Connect with us

ព័ត៌មានជាតិ

ខេត្តសៀមរាបរៀបចំ «សៀមរាបសង្ក្រាន្ត» មានកម្មវិធីកម្សាន្តជាច្រើនអំឡុងពេលបុណ្យចូលឆ្នាំខ្មែរ

បានផុស

នៅ

សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប បានសហការជាមួយរដ្ឋបាលខេត្តសៀមរាប រៀបចំព្រឹត្តិការណ៍ «សៀមរាបសង្ក្រាន្ត» ឆ្នាំ ២០២៤ នៅទីតាំងសួនព្រះរាជដំណាក់ និងនៅតាមបណ្តោយដងស្ទឹងសៀមរាប ចាប់ពីស្ពានអតីតមន្ទីរទេសចរណ៍ខេត្ត រហូតដល់ស្ពានវត្តដំណាក់ ដែលចាប់ផ្ដើមពីថ្ងៃទី ១៣-១៦ ខែមេសា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រឹត្តិការណ៍នេះ មានកម្មវិធីកម្សាន្តជាច្រើន រួមមាន៖ កម្មវិធីជិះទូកកម្សាន្ត តំបន់ត្រជាក់ស្រស់ស្រាយ ល្បែងប្រជាប្រិយខ្មែរ ពិធីសាសនា ពិព័រណ៍ម្ហូបអាហារ ការសម្តែងសិល្បៈបុរាណ ការប្រគំតន្ត្រី និងកម្មវិធីជាច្រើនផ្សេងៗទៀត។

ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ក៏ដូចជារក្សាបាននូវប្រពៃណីជាតិ និងសេចក្តីថ្លៃថ្នូររដ្ឋបាលខេត្តសៀមរាបបានណែនាំចំណុចមួយចំនួនរួមមាន៖

១. រដ្ឋបាលក្រុង ស្រុក មន្ទីរ-អង្គភាពពាក់ព័ន្ធ និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវរៀបចំដាក់ចេញនូវផែនការជាក់ស្តែងនៅតាមមូលដ្ឋានរៀងៗខ្លួន និងណែនាំដល់អង្គភាពពាក់ព័ន្ធក្រោម ឱវាទដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងទីតាំងចំណត ផ្លូវថ្មើរជើង និងការបញ្ចៀសចរាចរណ៍នៅតាមបណ្តាផ្លូវនានា អំឡុងពេលប្រារព្ធពិធី។

២. ត្រូវគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងមិនត្រូវបើកបរក្នុងស្ថានការរាស្ត្រវឹង ដើម្បីចៀសវៀងគ្រោះថ្នាក់ផ្សេងៗ។

៣. ត្រូវចូលរួម និងផ្ដល់កិច្ចសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ឱ្យបានល្អប្រសើរ។

៤. ហាមដាច់ខាតលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។

៥. ហាមឃាត់ការនាំចូល ចែកចាយ ទិញលក់ និងអុជផាវ ឬគ្រឿងផ្ទុះគ្រប់ប្រភេទដែលអាច បង្កឱ្យមានការគ្រោះថ្នាក់ និងភ្ញាក់ផ្អើល បង្កអសន្តិសុខ និងប៉ះពាល់សណ្តាប់ធ្នាប់ សាធារណៈ។

៦. ចូលរួមទប់ស្កាត់គ្រោះអគ្គិភ័យ ដោយប្រុងប្រយ័ត្ន និងម្ចាស់ការខ្ពស់ចំពោះភ្លើងទៀន ធូបភ្លើងចង្ក្រាន ចរន្តអគ្គិសនី ដើម្បីរក្សាបាននូវទ្រព្យសម្បត្តិ អាយុជីវិតផ្ទាល់ខ្លួន និងអ្នកដ៏ទៃ។

