ព័ត៌មានជាតិ
លោក ប្រាក់ សុខុន និងលោក អ៊ុច បូររិទ្ធ បានជាប់ជាអនុប្រធានទី១ និងអនុប្រធានទី២ ព្រឹទ្ធសភា
អតីតប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន និងអតីតទេសរដ្ឋមន្ត្រី លោក អ៊ុច បូររិទ្ធ ត្រូវបានសមាជិក-សមាជិកាព្រឹទ្ធសភា បោះឆ្នោតជ្រើសរើសឱ្យធ្វើជាអនុប្រធានទី១ និងអនុប្រធានទី២ នៃព្រឹទ្ធសភា សម្រាប់នីតិកាលទី៥នេះ។

ក្នុងសម័យប្រជុំដំបូង ព្រឹទ្ធសភា នាព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ ដែលដឹកនាំកិច្ចប្រជុំដោយប្រធានបណ្ដោះអាសន្ន គឺលោក សុខ ឥសាន បានធ្វើការបោះឆ្នោតជ្រើសរើសសមាសភាពក្បាលម៉ាស៊ីនព្រឹទ្ធសភា ដែលក្នុងនោះ អតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ត្រូវបានសមាជិក-សមាជិកាព្រឹទ្ធសភាសរុប៦២រូប បោះឆ្នោតឱ្យជាប់ជាប្រធានព្រឹទ្ធសភា សម្រាប់នីតិកាលថ្មីនេះ។
ដោយឡែក លោក ប្រាក់ សុខុន ត្រូវបានជ្រើសរើសឱ្យធ្វើជាអនុប្រធានទី១ និងលោក អ៊ុច បូររិទ្ធ ជាអនុប្រធានទី២ សម្រាប់នីតិកាលទី៥នេះ ដោយសំឡេងឆ្នោតគាំទ្រសរុប ៦២លើ៦២ ដូចគ្នា ដោយគ្មានការជំទាស់នោះឡើយ៕
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


