Connect with us

ព័ត៌មានជាតិ

សាលាបឋមសិក្សាចំនួន ៥០ នឹងត្រូវជ្រើសរើសជំហានដំបូងលើកម្មវិធីក្រៅម៉ោងសិក្សា ផ្តោតលើវិន័យ សីលធម៌ និងចរិយាធម៌

បានផុស

នៅ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យដឹងថា សាលាបឋមសិក្សាចំនួន ៥០ នៅរាជធានី-ខេត្តចំនួន ៩ កំពុងត្រូវបានជ្រើសរើសសម្រាប់ការអនុវត្តជំហានដំបូង ដោយផ្ដោតលើកម្មវិធីក្រៅម៉ោងសិក្សាចំនួន ២ម៉ោងបន្ថែម ដែលរួមមានវិន័យ, សីលធម៌, ចរិយាធម៌ និងការងារស្ម័គ្រចិត្តសហគមន៍ ជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការឲ្យដឹងនេះ គឺនៅក្នុងពេលដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៤នេះ។

នៅក្នុងកិច្ចប្រជុំនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងអំពីវិធានគន្លឹះទីពីររបស់រាជរដ្ឋាភិបាល អាណត្តិទី ៧ ដែលបានដាក់ចេញពាក់ព័ន្ធនឹងការកែទម្រង់វិស័យអប់រំ។ ចំពោះកិច្ចការងារនេះ គឺរាជរដ្ឋាភិបាលបានសម្រេចបង្កើតគណៈកម្មការជាតិ ជំរុញការអភិវឌ្ឍវិធានគន្លឹះក្នុងអប់រំ កំណែទម្រង់វិស័យអប់រំ និងលេខាធិការដ្ឋានគណៈកម្មការកែទម្រង់វិស័យអប់រំ។

ម្យ៉ាងទៀត រាជរដ្ឋាភិបាលក៏បានរៀបចំក្រុមការងារ និងកំពុងអនុវត្តនីតិវិធីជ្រើសរើសសាលារៀនគោលដៅចំ​នួន ៥០ កម្រិតបឋមសិក្សានៅតាមបណ្ដារាជធានី-ខេត្តចំនួន ៩ សម្រាប់ការអនុវត្តជំហានដំបូងដោយផ្ដោតលើកម្មវិធីក្រៅម៉ោងសិក្សាចំនួន ២ម៉ោងបន្ថែម រួមមាន៖ វិន័យ, សីលធម៌, ចរិយាធម៌, ការងារស្ម័គ្រចិត្តសហគមន៍, ការចូលរួមពីសហគមន៍ និងវត្តអារាម។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ខ្ញុំសូមបញ្ជាក់ថា ការជ្រើសរើសមូលដ្ឋានដែលចាប់ផ្ដើមពីបឋមសិក្សានេះ គឺស្ថិតនៅក្នុងគោលដៅ និងក្នុងផែនការនៃការពង្រឹងពីថ្នាក់មត្តេយ្យរហូតដល់ថ្នាក់ទី ១២ ដែលជាមូលដ្ឋាន ប៉ុន្តែយើងដោយសារទំហំធំជាង ១ម៉ឺនសាលា យើងចាប់ផ្ដើមពីកម្រិតដែលជាមូលដ្ឋានគ្រឹះ គឺបឋមសិក្សាតែម្ដង ដែលយើងចាប់ផ្ដើមអនុវត្តគម្រោងជំហានដំបូងចំនួន ៥០បឋមសិក្សា»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម