ព័ត៌មានជាតិ
អតីតរដ្ឋមន្រ្តីក្រសួងសាធារណការ ស្នើឲ្យមន្រ្តីចុះតាមដានគុណភាពផ្លូវជាតិកំពុងដំណើរការសាងសង់
ថ្លែងនៅក្នុងពិធីចូលរួមបិទសន្និបាតបូកសរុបលទ្ធផលការងារក្រសួងសាធារណការកាលពីរសៀលម្សិលមិញនេះ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី បានស្នើឲ្យមន្ត្រីក្រសួងសាធារណការចុះពិនិត្យតាមដានកំណាត់ផ្លូវជាតិដែលកំពុងដំណើរការសាងសង់ ដើម្បីធានាបានគុណភាពនិងស្តង់ដាបច្ចេកទេស។
ទាក់ទងការដ្ឋានផ្លូវជាតិកំពុងដំណើរការសាងសង់ លោក ស៊ុន ចាន់ថុល អតីតរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានលើកពីកំណាត់ផ្លូវជាតិមានផ្លូវជាតិលេខ ៣១ លេខ ៣៣ លេខ ៤១ លេខ ១០ លេខ ៧១សេ និងផ្លូវល្បឿនលឿនភ្នំពេញបាវិត ដោយលោកជំរុញឲ្យមន្រ្តីបច្ចេកទេសត្រូវចុះត្រួតពិនិត្យតាមដានជាប់ជាប្រចាំ ដើម្បីធានាបានគុណភាពស្របតាមស្តង់ដាបច្ចេកទេស។
ជាមួយគ្នានេះ លោកក៏ស្នើឲ្យពិនិត្យលើកកម្រិតផ្លូវជាតិលេខ ៥៧ លេខ ៥៨ និងលេខ ៥៩ ពីកូនដំរី ទៅ ម៉ាឡៃ ទៅសំពៅលូន ភ្នំព្រឹក្ស កំរៀង ដោយសារខេត្តបន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន ពោធិ៍សាត់ ដែលសម្តេចតេជោអតីតនាយករដ្ឋមន្រ្តីបានដាក់ចេញជាច្រករបៀងមច្ឆា និងអង្ករ។
លោកស៊ុន ចាន់ថុល ថ្លែងយ៉ាងដូច្នេះថា៖ «តើគួរលើកកម្រិតពី DBST ទៅ AC? ដោយសារផ្លូវទាំងនេះស្ថាបនាយូរឆ្នាំដែលគួរដល់ពេលលើកកម្រិតគុណភាពដើម្បីធានាការប្រើប្រាស់យូរអង្វែង»។

លោក ស៊ុន ចាន់ថុល អតីតរដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន នៅអណត្តិទី ៧ នៃរដ្ឋាភិបាលទទួលបានការតែងតាំងជាឧបនាយករដ្ឋមន្រ្តី និងអនុប្រធានទី ១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
លោក ស៊ុន ចាន់ថុល ត្រូវបានគេដឹងជាមន្រ្តីកណ្តាប់ដៃដែក កាលកាន់ជារដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន លោកធ្លាប់បានព្រមានក្រុមហ៊ុនសាងសង់ផ្លូវមួយចំនួន ដែលសាងសង់គ្មានគុណភាពដាក់ក្នុងបញ្ជីខ្មៅ។ ទាក់ទងការធានាគុណភាពផ្លូវថ្នល់ លោកក៏តែងតែងចុះតាមដានត្រួតពិនិត្យការសាងសង់ជាប់ជាប្រចាំដោយប្រកាសលែងទទួលយកផ្លូវធ្វើមុខខូចក្រោយធ្វើក្រោយខូចមុខតទៅទៀត៕
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


