ព័ត៌មានជាតិ
គ្រួសាររងគ្រោះប្តឹងចៅអធិការវត្ត ករណីលួងលោមរំលោភក្មេងស្រី២នាក់ បានសម្រេចជាច្រើនដង
គ្រួសាររងគ្រោះ ដែលជាអ្នកដាំបាយ និងរៀបចំនៅវត្តភ្នំកន្ធាយ ក្នុងឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ បានដាក់ពាក្យបណ្ដឹងប្ដឹងឱ្យសមត្ថកិច្ចជួយរកយុត្តិធម៌ ចំពោះករណីព្រះគ្រូចៅអធិការវត្តភ្នំកន្ធាយ បានរំលោភកូនស្រីរបស់ខ្លួនចំនួន២នាក់ ក្នុងនោះនកូនច្បងវ័យ១៤ឆ្នាំ និងកូនស្រីពៅវ័យ៩ឆ្នាំ ដោយបានសម្រេចជាច្រើនដង ជាថ្នូរនឹងការឱ្យប្រាក់បន្តិចបន្តួច។ បច្ចុប្បន្ន សំណុំរឿងនេះ នៅមិនទាន់មានពន្លឺដំណោះស្រាយនៅឡើយ ខណៈគ្រួសារជនរងគ្រោះប្តឹងទៅសមត្ថកិច្ចរយៈពេលជាង២ខែមកហើយ។

តាមការឱ្យដឹងពីអ្នកឃើញហេតុការណ៍ ឈ្មោះសាន ដែលជាអ្នករស់នៅជិតវត្ត បានអះអាងថា រូបលោកបានឃើញព្រះចៅអធិការវត្តភ្នំកន្ធាយ នៅជាមួយក្មេងស្រីកណ្ដាលព្រៃក្នុងស្ថានភាពអាក្រាតកាយនៅម៉ោងប្រមាណ១០ព្រឹក។
ជុំវិញការចោទប្រកាន់ពីគ្រួសាររងគ្រោះនេះ ព្រះតេជគុណទឹម ហ៊ុន ដែលជាចៅអធិការវត្តភ្នំកន្ធាយ បានបដិសេធតាមទូរសព្ទថា ករណីនេះ គឺមិនពិតដូចការលើកឡើងនោះទេ។ ព្រះចៅអធិការទទួលស្គាល់ថា នៅពេលដែលមានគេប្រទះឃើញព្រះតេជគុណ នឹងក្មេងស្រីនៅជាមួយគ្នាតែពីរនាក់ក្នុងព្រៃក្បែរវត្តនោះ គឺរូបលោកពិតជានៅជាមួយគ្នាមែន តែការនៅជាមួយគ្នា គឺពួកគាត់នាំគ្នាទៅរកអុសទេ ហើយក៏គ្មានការប៉ះពាល់គ្នាដែរ។

សម្រាប់ករណីនេះ មេគណខេត្តព្រះវិហារ បានប្រាប់អ្នកសារព័ត៌មានថា រឿងនេះ គឺជារឿងមិនពិតឡើយ ព្រោះករណីនេះអាចមានការរៀបចំឡើយ ដោយសារតែ ក្នុងជួរគណៈកម្មការវត្តភ្នំកន្ធាយ មានការបែកបាក់សាមគ្គីគ្នា។ចំពោះការលើកឡើងរបស់មេគណខេត្តព្រះវិហារដូច្នេះ ប្រធានគណៈកម្មាការវត្តភ្នំកន្ធាយ លោក វ៉ាន សុង បានច្រានចោលភ្លាម ដោយអះអាងថា គណៈកម្មការវត្តមិនមានចេតនាកាច់កុងណាមួយជាមួយលោកសង្ឃនោះទេ។
អនុប្រធានមន្ទីរកិច្ចការនារី ខេត្តព្រះវិហារ លោកស្រីផន កែវផុន បានឲ្យដឹងថា ក្រោយកើតហេតុនេះ លោកស្រីបានទំនាក់ទំនងទៅជនរងគ្រោះ និងបានយកជនរងគ្រោះទៅមន្ទីរពេទ្យ ដើម្បីធ្វើកោសល្យវិច្ច័យរួចហើយ។ តាមលិខិតកោសល្យវិច័យរបស់គ្រូពេទ្យ បានបង្ហាញថា ក្មេងស្រីរងគ្រោះពិតជាបានត្រូវគេរំលោភប្រដាប់ភេទពិតប្រាកដមែន ដោយមានរបួស និងទឹកមុខស្លេកស្លាំង។

បើតាម គ្រួសារជនរងគ្រោះបានឲ្យដឹងថា ករណីនេះ ពួកគាត់បានដាក់ប្តឹងទៅអធិការនគរបាលស្រុកគូលែន តាំងពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីជួយរកយុត្តិធម៌ និងបានទាមទារសំណងចំនួន២០លានរៀល ក៏ដូចជាស្នើឱ្យសមត្ថកិច្ចចាត់ការទៅលើជនសង្ស័យខាងលើទៅតាមផ្លូវច្បាប់។
ករណីនេះដែរ លោកវរសេនីយ៍ឯក ឱ សេង អធិការនគរបាលស្រុកគូលែន បានឲ្យដឹងថា ករណីនេះលោកបានទទួលបណ្ដឹងរបស់ជនរងគ្រោះរួចហើយ ហើយក៏បានបញ្ជូនសំណុំរឿងនេះទៅខាងការីរិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ រួចហើយ។
ជុំវិញករណីខាងលើនេះដែរ «សារព័ត៌មានកម្ពុជាថ្មី» មិនអាចទាក់ទងសុំការពន្យល់ពីលោកស្នងការរងទទួលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារនីតិជននៃខេត្តព្រះវិហារ បានទេ នៅរសៀលថ្ងៃទី១៦ខែកុម្ភៈឆ្នាំនេះ ដោយទូរស័ព្ទចូលជាច្រើនដងតែមិនមានអ្នកទទួល។ ក៏ប៉ុន្តែ «កម្ពុជាថ្មី» ទទួលបានចម្លើយពីមន្ត្រីតុលាការខេត្តព្រះវិហារថា ករណីបណ្ដឹងរំលោភសេពសន្ថវ:លើក្មេងស្រីនៅឃុំត្រយ៉ង់ ស្រុកគូលែន គឺនៅមិនទាន់ដល់ដៃតុលាការនៅឡើយទេ។
គួរឱ្យដឹងថា រហូតមកដល់ពេលនេះ ក្មេងស្រីទាំងពីរនាក់ដែលអាណាព្យាបាលពួកគេអះអាងថាត្រូវបានចៅអធិការរំលោភនោះ កំពុងស្ថិតក្នុងសភាពស្លេកស្លាំង។ ស្ថិតក្នុងសភាពស្លេកស្លាំងតែអាណាព្យាបាល នៅមិនទាន់មានលទ្ធភាពនាំកូនយកមកមន្ទីរពេទ្យ ដើម្បីពិនិត្យព្យាបាលនោះទេ៕
ដោយ៖ ជុន កុសល
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


