Connect with us

ព័ត៌មានជាតិ

អាជ្ញាធរព្រះវិហារ ពុំមានរកឃើញពលរដ្ឋ និងកុមារតូចៗ រត់គេចសម្ងំពួនក្នុងព្រៃ ធ្លាក់ខ្លួនឈឺ ដូចការផ្សព្វផ្សាយឡើយ

បានផុស

នៅ

អាជ្ញាធរពុំមានរកឃើញប្រជាពលរដ្ឋ និងកុមារតូចៗណាម្នាក់ រត់គេចខ្លួនទៅសម្ងំពួនក្នុងព្រៃ ហើយធ្លាក់ខ្លួនឈឺ ដូចការផ្សព្វផ្សាយរបស់ព័ត៌មានមួយចំនួននោះឡើយ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ រដ្ឋបាលខេត្តព្រះវិហារ នាព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ ។

ការចេញមកអះអាងរបស់អាជ្ញាធរនេះ ធ្វើឡើងបន្ទាប់ពីថ្មីៗនេះ មានការចុះផ្សាយព័ត៌មាន ដោយភ្ជាប់ជាមួយរូបភាពចាស់ៗ និងកិច្ចសម្ភាសន៍ជាមួយក្រុមប្រជាពលរដ្ឋ ដែលអះអាងថា កំពុងរត់គេចខ្លួនទៅសម្ងំពួនក្នុងព្រៃថា មានកុមារតូចៗ ៧នាក់ធ្លាក់ខ្លួនឈឺក្រោយមានភ្លៀងធ្លាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋបាលខេត្តព្រះវិហារបញ្ជាក់ថា ក្រោយមានការចុះផ្សាយបែបនេះ អាជ្ញាធរស្រុកគូលែន បានចុះទៅដល់ទីតាំងដែលព័ត៌មានមួយចំនួនអះអាងថា មានប្រជាពលរដ្ឋមួយចំនួន តូចរត់គេចខ្លួននៅទីនោះ ប៉ុន្តែអាជ្ញាធរពុំបានរកឃើញនរណាម្នាក់ ដូចការចុះផ្សាយនោះឡើយ។

ជាថ្មីម្តងទៀត រដ្ឋបាលខេត្តព្រះវិហារ ក៏បានអំពាវនាវ ក្នុងករណីប្រសិនបើពិតជាមានប្រជាពលរដ្ឋ និងកុមារមួយចំនួនតូច លាក់ខ្លួនក្នុងព្រៃប្រាកដមែន សូមឱ្យវិលត្រឡប់មកភូមិឋានខ្លួនវិញ អាជ្ញាធរនឹងពុំយកទោសពៃនោះទេ ហើយបើពិតជាមានការខ្វះខាតមែននោះ អាជ្ញាធរនឹងជួយទំនុបបម្រុង។

ជាមួយគ្នានេះ រដ្ឋបាលខេត្តព្រះវិហារ ស្នើសុំប្រជាពលរដ្ឋកុំឱ្យលង់ជឿចាញ់បោកឧបាយកល ក្រុមជនមួយក្តាប់តូចនៅក្រៅប្រទេស ដែលមានគំនិតទុច្ចរិតយកពលរដ្ឋកម្ពុជា ដើម្បីកេងចំណេញនយោបាយ ដោយសង្កត់ធ្ងន់ថា មានតែអាជ្ញាធរដែនដីទេ ដែលអាចជួយដោះស្រាយបានយ៉ាងពិតប្រាកដ។

ករណីបងប្អូនត្រូវការជំនួយ សូមធ្វើការទំនាក់ទនងជាមួយអាជ្ញាធរខេត្តស្រុក និងឃុំ តាមរយៈលោក ណុប វុទ្ធី អភិបាលរងខេត្ត ទូរស័ព្ទលេខ ០១៧ ៧០១ ០០៧, លោក ប៉ែន ដឹង អភិបាលស្រុកគូលែន ទូរស័ព្ទលេខ ០៩៧ ៩០៥ ២០៥០ និងលោក ស្រី គឿម មេឃុំស្រយង់ ទូរស័ព្ទលេខ ០៨៨​ ៤៤៤៤ ១៤៩៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា២០២៥ និង​ជំរុញ​ការ​ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់

ព័ត៌មានជាតិ១០ ម៉ោង មុន

ថៃចង់ប្ដឹងកម្ពុជារឿងទាហានជាន់មីនក្នុងដីខ្លួនទៅUN÷ មេស៊ីម៉ាក់ ពន្យុះឱ្យថៃកាន់ដៃកម្ពុជាទៅICJ តែម្តងទៅ ព្រោះជាតុលាការរបស់UNស្រាប់

ព័ត៌មានជាតិ១០ ម៉ោង មុន

ប្រតិភូ​គណៈ​ចលនា​សាសនិកឥស្លាមកម្ពុជា អញ្ជើញ​ជួបសំណេះសំណាល និង​នាំ​យក​អំណោយ ឧបត្ថម្ភ​ជូនកងកម្លាំងជួរមុខ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

សន្តិសុខសង្គម១០ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ បង្រ្កាបទីតាំងលួចបង្កប់​ល្បែង​អនឡាញ​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនជាតិចិន១២នាក់

ព័ត៌មានជាតិ១១ ម៉ោង មុន

កសិករ​ដាំ​ទុរេន​នៅ​ក្បែរ​ទឹក​ជ្រោះប៊ូ​ស្រា​ ចាប់ផ្ដើមប្រមូលផលបានបណ្តើរៗហើយ

Sokha Hotels

ព័ត៌មានពេញនិយម