ព័ត៌មានជាតិ
សមត្ថកិច្ចបញ្ជូនបុរសចិនតៃវ៉ាន់ ២ នាក់ ដែលថតសម្ដែងនៅខេត្តព្រះសីហនុ ទៅតុលាការ
បុរសជនជាតិចិនតៃវ៉ាន់ ២ នាក់ ដែលបានធ្វើដំណើរចូលមកកម្ពុជា ហើយថតវីដេអូសម្ដែងអំពើឧក្រិដ្ឋ នៅតាមបណ្ដាតំបន់មួយចំនួននៅក្នុងខេត្តព្រះសីហនុ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការ។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ឱ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាន នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ ២០២៤ នេះថា បុរសជនជាតិចិនតៃវ៉ាន់ទាំងពីរនាក់ មានគម្រោង មកកម្ពុជាតាំងតែពីពាក់កណ្ដាលខែមករាកន្លងទៅ ដើម្បីថតពីអំពើចាប់ជំរិត និងបង្ខាំងមនុស្សនៅខេត្តព្រះសីហនុ។

នៅថ្ងៃទី ១១ ខែកុម្ភៈ បុរសជនជាតិចិនតៃវ៉ាន់ទាំង២នាក់ បានធ្វើដំណើរមកដល់រាជធានីភ្នំពេញ ហើយដើរកអាគារមួយចំនួន ដើម្បីថតសម្ដែង ប៉ុន្តែមិនមានឱកាស ក៏បន្តដំណើរទៅខេត្តព្រះសីហនុ ដោយឈប់ទិញសម្ភារស្បែកជើង មួក ស្រោមកាំភ្លើងនៅតំបន់ទឹកថ្លា។
នៅយប់ថ្ងៃទី ១២ ខែកុម្ភៈ បុរសជនសង្ស័យទាំងពីរនាក់ បានចុះទៅអាគារ X នៅតំបន់អូរត្រេះ ខេត្តព្រះសីហនុ ហើយធ្វើសកម្មភាពថតសម្ដែង ថាខ្លួនកំពុងត្រូវគេចាប់ជំរិត និងការធ្វើទារុណកម្ម។ នៅថ្ងៃបន្ទាប់ បុរសរូបនេះក៏បានចេញដំណើរទៅទីតាំងនោះម្ដងទៀត ដើម្បីថត ដោយប្រាប់ពីស្ថានភាពរបួសស្នាម និងការរត់គេចពីទីតាំងចាប់ជំរិត។

បុរសជនជាតិចិនតៃវ៉ាន់ ទី១ ឈ្មោះ CHEN NENG-CHUAN និងម្នាក់ទៀត ឈ្មោះ LU TSU-HSIEN។ បើតាមចម្លើយសារភាពរបស់ជនសង្ស័យប្រាប់ថា រូបគេមានគម្រោងផលិតមាតិការបែបនេះ ក្នុងគោលដៅទាក់ទាញ View តាមបណ្ដាញសង្គម ដើម្បីលក់ផលិតផល។
បុរសទាំងពីរនាក់ ត្រូវបញ្ជូនទៅតុលាការ ពីបទបង្កអំពើញុះញង់ ធ្វើឱ្យប៉ះពាល់ដល់សន្ដិសុខសង្គមធ្ងន់ធ្ងរ។
កម្លាំងសមត្ថកិច្ចជំនាញ បានដកហូតស្រោមមុខខ្មោច កាំភ្លើងជ័រ សំលៀកបំពាក់ទាហានប៉ារ៉ា សម្ភារឧបករណ៍ផលិតVideo Live និងសម្ភារបម្រើឲ្យការថតវីដេអូមួយចំនួទៀត៕

-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


