ព័ត៌មានជាតិ
ផ្ទះ៦ ខ្នងត្រូវអគ្គិភ័យឆាបឆេះទាំងកណ្ដាលយប់
ផ្ទះប្រជាលពលរដ្ឋចំនួន៦ខ្នងត្រូវបានអគ្គិភ័យឆាប់ឆេះអស់ទាំងស្រុង ដោយសារឆ្លងចរន្តអគ្គិសនី បង្កភាពភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចផ្នែកជំនាញពន្លត់អគ្គីភ័យចេញរថយន្តជាច្រើនគ្រឿង ដើម្បីជួយអន្តរាគមន៍ភ្លាមៗ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១ និង៣០នាទីកណ្ដាលយប់ ថ្ងៃទី១៨ ខែកុម្ភះ ឆ្នាំ២០២១ ស្ថិតតាមផ្លូវវត្តចាស់ ក្នុងក្រុម២ ភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។យោងតាមរបាយការណ៍សមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុ គឺដោយសារឆ្លងចរន្តអគ្គីសនីក្នុងផ្ទះប្រជាពលរដ្ឋ ប្រភេទសំណង ឈើក្រោម ប្រកដំបូលស័ង្ហសី ដែលម្ចាស់មិននៅផ្ទះបានចេញទៅក្រៅ ទើបបង្កជាអគ្គិភ័យឆាប់ឆេះយ៉ាងសន្ធោសន្ធៅ ទើបប្រជាពលរដ្ឋ ទំនាក់ទំនងទៅកម្លាំងសមត្ថកិច្ចជំនាញពន្លត់អគ្គីភ័យឱ្យជួយចេញរថយន្តពន្លត់អគ្គីភ័យដើម្បីអន្តរាគមន៍ជួយបាញ់បាញ់ទឹកពន្លត់។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោក ក៏បានបញ្ចេញរថយន្តពន្លត់អគ្គិភ័យ របស់ការិយាជាច្រើនគ្រឿង បានចេញមកអន្តរាគមន៍ដើម្បីជៀសវាងបង្កការរាលដាលដល់ផ្ទះប្រជាពលរដ្ឋ ឬបង្កគ្រោះថ្នាក់ដល់មនុស្ស។
ក្នុងប្រតិបត្តិការណ៍នេះរថយន្តពន្លត់អគ្គិភ័យបានមកដល់កន្លែងកើតហេតុចំនួន២២គ្រឿង ប្រើប្រាស់ទឹកអស់ ២០ឡានក្នុងនោះរួមមាន ៖ ររថយន្តពន្លត់អគ្គិភ័យរបស់ស្នងការរាជធានីភ្នំពេញចំនួន១៦គ្រឿងប្រាស់ទាំង១៦គ្រឿង រថយន្តពន្លត់អគ្គិភ័យរបស់ក្រសួងមហាផ្ទៃ ចំនួន ២គ្រឿង ពុំបានប្រើប្រាស់ទឹក , រថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុន OCIC ទីក្រុងជ្រោយចង្វារ ចំនួន ៣គ្រឿង ប្រើប្រាស់ទឹកអស់ ៣ឡាន , រថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុន ស្រាបៀរកម្ពុជា ចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន។
សូមបញ្ជាក់ផងដែរក្នុងហេតុការគ្រោះអគ្គិភ័យអគ្គីភ័យនេះបានរលត់ទៅវិញជាស្ថាពរ នៅវេលាម៉ោង១២ និង ២០នាទីរំលងអធាត្រឈានចូលថ្ងៃទី១៩ ខែកុម្ភះ ហើយនៅក្នុងហេតុការណ៍អគ្គីភ័យនេះបានបំផ្លាញផ្ទះប្រជាពលរដ្ឋចំនះន៦ខ្នងអស់ទាំងស្រុង និងមិនបណ្តាលឱ្យអ្នកម្នាក់រងរបួសឡើយ៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