៧. ហាមឃាត់ការលេងល្បែងជះទឹក ការជះទឹកមានពណ៌ ឬទឹកកខ្វក់ គប់ស្បោងទឹក លាបធ្យូង ឬប៉ាតម្សៅ និងការវាយដោយរំពាត់ ឬឧបករណ៍ផ្សេងៗចំពោះបងប្អូនប្រជាពលរដ្ឋដែល កំពុងធ្វើដំណើរគ្រប់ប្រភេទក្រៅពីតំបន់ដែលបានអនុ​ញ្ញាត​។

៨. ត្រូវពិនិត្យលទ្ធភាពតុបតែងលម្អទាំងផ្នែកខាងក្នុង និងខាងក្រៅគេហដ្ឋាន ឬអាជីវកម្ម របស់ខ្លួន ដោយបង្ហាញពីវប្បធម៌ខ្មែរ អត្តសញ្ញាណខ្មែរ ឬអត្តសញ្ញាណពិសេសរបស់ ខេត្តសៀមរាប ឬចងពាក្យស្លោកជាដើម។

៩. ចំពោះទីតាំងអាជីវកម្មនានា ឬការលក់ដូរ ឬតាំងបង្ហាញផលិតផលផ្សេងៗ ឬផ្ទាំងផ្សព្វផ្សាយ ពាណិជ្ជកម្ម ដែលមានការតបណ្តាញអគ្គិសនីតុបតែង ឬក្នុងគោលបំណងប្រើប្រាស់ ជាក់ស្តែងលើទីតាំងរបស់ខ្លួន ត្រូវបង្កើនការយកចិត្តទុកដាក់ឱ្យបានខ្ពស់នូវលក្ខណៈ បច្ចេកទេស ជាពិសេសក្នុងអំឡុងពេលរៀបចំដំណើរការព្រឹត្តិការណ៍កម្មវិធីនានាក្នុងឱកាស បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឬពិនិត្យលទ្ធភាពផ្តាច់ចរន្តអគ្គិសនីជាបណ្តោះអាសន្ន ដើម្បីចៀសវាងការកើតឡើងហេតុការណ៍ផ្សេងៗជាយថាហេតុ ឬឆ្លងចរន្តអគ្គិសនី។

១០. ហាមដាច់ខាតការដាក់តាំងបង្ហាញផលិតផលអាជីវកម្មរបស់ខ្លួន នៅលើគំនូសផ្លូវថ្មើរជើង តាមបណ្តាផ្លូវនានាក្នុងក្រុងសៀមរាប។

១១-លើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ និងយុវជន យុវនារី ចូលរួមលេងល្បែងប្រជាប្រិយខ្មែរឱ្យបានច្រើនកុះករ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៦ នាទី មុន

ខេមរៈ សិរីមន្ត រំភើបពេលទទួលបានគំនូរ ខេមរៈ ស្រី ពៅ ក្រោយស្វែងរកទិញគំនូរលោក ស៊ីន ស៊ីសាមុត

សេចក្ដីជូនដំណឹង៩ នាទី មុន

ឯកឧត្ដម ឃួង ស្រេង និង ឯកឧត្ដម ម៉ប់ សារិន គោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

ព័ត៌មានជាតិ២០ នាទី មុន

ក្រសួងសុខាភិបាល ត្រៀមឈាម ៥០០ ប្លោក ជួយសង្គ្រោះបន្ទាន់ដល់ជនរងគ្រោះ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខ

ព័ត៌មានអន្ដរជាតិ២១ នាទី មុន

អាមេរិក និងជប៉ុន លាតត្រដាងផែនការមេជាច្រើន រួមទាំងមហិច្ឆតាចុះចត​នៅឋានព្រះច័ន្ទ

ព័ត៌មានជាតិ២៧ នាទី មុន

ក្រុមយុវជនសង្គមស៊ីវិល ផ្ដាំក្រុមប្រឆាំងកុំយកព្រែកជីកហ្វូណន ធ្វើជាឧបករណ៍កេងចំណេញនយោបាយ

Sokha Hotels

ព័ត៌មានពេញនិយម