Connect with us

ព័ត៌មានជាតិ

រដ្ឋបាលជលផលស្ទឹងត្រែង ចុះស្រាវជ្រាវមុខសញ្ញាដាក់ថ្នាំពុលត្រី

បានផុស

នៅ

ក្រោយពីមានការលបលួចដាក់ថ្នាំលាយនុយបំពុលត្រីនៅតាមដងទន្លេមេគង្គយកមកលក់ឱ្យអាជីករផ្សារសាមគ្គីស្ទឹងត្រែង កម្លាំងខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែងសហការជាមួយមន្ត្រីបរិស្ថាន ប្រចាំតំបន់រ៉ាមសារ និងសមត្ថកិច្ចពាក់ព័ន្ធបានចុះស្រាវជ្រាវ និងកំណត់មុខសញ្ញាជនសង្ស័យបន្ថែម ដើម្បីនាំខ្លួនយកមកអនុវត្តច្បាប់ស្តីពីការអភិរក្សធនធានធម្មជាតិជីវៈចម្រុះ និងផលិតផលជលផល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស្រី សំវិចិត្រ នាយខណ្ឌជលផលបានបញ្ជាក់ថា៖ មុខសញ្ញាកែច្នៃផលិតនុយបំពុលត្រីបានច្បាស់លាស់ហើយ និងសូមអំពាវនាវឱ្យចូលខ្លួនមកសារភាព និងធ្វើកិច្ចសន្យាបញ្ឈប់ទើបទទួលបានការលើកលែងទោស តែប្រសិនបើមិនចូលខ្លួនមកទេ មន្ត្រីជំនាញនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីកោះហៅមកអនុវត្តច្បាប់តែម្តង។

លោកបន្តថា៖ ការលួចលាក់ធ្វើនេសាទប្រើឧបករណ៍ខុសច្បាប់បំពុលត្រីនេះកម្លាំងរដ្ឋបាលជលផលបានសហការជាមួយគណៈកម្មការផ្សារសាមគ្គីចុះពិនិត្យរកឃើញត្រីប្រាកែនិងប្រភេទត្រីផ្សេងៗទៀត សរុបចំនួន៥០គីឡូក្រាម ដែលបានមកពីការនេសាទខុសច្បាប់យកមកលក់នៅផ្សារសាមគ្គីស្ទឹងត្រែងនៅព្រឹកថ្ងៃទី២៦ខែមីនាឆ្នាំ២០២៤។

លោក សេង វីរៈ អភិបាលរងក្រុងបានបញ្ជាក់ថា៖ នេះជាករណីមួយមិនលែងទេព្រោះធនធានជលផលដែលនាំយកមកលក់នេះ វាបង្កផលប៉ះពាល់ផ្នែកសុខភាពដល់អ្នកបរិភោគតែម្តង ហើយធ្ងន់ធ្ងរជាងនេះទៀត គឺបានជះឥទ្ធិពលអាក្រក់ទៅដល់កេរ្តិ៍ឈ្មោះ ត្រីធម្មជាតិនៅខេត្តស្ទឹងត្រែងទាំងមូលផងដែរ។

ជាមួយនិងករណីគួឱ្យភា្ញក់ផ្អើលនេះ មន្ត្រីជលផលបានហៅអាជីវករលក់ត្រីចំនួន៤នាក់មកណែនាំនិងពន្យល់ពីបច្ចេក​ទេសពិនិត្យភិនភាគត្រីបំពុល ហើយតម្រូវឱ្យកិច្ចសន្យាឈប់ទិញលក់ត្រីប្រភេទទាំងនេះ ដើម្បីយើងចូលរួមថែរក្សាសុខភាពទាំងអស់គ្នា ហើយចំណែកត្រីដែលដកហូតបានមានសារធាតុពុលនោះ បច្ចុប្បន្នត្រីបានយកទៅបំផ្លាញចោលហើយ។

សូមបញ្ចាក់ថា៖ ត្រីទាំងនេះត្រូវបានអ្នកនេសាទបំពុលដោយបានប្រើនុយប្រភេទដូចជាបាយដំណើប ត្រីល្អិតកាត់ជា​កង់ៗ ក្ដាម សាច់គោ លាយជាថ្នាំបំពុលដើម្បីបោះចូលទឹក ជាកន្លែងអន្លង់អភិរក្សត្រីមេពូជឲ្យត្រីស៊ី ហើយរយៈពេលមួយម៉ោងក្រោយមកចាំរើសនៅផ្នែកខាងក្រោមតែម្តង៕

អត្ថបទ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ នាទី មុន

ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ ចាប់ដៃគ្នា ដើម្បីផ្សាយពីវិស័យទេសចរណ៍កម្ពុជាឱ្យសម្បូរបែបជាងមុន

ព័ត៌មានជាតិ១ ម៉ោង មុន

ប័ណ្ណ​សម្គាល់​ជលយាន​ចំនួន​៩៨​ប័ណ្ណ ត្រូវ​បាន​ប្រគល់​ជូន​ព​ល​រដ្ឋ​ស្រុក​កោះកុង

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​ភាព​តាន​តឹង​លើ​បញ្ហា​ដំឡើង​ពន្ធ​របស់​អឺរ៉ុប​ បង្ក​កង្វល់​​​នៃ​ «សង្រ្គាម​ពាណិជ្ជកម្ម​អឺរ៉ុប​-ចិន​»

ព័ត៌មានជាតិ២ ម៉ោង មុន

ន.ប.ប.ប បំភ្លឺថា  ឃើញស្ងាត់ៗមិនមែនមិនធ្វើការទេ ហេតុដែលស្ងាត់ៗពេលស៊ើបការ ព្រោះខ្លាចបាត់តម្រុយជនល្មើស

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

លោក បៃដិន នឹងហាមឃាត់ក្រុមហ៊ុនKaspersky ជុំវិញទំនាក់ទំនងជាមួយរុស្ស៊ី

ព័ត៌មានជាតិ៦ ម៉ោង មុន

ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្នុងឆ្នាំ២០២៤៖ ឧកញ៉ា អ្នកឧកញ៉ា ៤នាក់ ត្រូវដកហូតគោរមងារ ក្រោយរកស៊ីបោកប្រាស់ និងបាញ់ប្រហារពលរដ្ឋ

ព័ត៌មានជាតិ៨ ម៉ោង មុន

រាជ​ដំណាក់​ព្រះមហាក្សត្រ​ខ្មែរ ​លើ​កំពូលភ្នំ​បូកគោ រង់ចាំអនុញ្ញាតពីព្រះបរមរាជវាំង ​ជួសជុលតាម​គំរូ​ដើម​ឡើង​វិញ

ព័ត៌មានជាតិ៥ ម៉ោង មុន

ដំណាំកសិកម្មជាង ១ ម៉ឺនហិកតា កំពុងរងការវាយប្រហារពីសត្វដង្កូវហ្វូង

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

តើអ្នកយល់យ៉ាងណាចំពោះក្រុមហ៊ុនផាសអ៊ែប (PassApp) បានធ្វើរឿងមួយនេះ???

Sokha Hotels

ព័ត៌មានពេញនិយម