ព័ត៌មានជាតិ
ផ្ទះ១ខ្នងរួមទាំងទ្រព្យសម្បត្តិ ប្រហែល២៥លានរៀល ត្រូវអគ្គិភ័យឆេះគ្មានសល់
អគ្គិភ័យបានឆាបឆេះផ្ទះ១ខ្នងយ៉ាងសន្ធោសន្ធៅស្របពេលមានខ្យល់ផង បណ្តាលឲ្យឥទ្ធិពលភ្លើងកាន់តែមានសន្ទុះឆេះខ្លាំងខ្លា បើទោះបីមានអន្តរាគមន៍ក៏ត្រូវបានហួសពេល។តាមរបាយការណ៍ពីសមត្ថកិច្ចមកថា ហេតុការខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៣និង០០នាទីរសៀលថ្ងៃទី១៨ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅត្រង់ក្រុមទី១៩ភូមិកណ្តាលត្បូងឃុំគោកឃ្មុំស្រុកថ្មគោលខេត្តបាត់ដំបង។

ហេតុការអគ្គិភ័យឆាបឆេះនេះបណ្តាលឲ្យផ្ទះប្រជាពលរដ្ឋឈ្មោះអ៊ុក.ខាន់ភេទប្រុសអាយុ៦៨ឆ្នាំរស់នៅភូមិកណ្តាលត្បូងឃុំគោកឃ្មុំស្រុកថ្មគោលខេត្តបាត់ដំបង១ខ្នងទ្រព្យសម្បត្តិនិងសម្ភារះមួយចំនួនធំត្រូវបានឆេះគ្មានសល់។ប្រភពដែលបានបន្តថា ការខូចខាតក្នុងហេតុការខាងលើរួមមានផ្ទះតម្កល់ទំហំ៥មx៧មធ្វើពីឈើប្រក់ស័ង្កសីជញ្ជាំងស័ង្កសីក្រាលបាតក្តារ(ខូចខាតទាំងស្រុង),ខ្សែកប្លាកទិន០១ខ្សែ(រកមិនទាន់ឃើញ),គ្រែ០៣ខូចខាតទាំងស្រុង,កង់០៥គ្រឿង(ខូចខាតទាំងស្រុង),ទូរទស្សន៍០១គ្រឿង(ខូចខាតទាំងស្រុង),ប្រាក់ខ្មែរ១.០០០.០០០រៀល,អង្ករ១ការ៉ុង។

ក្នុងនោះក៏មានឯកសារក២និងក៤សំបុត្រកំណើតអត្តសញ្ញាណប័ណ្ណនិងសំលៀកបំពាក់មួយចំនួនធំក៏បានឆេះខូចខាតទាំងស្រុងផងដែរសរុបការខូចខាតទាំងអស់ប្រហែល២៥,០០០,០០០រៀល(ម្ភៃប្រាំលានរៀល)។
សមត្ថកិច្ចបញ្ជាក់ដែរថា មូលហេតុដែលបង្កឲ្យមានអគ្គិភ័យឆាបឆេះនេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនីប៉ុន្តែមិនមានរងរបួសដល់មនុស្សណាម្នាក់នោះទេ។សមត្ថកិច្ចបន្តថានៅក្នុងហេតុការខាងលើនេះបានចេញរថយន្តពន្លត់អគ្គិភ័យស្រុក០១គ្រឿងនិងឡានច្នៃ០២គ្រឿងប្រើប្រាស់ទឹកអស់០៤ឡានក្នុងនោះឡានធំ១ឡាន,ឡានច្នៃ៣ឡានទើបគ្រប់គ្រងអគ្គិភ័យបានទាំងស្រុង៕
សៅ សារិទ្ធ



-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


