Connect with us

ព័ត៌មានជាតិ

Breaking News: ក្រសួង​ការងារ​ ​នឹង​​បើក​ប្រាក់​ឈ្នួល​ឱ្យ​កម្មករ Y & W ចាប់​ពី​ម៉ោង​១រសៀល​នេះ​ត​ទៅ​​

បានផុស

នៅ

ចាប់​ពី​ម៉ោង​១​រសៀល​ថ្ងៃសុក្រ ទី២២ ខែ​មីនា ឆ្នាំ២០២៤នេះតទៅ ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ចាប់​ផ្តើម​បើក​ប្រាក់​ឈ្នួល ​និង​ប្រាក់​បំណាច់​ផ្សេងៗ​ជូនកម្មករ​និយោជិត​នៅ​​រោងចក្រ​ Y & W ដោយ​ធ្វើ​ឡើង​នៅ​​សាលាខណ្ឌដង្កោ​ ក្នុង​រាជធានីភ្នំពេញ។

បើ​តាម​ការបញ្ជាក់​ពី​​លោក​ កត្តា អ៊ន អ្នក​នាំ​ពាក្យក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ មន្ត្រី​ទទួល​បន្ទុក​សម្របសម្រួលបើកប្រាក់ឈ្នួល និងអាជ្ញាធរពាក់ព័ន្ធ បានរៀបចំបិទបញ្ជីឈ្មោះ សណ្តាប់​ធ្នាប់ និងរបៀបរៀបរយដើម្បីសម្រួលដល់កម្មករនិយោជិតបើកប្រាក់ឈ្នួល និង​ប្រាក់​បំណាច់​ផ្សេងៗ​ឱ្យ​បាន​រលូន​។​​នេះ​គឺ​ជា​កិច្ច​ខិត​ខំប្រឹង​ប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ក៏​ដូច​ជា​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ដែល​តែង​តែ​យក​ចិត្ត​ទុក​ដាក់​ដល់​កម្មករនិយោជិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​នាំ​ពាក្យ​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​ បានអំពាវ​នាវ​សូម​ឱ្យ​បង​ប្អូន​កម្មករ​និយោជិត​យក​មក​ជាមួយ​នូវឯកសារដូចជាប័ណ្ណសម្គាល់ខ្លួនកម្មករនិយោជិត (ច្បាប់ដើម) ឬកិច្ចសន្យាការងារ និង​សៀវភៅការងារកម្មករនិយោជិត ឬប័ណ្ណបេឡាជាតិសន្តិសុខសង្គម ឬអត្តសញ្ញាណប័ណ្ណ​សញ្ជាតិខ្មែរ ​ឬលិខិតឆ្លងដែន និងប័ណ្ណបើកប្រាក់ឈ្នួលប្រចាំខែរបស់កម្មករនិយោជិតម្នាក់ៗ (បើមាន)​សម្រាប់បើកប្រាក់ឈ្នួល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម