Connect with us

ព័ត៌មានជាតិ

កម្ពុជា​និង​រុស្សី​ គ្រោង​បើក​កិច្ចប្រជុំ​រួមគ្នា​ពិភាក្សា​លើ​គំរោង​វិនិយោគ​អាទិភាព​ចំនួន​៥​នៅ​កម្ពុជា

បានផុស

នៅ

​កម្ពុជា​និង​រុស្សី​គ្រោង​នឹង​បើក​កិច្ចប្រជុំ​រួមគ្នា​លើក​ទី​២​ដើម្បី​ពិភាក្សា​និង​ជំរុញ​លើ​គម្រោង​វិនិយោគ​អាទិភាព​ចំនួន​៥​នៅ​កម្ពុជា​។

លោក សំហេង បូរ៉ា អនុរដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​បាន​ឲ្យ​ដឹង​នៅក្នុង​កិច្ចប្រជុំ​អន្តរក្រសួង​-​ស្ថាប័ន ដើម្បី​ពិនិត្យ​ពិភាក្សា​លើ​គម្រោង​វិនិយោគ​ផ្តល់​ដោយ​សហព័ន្ធរុស្ស៊ី សំដៅ​ត្រៀម​រៀបចំ​កិច្ចប្រជុំ​លើក​ទី​២​ខាងមុខ​បាន​ឲ្យ​ដឹង​ថា ​គម្រោង​វិនិយោគ​អាទិភាព​រួម​កម្ពុជា​-​រុស្ស៊ី មាន​ចំនួន 0៥ រួមមាន​៖ (១) ផលិតកម្ម​ដំបូល​ស៊ី​ប្រូ និង​បំពង់​លូ (២) ផលិតកម្ម​តម្លើងរថយន្ត​ដឹកទំនិញ​ម៉ាក KAMAZ និង បណ្តាញ​ផ្តល់​សេវាកម្ម (៣) ការផ្គត់ផ្គង់​ឧបករណ៍​ដុត​កាកសំណល់​រឹង (៤) ការផលិត​ល្បាយ​អ៊ី​សូ​ឡង់​ការពារ​កម្តៅ​បានមកពី​អង្កាម និង​ចំបើង និង (៥) ការផ្គត់ផ្គង់​ឧបករណ៍​បណ្តាញ GPON (Gigabit Passive Optical Networks) និង Network សម្រាប់​ប្រព័ន្ធ​បណ្តាញ​អ៊ី​ន​ធឺ​ណេ​ត​ល្បឿន​លឿន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​បន្ត​ថា ​គម្រោង​វិនិយោគ​អាទិភាព​រួម​កម្ពុជា​-​រុស្ស៊ី​នេះ នឹង​ផ្តល់នូវ​ឱកាស​ធុរកិច្ច​ថ្មី​សម្រាប់​វិស័យ​ឯកជន​របស់​ភាគី​ទាំងពីរ​ក្នុងការ​ចូលរួម​អនុវត្ត​គម្រោង​វិនិយោគ​ខាងលើ សំដៅ​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​ទូលំទូលាយ​បន្ថែមទៀត​។

លោក​បាន​បន្តទៀតថា ​ម្យ៉ាងវិញ​តាមរយៈ​កិច្ចប្រជុំ​លើក​ទី​២ នៃ​ក្រុមការងារ​ជាន់ខ្ពស់​ជំរុញ​គម្រោង​វិនិយោគ កម្ពុជា​-​រុស្ស៊ី នាពេលខាងមុខ នឹង​អាច​ផ្តល់ឱកាស​ក្នុងការ​ចាប់ផ្តើម​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា​-​រុស្ស៊ី​ផងដែរ​។

លោក​អនុរដ្ឋលេខាធិការ​បាន​បន្ថែមថា ​«​ថ្វីត្បិតតែ​នៅក្នុង​បរិការណ៍​កូ​វីដ​-១៩​ក៏ដោយ ក៏​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​រុស្ស៊ី នៅតែមាន​ភាពល្អប្រសើរ ។​ជាក់ស្តែង​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ បាន​កើនឡើង​ប្រមាណ ១៥% ពី ៥៥,៣៦ លាន​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ​២០១៩ ទៅ ៦៣,៨១ លាន​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ​២០២០ »៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១៣ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៣ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៥ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម