ព័ត៌មានជាតិ
សិស្សវិទ្យាល័យហ៊ុន សែន ខ្លាកូន រៀបចំពិព័រណ៍ស្នាដៃសិស្ស រួមទាំងអបអរសង្ក្រាន្តឆ្នាំថ្មី
ក្នុងវិទ្យាល័យហ៊ុន សែន ខ្លាកូន ស្ថិតនៅភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សច្រើនរយនាក់បានរៀបចំពិធីតាំងពិពណ៌ស្នាដៃសិស្សនិងសង្ក្រាន្តឆ្នាំថ្មី ឆ្នាំ ២០២៤។



លោក សុខ ចំណាន នាយកវិទ្យាល័យហ៊ុន សែន ខ្លាកូន បានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា ពិធីតាំងពិព័រណ៍ស្នាដៃសិស្សានុសិស្សក្នុងវិទ្យាល័យ ហ៊ុន សែន ខ្លាកូននាពេលនេះបានបង្ហាញអំពីចំណេះដឹងចំណេះធ្វើរបស់សិស្សានុសិស្ស ដើម្បីបន្តវេនអភិវឌ្ឍន៍សង្គមជាតិ។
ជាមួយគ្នានេះក៏មានរៀបចំកម្មវិធីអបអរពិធីបុណ្យសង្ក្រាន្តឆ្នាំថ្មី មានការលេងល្បែងប្រជាប្រិយមានដូចជាចោលឈូង បោះអង្គុញ លាក់កន្សែង ទាញព្រ័ត ដណ្ដើមស្លឹកឈើ វាយក្អម រាំវង់ រាំក្បាច់ រាំសារ៉ាវ៉ាន់ ជាដើម។
លោកសុខ ចំណាន នាយកវិទ្យាល័យហ៊ុន សែន ខ្លាកូន បន្តទៀតថា កម្មវិធីសង្ក្រាន្តនេះលោកបានណែនាំដល់សិស្សនុសិស្សទាំងអស់ត្រូវពង្រឹងសណ្ដាប់ធ្នាប់ ពិសេសហាមដាច់ខាតការលេងបាញ់ទឹក ជះទឹក និងប៉ាតម្សៅនិងល្បែងផ្សេងៗទៀតដែលប៉ះពាល់ដល់វប្បធម៍ខ្មែរ ដែលគ្មានសណ្តាប់ធ្នាប់ គ្មានរបៀបរៀបរយ គ្មានភាពថ្លៃថ្នូរ ព្រមទាំងគ្មានសុវត្ថិភាពជាដើម៕
អត្ថបទ៖ វ៉ាន់ ណាង
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


