប់ថា បន្ទាប់ពីនាវាទាំង ២គ្រឿងនេះ ចូលចតដោយសុវត្ថិភាព ក្រុមភ្ញៀវទេសចរខ្លះ បាននាំគ្នាដើរលេងកម្សាន្ដ និងភ្ញៀវខ្លះទៀតបានឡើងជិះរថយន្តក្រុង ធ្វើដំណើរទេសចរនៅតាមទីប្រជុំជន រួមមាន៖ ផ្សារលើ តំបន់ទំនប់លលក តាមរម្មណីយដ្ឋានសំខាន់ៗ និងនៅតាមទីវត្តអារាម ក្នុងក្រុងព្រះសីហនុ ផងដែរ។

មន្ត្រីដដែល បានឲ្យដឹងថា នាវាទី ១ មានឈ្មោះ Riuiera សញ្ជាតិ Makshall island មានបណ្តោយ ២៤០.១៦ ម៉ែត្រ មានទទឹង ៣២.២ម៉ែត្រ ជម្រៅទឹក ៧.៤ម៉ែត្រ។ នាវានេះ បានធ្វើដំណើរមកពីប្រទេសវៀតណាម នាំភ្ញៀវទេសចរ ១១៨៣នាក់ ស្រី ៥៩៦នាក់ មាន ៣៤សញ្ជាតិ និងមានក្រុមនាវិកចំនួន ៧៦៤នាក់ ស្រី ១៤៤នាក់ មាន ៤៤សញ្ជាតិ។ មន្ត្រីដដែល បានឲ្យដឹងទៀតថា ចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ USA ៧៥០នាក់ Canada ចំនួន ១៧៣ នាក់។ តាមការគ្រោងទុកនាវានេះ នឹងចាកចេញពីកំពង់ផែក្រុងព្រះសីហនុ ឆ្ពោះទៅប្រទេសថៃនៅម៉ោង ៦ល្ងាច ថ្ងៃដដែលនេះ។

មន្ត្រីដដែលនោះ បានឲ្យដឹងបន្តថា នាវាទី ២ មានឈ្មោះ Aida Bella មានសញ្ជាតិ Italy។ នាវានេះ បានធ្វើដំណើរមកពីប្រទេសវៀតណាម ដឹកភ្ញៀវទេសចរចំនួន ១៩៧៦នាក់ ស្រី ១០២៩នាក់ មាន ២០សញ្ជាតិ និងមាននាវិក ៦២៥ នាក់ ស្រី ១៣១នាក់ មាន ២៨សញ្ជាតិ។ នាវានេះ មានបណ្តោយប្រវែង ២៥១.៨៩ម៉ែត្រ ទទឹង ៣៧.៦ម៉ែត្រ មានជម្រៅទឹក ៧.៣០ម៉ែត្រ។ ភ្ញៀវដែលមានសញ្ជាតិច្រើនជាងគេ Germany មានចំនួន ១៨១០ស្រីនិង Austria ៥១នាក់។ តាមការគ្រោងទុក នាវានេះ និងចាក់ចេញទៅប្រទេថៃ នៅម៉ោង ៨យប់ ថ្ងៃដដែលនេះ៕
អត្ថបទ៖ ស៊ុយ ចាន់ធា

-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


