ព័ត៌មានជាតិ
១០ ឆ្នាំចុងក្រោយ សេដ្ឋកិច្ចខេត្តបាត់ដំបងមានកំណើន ៧,៥% ក្នុង ១ ឆ្នាំ
សេដ្ឋកិច្ចខេត្តបាត់ដំបងមានកំណើនជាង ៧ ភាគរយក្នុងមួយឆ្នាំ នៅក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ។ នេះបើតាមការគូសបញ្ជាក់ពីរដ្ឋបាលខេត្តបាត់ដំបង។

ខណៈដែលពលរដ្ឋជិត ៧០ ភាគរយប្រកបរបរកសិកម្ម សេដ្ឋកិច្ចរបស់ខេត្តបាត់ដំបងជំរុញតាមរយៈការធ្វើពាណិជ្ជកម្មជាមួយប្រទេសថៃ ដោយមានច្រកទ្វារព្រំដែនចំនួន ៥ សម្រាប់ការធ្វើទំនាក់ទំនងសេដ្ឋកិច្ច និងដោះដូរពាណិជ្ជកម្មទៅវិញទៅមក។
លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបងថ្លែងនៅក្នុងកិច្ចប្រជុំស្តីពីគម្រោងអភិវឌ្ឍអាកាសយានដ្ឋានខេត្តបាត់ដំបងកាលពីថ្ងៃទី២៥ ខែមីនា នេះថា ទំហំសេដ្ឋកិច្ចខេត្តបាត់ដំបងមានប្រមាណ ៩.៧១៣.៤១៣ លានរៀល ស្មើប្រហែល ២ ៣៨៤លាន ដុល្លារអាមេរិក។
លោកថា ក្នុងពេល ១០ ឆ្នាំចុងក្រោយ សេដ្ឋកិច្ចខេត្តមានកំណើន ៧,៥% ក្នុង ១ ឆ្នាំ និងចំណូលជាមធ្យមសម្រាប់ម្នាក់ៗទទួលបានប្រមាណ ១.៨៧២ ដុល្លារ។
យ៉ាងណាមិញ បើតាមលោកអភិបាលរងខេត្ត នៅក្នុងឆ្នាំ២០២១ ដោយសារវិបត្តិជំងឺកូវីដ-១៩ សេដ្ឋកិច្ចខេត្តមានកំណើនប្រមាណតែ ៤,៨% ក្នុង ១ ឆ្នាំប៉ុណ្ណោះ។
ខេត្តបាត់ដំបងមានភូមិសាស្រ្តជាប់ប្រទេសថៃ និងមានច្រកទ្វារព្រំដែនចំនួន ៥ សម្រាប់ទំនាក់ទំនងសេដ្ឋកិច្ច និងដោះដូរពាណិជ្ជកម្មជាមួយប្រទេសថៃក្នុងនោះមានច្រកទ្វារព្រំដែនអន្តរជាតិចំនួន ២ គឺ ច្រកទ្វារដូង ស្ថិតនៅក្នុងស្រុកកំរៀង និង ច្រកទ្វារភ្នំដី (គីឡូ១៣) ស្ថិតនៅក្នុងស្រុកសំពៅលូន រួមទាំងច្រកទ្វារតំបន់ព្រំដែនចំនួន ៣ មាន ច្រកទ្វារអូររំដួល ក្នុងស្រុកភ្នំព្រឹក ច្រកទ្វារអូរអន្លក់ ក្នុងស្រុកកំរៀង និងច្រកទ្វារ ៤០០ ក្នុងស្រុកសំឡូត ដែលច្រកទ្វារទាំងនេះបានបម្រើឱ្យវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មនាំចេញ-នាំចូល។
ខេត្តបាត់ដំបងជាខេត្តមួយក្នុងចំណោមរាជធានីខេត្តទាំង ២៥ ដែលមានចម្ងាយ២៩១ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ខេត្តមានវិសាលភាពផ្ទៃដីសរុប ១១.៦៣១,២១ គីឡូម៉ែត្រការ៉េ ចែកចេញជា ១៤ ក្រុងស្រុក ៩៣ ឃុំ ១០ សង្កាត់ និង ៨៤២ភូមិ។ គ្រួសារសរុបមានចំនួន ២៩៤.២៩៤ គ្រួសារ សរុបចំនួនប្រជាជនមានចំនួន ១.៣៦៧.៤០២ នាក់។
មុខរបរចម្បងរបស់ពលរដ្ឋក្នុងខេត្ត ៦៨,២% ជាកសិករ សេវាករមាន ៣១,៤% និងសិប្បករមានត្រឹម ០,៤%៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


