ព័ត៌មានជាតិ
តួលេខផ្លូវការពិធីបុណ្យទន្លេនៅខេត្តសៀមរាបទទួលបានអ្នកទេសចរជាង ៥៥ ម៉ឺននាក់
មន្ទីរទេសចរណ៍ខេត្តសៀមរាបបានបង្ហាញតួលេខផ្លូវការភ្ញៀវទេសចរដែលបានមកចូលរួមពិធីបុណ្យទន្លេលើកទី៨ នៅខេត្តសៀមរាប រយៈពេល ៣ ថ្ងៃតាមទិន្នន័យមានអ្នកចូលរួមប្រមាណ ៥៥ ម៉ឺននាក់។
បើតាមតួលេខពីមន្ទីរទេសចរណ៍ខេត្តសៀមរាប នៅថ្ងៃទី១ នៃពិធីបុណ្យទន្លេក្នុងខេត្តសៀមរាបទទួលបានអ្នកទេសចរសរុបប្រមាណ ១៦០ ២៧២ នាក់ ក្នុងនោះទេសចរជាតិជាង ១៥០ ០០០ នាក់ និងទេសចរបរទេសជាង ១១ ២៧២ នាក់។ នៅថ្ងៃទី២ មានទេសចរសរុបប្រមាណ ២៩៦ ២៧៩ នាក់ ក្នុងនោះទេសចរជាតិជាង ២៨៥ ០០០ នាក់ និងទេសចរបរទេសជាង ១១ ២៥៥ នាក់។


ដោយឡែកថ្ងៃចុងក្រោយទេសចរមកកម្សាន្តមានចំនួន ៩៦ ២៤៣ នាក់ ក្នុងនោះទេសចរជាតិ ៨៥ ០០០ នាក់ និងទេសចរបរទេសជាង ១១ ២៤៣ នាក់។
សរុបរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៥-១៧ ខែមីនា ឆ្នាំ២០២៤ ទេសចរសរុបជាង ៥៥៣ ៧៩៤ នាក់បានដើរកម្សាន្តក្នុងពិធីបុណ្យទន្លេនៅខេត្តសៀមរាប ដែលក្នុងនោះមានទេសចរជាតិជាង ៥២០ ០០០ នាក់ និងទេសចរបរទេសជាង ៣៣ ៧៧០ នាក់។
ពិធីបុណ្យទន្លេដែលរៀបចំនៅខេត្តសៀមរាបនៅឆ្នាំនេះ មានការអញ្ជើញទីភ្នាក់ងារផ្សព្វផ្សាយបរទេសធំៗក៏ដូចជាបុគ្គលល្បីៗដើម្បីមកចូលរួមផ្សព្វផ្សាយព្រឹត្តិការណ៍ទេសចរណ៍ដ៏ធំប្រចាំឆ្នាំនេះ ហើយតាមមន្រ្តីក្រសួងទេសចរណ៍ចំណាយថវិការៀបចំអស់ប្រមាណ ៤៥០ លានរៀល។
ពិធីបុណ្យទន្លេលើកទី ៨ នៅខេត្តសៀមរាបរៀបចំឡើងក្រោមប្រធានបទ “ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ”។ ការរៀបចំពិធីបុណ្យទន្លេនៅខេត្តសៀមរាប ស្របពេលដែលរដ្ឋាភិបាលបានដាក់ចេញយុទ្ធនាការទស្សនាសៀមរាបឆ្នាំ ២០២៤ ដើម្បីជំរុញចលនាទាក់ទាញទេសចរណ៍មកទស្សនាខេត្តវប្បធម៌ដ៏ធំមួយនេះ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


