ព័ត៌មានជាតិ
អ្នកនាំពាក្យក្រសួងការងារ៖ ជនបរទេសជិត ៣០ម៉ឺននាក់ ស្មើនឹង ១៦១សញ្ជាតិ កំពុងធ្វើការលើវិស័យផ្សេងៗនៅកម្ពុជា
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា បច្ចុប្បន្ននេះមានជនបរទេសចំនួន ២៧០ ០៥៧នាក់ ដែលមាន ១៦១សញ្ជាតិ កំពុងធ្វើការលើវិស័យផ្សេងៗ នៅកម្ពុជា។

លោក បានបន្តថា ជនបរទេសធ្វើការច្រើនជាងគេ មានដូចជាជនជាតិចិន ឥណ្ឌូនេស៊ី វៀតណាម ថៃ ហ្វីលីពពីណូ ចិនតៃវ៉ាន់ ម៉ាឡេស៊ី ឥណ្ឌា កូរ៉េខាងត្បូង និងជនជាតិផ្សេងៗទៀត។ ជនបរទេសទាំងនោះភាគច្រើន ធ្វើការលើផ្នែកសណ្ឋាគារ និង ភោជនីយដ្ឋាន ការអប់រំ សំណង់ កសិកម្ម ប្រមាញ់ វនវប្បកម្ម (បច្ចេកទេសការដាំដុះ ថែរក្សាពូជឈើ ) សកម្មភាពនិស្សារណកម្ម (ប្រេងកាត ធ្យូងថ្ម ដែក…) សកម្មភាពនៃផលិតកម្ម (ផលិតកម្មថ្នាំជក់ ស្បៀងអាហារ ភេសជ្ជៈ វាយនភណ្ឌ រថយន្ត កៅស៊ូ…) អន្ដរការហិរញ្ញវត្ថុ ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុន ឬហាងទទួលបញ្ចាំ ការធានារ៉ាប់រងទូទៅ ការធានារ៉ាប់រងអាយុជីវិត…)។

លោក កត្តា អ៊ន បានបញ្ជាក់ថា ជនបរទេសធ្វើការនៅកម្ពុជាទាំងនោះ បានចូលរួមចំណែកក្នុងការជួយលើកស្ទួយសេដ្ឋកិច្ចជាតិមួយផ្នែក តាមរយៈការបង់អាករចូលជាតិ ជួយបំពេញបន្ថែមការងារបច្ចេកទេស ដែលកម្ពុជាមិនមានជំនាញ បង្ហាត់ការងារ ជំនាញបច្ចេកទេស ដល់កម្មករ-និយោជិតខ្មែរ និងមានកិច្ចសហប្រតិ្តបការណ៍ការល្អ រវាងប្រទេស និងប្រទេសជាដើម៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


