ព័ត៌មានជាតិ
យានយន្តចរាចរណ៍លើផ្លូវល្បឿនលឿនប្រមាណ ២ ម៉ឺនគ្រឿង គិតត្រឹមម៉ោង ៦ ល្ងាចម្សិលមិញ
នាឱកាសថ្ងៃចូលឆ្នាំចិន គិតត្រឹមម៉ោង ៦ ល្ងាចម្សិលមិញមានយានយន្តចរាចរណ៍លើផ្លូវល្បឿនលឿនចំនួន ២៣ ៤៥២ គ្រឿង។ នេះបើតាមការឲ្យដឹងរបស់មន្រ្តីអ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន។
លោក ផន រីម មន្រ្តីអ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនបានបញ្ជាក់ថា គិតត្រឹមម៉ោង ៦ ល្ងាចម្សិលមិញ មានយានយន្តចរាចរណ៍លើផ្លូវល្បឿនលឿនចំនួន ២៣.៤៥២ គ្រឿង (ម្សិលមិញចំនួន ១៨.៧០៧គ្រឿង) និងមិនមានគ្រោះថ្នាក់ចរាចរណ៍ ឬបាតុភាពអ្វីកើតឡើងនោះទេ។
លោកបន្តថា នៅថ្ងៃអាទិត្យទី១១ ខែកុម្ភ: ឆ្នាំ២០២៤ ចរាចរណ៍លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មិនមានការកកស្ទះយូរនៅច្រកចេញភ្នំពេញ បន្តកន្ទុយគ្នាប្រមាណ ១៥០ ម៉ែត្រប៉ុណ្ណោះ។ យានយន្តបានរំកិលខ្លួនចូលបញ្ជរបង់ប្រាក់តាមកន្លងប្រភេទទូទាត់បានយ៉ាងរលូន។
បើតាមមន្រ្តីក្រសួងសាធារណការរូបនេះ ប្រជាពលរដ្ឋមានការយល់ដឹងកាន់តែច្រើននិងមានការសម្រួលពីសមត្ថកិច្ចនគរបាលផ្លូវល្បឿនលឿន និងដោយបានអនុវត្តបើកច្រកបន្ថែមបញ្ចាទិសជានីតិវិធីថ្មីដែលបានត្រៀមទុកមុន ដើម្បីបញ្ចៀសការកកស្ទះយូរ៕



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


