ព័ត៌មានជាតិ
ការរៀបចំទន្លេស្ងួតជាគោលដៅទេសចរណ៍ កាន់តែលេចរូបរាងបណ្តើរៗ
ក្នុងឱកាសចុះត្រួតពិនិត្យទីតាំងរៀបចំកន្លែងកម្សាន្តនៅខេត្តត្បូងឃ្មុំ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានបានលើកឡើងថា ឧទ្យានទន្លេស្ងួត គឺជាសមិទ្ធផលថ្មី របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដែលបានសាងសង់ឡើងតាមផែនការ ក្នុងការលើកកម្ពស់ជីវភាពប្រជាប្រជាពលរដ្ឋមូលដ្ឋាន តាមរយៈការបង្កើនប្រាក់ចំណូលពីទេសចរណ៍គោលដៅកម្សាន្តបៃតងនិងអព្យាក្រឹតកាបូន។

ទោងជិះកម្សាន្ត ដែលស្ថិតនៅតំបន់ទន្លេស្ងួត ក្នុងភូមិថ្នល់កែង ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានចាប់ផ្តើមលេចរូបរាងជាបណ្តើរៗ កំពុងរៀបចំតម្លើងដោយក្រុមការងារជំនាញនៃប្រទេសកាណាដា ដែលនឹងលេចចេញជារូបរៀងនៅក្នុងប៉ុន្មានថ្ងៃខាងមុខ។

លោក អ៊ាង សុផល្លែត លើកឡើងថា ចំពោះសិទ្ធផលថ្មីនេះមិនត្រឹមតែមានប្រយោជន៍ ជាកន្លែងកម្សាន្តសម្រាប់កុមារ និងប្រជាសហគមន៍ប៉ុណ្ណោះទេ ប៉ុន្តែក៏អាចជួយតំបន់នេះក្លាយជាទីកន្លែងទាក់ទាញទេសចរជាតិ-អន្តរជាតិ មកកម្សាន្តថែមទៀត។ ជាក់ស្តែង ក្នុងតំបន់ទន្លេស្ងួតដែលមានផ្ទៃដី ១៤ហិកតា លោករដ្ឋមន្ត្រីក៏បានដឹកនាំរៀបចំបង្កើតឲ្យមានកន្លែងកម្សាន្តបែបធម្មជាតិជាច្រើន និងជាដំណាក់កាលៗ ដូចជា កន្លែងជិះទោងកម្សាន្ត កន្លែងលេងកីឡា (បាល់ទះ និង បាល់ទាត់) កន្លែងធម្មជាតិ ព្រៃឈើ វប្បធម៌ ប្រវត្តិសាស្រ្ត ទស្សនាទេសភាព កន្លែងស្ទូចត្រី កន្លែងចិញ្ចឹមត្រី និងប្រព័ន្ធធារាសាស្រ្ត សម្រាប់បម្រើឲ្យការស្រោចស្រពស្រែចំការប្រជាពលរដ្ឋផងដែរ។
មិនតែប៉ុណ្ណោះ តំបន់នេះក៏មានសក្តានុពលធម្មជាតិជាច្រើនរួមមាន សួនច្បារផ្កាស្បៃរឿង ១លានគុម្ព ដាំដុះតាមបណ្តោយទន្លេស្ងួត ប្រវែងជាង ១គីឡូម៉ែត្រ និងទទឹង ៣ម៉ែត្រ ព្រមទាំងមានទីតាំងប្រវត្តិសាស្រ្តផ្សេងទៀត រួមមានប្រាសាទព្រះធាតុ ទីទួលបុរាណ និងវត្តព្រះធាតុបាស្រី ដែលល្បីល្បាញខាងផ្នែកជំនឿប្រពៃណី របស់ប្រជាពលរដ្ឋ ដែលមកបែបន់ តែងបានសម្រេចតាមបំណងប្រាថ្នា។

លោករដ្ឋមន្ត្រីអះអាងទៀតថា ឧទ្យានទន្លេស្ងួតនឹងប្រែក្លាយជាសហគមន៍គោលដៅកម្សាន្តបៃតងដ៏ទាក់ទាញ និងផ្តល់ប្រាក់ចំណូលបន្ថែមជូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន តាមរយៈការផ្តល់សេវាកម្មទេសចរណ៍ដ៏សម្បូរបែបដូចជា កញ្ចុះសម្រាប់អង្គុយលេង និងកន្លែងស្ទូចត្រីកម្សាន្ត មគ្គុទេសក៍ទេសចរណ៍ ក្នុងតំបន់វប្បធម៌ធម្មជាតិនេះ ព្រមទាំងផ្តល់សេវាកម្មម្ហូបអាហារ ការលក់ដូរកសិផលក្នុងស្រុកជូនភ្ញៀវទេសចរណ៍ ប្រកបដោយចិត្តស្អាត ស្មោះត្រង់ និងផ្ដល់នូវផាសុកភាពជូនភ្ញៀវទេសចរ និងកាត់បន្ថយការបំពុលនានាទៅក្នុងបរិយាកាស ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ដើម្បីលើកស្ទួយការវិនិយោគលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបៃតង៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


