ព័ត៌មានជាតិ
គោលដៅអេកូទេសចរណ៍លើដែនទឹកបឹងទន្លេសាប នៃខេត្តបាត់ដំបង នៅរក្សាកំណើនភ្ញៀវដូចឆ្នាំមុន
គោលដៅអេកូទេសចរណ៍ គឺជាតំបន់គោលដៅមួយសម្រាប់បម្រើដល់ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ ទស្សនា
កម្សាន្តលើផ្ទៃទឹកនៃបឹងទន្លេសាប ក្នុងខេត្តបាត់ដំបង ដែលមានព្រំទឹកជាប់ក្រុងសៀមរាប និងស្រុកឯកភ្នំ នៃខេត្តបាត់ដំបងក្នុងភូមិសាស្ត្រ ភូមិព្រែកទល់ នៃស្រុកឯកភ្នំ។

បើតាមប្រជាពលរដ្ឋរស់នៅទីនោះបានលើកឡើងថា តំបន់អេកូទេសចរណ៍នៅក្នុងដែនទឹក ក្នុងភូមិព្រែកទល់នេះ មានកត្តា៣សំខាន់ សម្រាប់បម្រើដល់ភ្ញៀវមកទស្សនាកម្សាន្ត ក្នុងនោះមានទស្សនាហ្វូងសត្វស្លាបចម្រុះ ទស្សនាផ្ទះបណ្តែតទឹកអ្នកភូមិ និងទស្សនាកន្លែងលក់សម្ភារ:អនុស្សាវរីយ៍ផ្សេងៗ។
លោក ហួន សុខ ជាអ្នកដឹកភ្ញៀវតាមទូកម៉ាសុីនពីក្រុងសៀមរាប មកភូមិព្រែកទល់ បានឲ្យដឹងថា ក្នុងរយះពេល៤ថ្ងៃ នៃថ្ងៃចូលឆ្នាំថ្មី លោកបានសង្កេតឃើញថា នៅតំបន់អេកូទេសចរណ៍ ព្រែកទល់ ពុំសូវមានភ្ញៀវមកពីក្រុងបាត់ដំបងទេ គឺភាគច្រើនភ្ញៀវទៅពីក្រុងសៀមរាប។ លោកបន្តថា តម្លៃទូកក្នុង១គ្រឿងជួលក្នុងតម្លៃ៥០ដុល្លារសម្រាប់ទូកធំ ដែលអាចជិះបានជាង១០នាក់ រីឯទូកតូចមានតម្លៃ ៣០ដុល្លារ ជិះបានចន្លោះពី៨-៩នាក់ ដោយធ្វើដំណើរចំណាយពេលប្រហែល១ម៉ោងប៉ុណ្ណោះ បើធៀបពីក្រុងបាត់ដំបង មកតំបន់ព្រែកទល់ដូចគ្នា ត្រូវចំណាយពេលចន្លោះពី៥-៦ម៉ោងទើបដល់។

លោកបន្តថា ក្នុងរយះពេល០៤ថ្ងៃ នៃបុណ្យចូលឆ្នាំថ្មី លោកសង្កេតឃើញថា មិនសូវមានភ្ញៀវជាតិ ឬអន្តរជាតិ បានទិញវត្ថុអនុស្សាវរីយ៍ ដែលធ្វើដោយស្នាដៃខ្មែរនៅតំបន់នោះទេ ហាក់ម្នាក់ៗពុំសូវមានថវិកាក្នុងការចំណាយ ដែលធ្វើឲ្យអ្នកដែលបានធ្វើរបស់របរនោះ ប្រឈមនឹងជីវភាព ក្នុងនោះមាន កន្ត្រក កាបូប និងរបស់ប្រើប្រាស់ផ្សេងៗទៀតដែលពួកគាត់ផលិតចេញពីដើមកំប្លោក។
បើតាមអ្នករត់ទូករូបនេះ “ឆ្នាំនេះអត់ដូចឆ្នាំមុន តាមខ្ញុំសង្កេត ភ្ញៀវអត់បានជួយទិញវត្ថុអនុស្សាវរីយ៍ផង ខ្ញុំហាក់មានចិត្តអាណិតដល់ក្រុមស្ត្រីនៅតំបន់នេះ ដែលពួកគាត់ខំយកដើមកំប្លោកមកច្នៃបានរបស់របរយ៉ាងស្រស់ស្អាត តែអត់មាន
អ្នកជួយទិញ ធ្វើឲ្យពួកគាត់ប្រឈមនិងជីវភាព” ។

លោក តុន ណៃ ប្រធានអេកូទេសចរណ៍ បានបង្ហាញរបាយការណ៍ អំពីចំនួនភ្ញៀវដែលធ្វើដំណើរទៅទស្សនានៅតំបន់
នោះក្នុងរយះពេល៤ថ្ងៃ ដោយក្នុងនោះលោកបញ្ជាក់ថា ថ្ងៃទី១ ត្រូវនឹងថ្ងៃទី១៣ ខែមេសា មានចំនួនភ្ញៀវសរុប ៩០នាក់ទាំងភ្ញៀវក្នុង និងក្រៅស្រុក។ ថ្ងៃទី២ ត្រូវនឹងថ្ងៃទី១៤ ខែមេសា មានភ្ញៀវសរុបចំនួន១២៥នាក់ ទាំងជាតិ និងអន្តរជាតិ ។ថ្ងៃទី៣ ត្រូវនឹងថ្ងៃទី១៥ខែមេសា មានភ្ញៀវជាតិ អន្តរជាតិ សរុប២៣៣នាក់ និងថ្ងៃទី៤ ត្រូវនឹងថ្ងៃទី១៦ខែមេសា មានភ្ញៀវសរុប១០៩នាក់ សរុបចំនួនភ្ញៀវទាំងក្នុង និងក្រៅស្រុក ទាំង៤ថ្ងៃមានចំនួន ៥៧២នាក់។

ជាមួយគ្នានេះ លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្ត បានឲ្យដឹងថា ក្នុងរយះពេល៤ថ្ងៃ នៅតំបន់គោលដៅអេកូទេសចរណ៍ ព្រែកទាល់ មិនសូវមានភ្ញៀវពីក្រុងបាត់ដំបងទៅកម្សាន្តនៅតំបន់នោះទេ ដោយសារតែពួកគាត់ធ្វើដំណើរយូរម៉ោងហើយម្យ៉ាងពួកគាត់កំពុងតែសប្បាយនៅក្នុងក្រុង ដែលមានការរៀបចំថ្មីៗផង។ លោកបន្តថា ឆ្នាំនេះ និងឆ្នាំកន្លងទៅចំនួនភ្ញៀវដែលទៅកម្សាន្តនៅតំបន់បឹងទន្លេសាប វាប្រហាក់ប្រហែលគ្នា តែការកើនឡើងមានគាគរយតិចតួចប៉ុណ្ណោះ៕
អត្ថបទ៖ សៅ សារិទ្ធ





-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?