ព័ត៌មានជាតិ
ខេត្តកោះកុង កែសម្រួលព្រំប្រទល់រដ្ឋបាលមូលដ្ឋានមួយចំនួន សំដៅលើកកម្ពស់ផ្ដល់សេវា និងងាយស្រួលគ្រប់គ្រងដែនដី
រដ្ឋបាលខេត្តកោះកុង មន្ទីរជំនាញ និងរដ្ឋបាលក្រុងស្រុក ឃុំសង្កាត់ ព្រមទាំងភូមិ បានរួមគ្នាពិនិត្យកែសម្រួលភូមិសាស្ត្រប្រឈមមួយចំនួន ដើម្បីសំដៅធ្វើយ៉ាងណាងាយស្រួលគ្រប់គ្រងដែនដី និងផ្តល់សេវាសាធារណៈឱ្យបានកាន់តែឆាប់រហ័ស។

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានអះអាងក្នុងកិច្ចប្រជុំត្រួតពិនិត្យកែសម្រួលព្រំប្រទល់រដ្ឋបាលភូមិឃុំសង្កាត់ក្នុងមូលដ្ឋានថា ការកំណត់ព្រំប្រទល់រដ្ឋបាលភូមិឃុំសង្កាត់តាំងពីអតីតសម័យរដ្ឋកម្ពុជា សម័យខ្មែរក្រហម និងមុនឆ្នាំ ២០០០។ លុះដល់បច្ចុប្បន្ន បញ្ហាអត្រាកំណើនពលរដ្ឋ សេដ្ឋកិច្ចសង្គម និងសុខសន្តិភាពដែលធ្វើឱ្យមានការរីកចម្រើនជាបន្តបន្ទាប់នេះ បានជំរុញឱ្យមានតម្រូវការសេវាសាធារណៈកាន់តែច្រើន។
លោកអភិបាលរងខេត្ត បន្ថែមថា ដូច្នេះដោយមើលឃើញពីតម្រូវការបែបនេះ ទើបរដ្ឋបាលខេត្តចាំបាច់កំណត់ព្រំប្រទល់ភូមិឃុំសង្កាត់ឱ្យល្អប្រសើរឡើងវិញ ក្នុងន័យធានាបាននូវការគ្រប់គ្រងដែនដីប្រកបដោយភាពទទួលខុសត្រូវ និងបម្រើសេវាសាធារណៈឱ្យខិតជិតដល់លំនៅដ្ឋានពលរដ្ឋ។

លោក សុខ សុទ្ធី ក៏លើកជាឧទាហរណ៍មួយផងដែរថា «កាលពីអតីត មានភូមិមួយ រស់នៅដោយពលរដ្ឋឃុំជីផាត ប៉ុន្តែដីធ្លីភូមិសាស្ត្រនោះស្ថិតនៅក្នុងឃុំជីខលើ ទៅវិញ ដែលនាំឱ្យមានការលំបាកគ្រប់គ្រងដែនដីបានត្រឹមត្រូវល្អ ហើយពលរដ្ឋលំបាកទៅទទួលសេវា គ្រាសាលាឃុំរយៈចម្ងាយពីភូមិឋានរាប់សិបគីឡូម៉ែត្រ»។ ចំណុចនេះហើយ គប្បីពិនិត្យកែសម្រួលកំណត់ឡើងវិញ ព្រោះសុទ្ធតែជាពលរដ្ឋខេត្តកោះកុងទាំងអស់គ្នា។
ក្នុងចំណោមឃុំមានការកែសម្រួល គឺ លោក ម៉ឹង សុភា មេឃុំជីផាត ស្វាគមន៍ពីចំណាត់ការកែសម្រួលភូមិសាស្ត្រភូមិឃុំរបស់រដ្ឋបាលខេត្ត ដោយសារតែថាប្រជាពលរដ្ឋអាចរស់នៅក្នុងមូលដ្ឋានដែលពួកគាត់អាចរកសេវាសាធារណៈក្បែរផ្ទះ មិនចាំបាច់ធ្វើដំណើរទៅឆ្ងាយ ត្បិតភូមិឋានរបស់ពួកគាត់នៅក្នុងឃុំជីខលើក៏ដោយ។ ម្យ៉ាងទៀត អាជ្ញាធរមូលដ្ឋាន ក៏កាន់តែងាយស្រួលគ្រប់គ្រងរក្សាសន្តិសុខសណ្ដាប់ធ្នាប់ក្នុងដែនដីបានកាន់តែល្អទ្វេដង។ ដូច្នេះ លោកជឿជាក់ថា ក្រសួងមហាផ្ទៃ នឹងផ្តល់ក្តីអនុគ្រោះចំពោះសេចក្ដីត្រូវការរបស់ពលរដ្ឋលើវិធានការកំណត់ព្រំប្រទល់រដ្ឋបាលភូមិឃុំសង្កាត់នៅក្នុងមូលដ្ឋានខេត្តកោះកុង នាពេលឆាប់ៗ ខាងមុខ៕
អត្ថបទ ៖ សិរីវឌ្ឍនៈ



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


