ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី ប្រគល់រថយន្ត ២៥ កៅអី ដល់ សមាគម វិទ្យុ និង ទូរទស្សន៍អនឡាញ សំឡេង ជនពិការភ្នែក (VOB)
នារសៀលថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្ដម ហ៊ុន ម៉ានី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញប្រគល់រថយន្ត២៥ កៅអី និងគ្រឿងឧបភោគបរិភោគ ជូនដល់សមាគម វិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែក (VOB)។ សម្ភារៈដែលបានរៀបរាប់ខាងលើគឺជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងជំនួបប្រកបដោយក្ដីសោមនស្សរីករាយលោកបានធ្វើការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់បងប្អូន ដែលបានតស៊ូមិនបោះបង់ចោលក្ដីសង្ឃឹមរបស់ខ្លួន ព្រមទាំងលើកទឹកចិត្តដល់សមាគម វិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែក (VOB) ឱ្យបន្តការងារផ្សព្វផ្សាយ និងលើកកម្ពស់កិត្យានុភាពជាតិ។ ឯកឧត្ដម ជឿជាក់ថា សម្ភារៈដែលបានប្រគល់ជូននាថ្ងៃនេះ នឹងជួយសម្រាលបន្ទុកការងារប្រចាំថ្ងៃ ក៏ដូចជាសម្រួលដល់ការធ្វើដំណើររបស់បងប្អូនផងដែរ។

ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ ឯកឧត្ដមបាន នាំយកការផ្ដាំផ្ញើរការសួរសុខទុក្ខពីសម្ដេចអគ្គមហាសេនាបតីតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសារជូនពរពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត លោកជំទាវបណ្ឌិត និងមានប្រសាសន៍ជូនពរដល់ថ្នាក់ដឹកនាំ និងក្រុមការងារនៃសមាគមឱ្យជួបប្រទះតែសេចក្តីសុខ សុភមង្គល ជោគជ័យគ្រប់ភារកិច្ច។

គួរបញ្ជាក់ដែរថា សមាគម វិទ្យុ និងទូរទស្សន៍សំឡេងជនពិការភ្នែក គឺជាស្ថាប័នតែមួយគត់ ដែលមានភាគរយនៃជនមានពិការភាព បានចូលបម្រើការងារនៅក្នុងស្ថាប័ននេះ ច្រើនជាងគេបំផុតក្នុងចំណោមស្ថាប័នផ្សេងៗទៀត ទាំងគ្រឹះស្ថានរដ្ឋ និងឯកជន នៅក្នុងប្រទេសកម្ពុជា ហើយបច្ចុប្បន្ន អង្គភាពនេះមានការិយាល័យកណ្តាលរបស់ខ្លួន ស្ថិតនៅក្នុងទីក្រុងភ្នំពេញ ព្រមទាំងមានសាខាចំនួន៤ផ្សេងទៀត នៅតាមបណ្តាខេត្តនានា ដូចជា ខេត្តបាត់ដំបង ខេត្តកំពង់ចាម ខេត្តពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ៕






-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


