ព័ត៌មានជាតិ
ក្រុមហ៊ុន និងសមាគម សង្ឃឹមថា យុវជនជាង ១ម៉ឺននាក់ ដែលចូលរៀនជំនាញវិជ្ជាជីវៈ នឹងក្លាយជាចរន្តពង្រីកកម្លាំងជំនាញក្នុងស្រុក
ក្រុមហ៊ុន និងសមាគមឯកជននៅកម្ពុជា សង្ឃឹមថា យុវជនជាង ១ម៉ឺននាក់ ដែលចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស វគ្គទី ១ នឹងក្លាយទៅជាកម្លាំងចលករមួយដ៏សំខាន់ ក្នុងការពង្រីកកម្លាំងជំនាញក្នុងស្រុក បន្ទាប់ពីពួកគេបញ្ចប់ការសិក្សារយៈពេល ៤ខែ។

ការលើកឡើងបែបនេះ បន្ទាប់ពីនៅថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៤ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសបើកបវេសនកាលជាផ្លូវការ នូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ វគ្គទី ១។ កម្មវិធីបណ្តុះបណ្តាលនេះ មានសិស្សចំនួន ៥០០ថ្នាក់ និងមានសិក្ខាកាមចំនួន ១៥,០០០នាក់ ដែលសិក្សាក្នុងវិស័យចំនួន ១០ លើមុខជំនាញចំនួន ៣៨ នៅទូទាំងប្រទេស។

លោក ឃីម សុខហេង ស្ថាបនិកវិទ្យាស្ថានសិក្សាដើម្បីជោគជ័យ (LSI) បានលើកឡើងថា «ការចូលមកទទួលការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនេះ ប្រសិនបើគាត់រៀនចប់ រៀនចេះ និងមានការងារធ្វើ នោះពិតជារឿងមួយយ៉ាងសំខាន់ណាស់ សម្រាប់រុញចរន្តវិស័យការងារផង និងជំរុញសេដ្ឋកិច្ចកម្ពុជាផង»។

លោកបន្ថែមថា យុវជនប្រមាណជាង ១ម៉ឺននាក់ ដែលទទួលការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស នឹងក្លាយជាកត្តាមួយដ៏សំខាន់ ក្នុងការទាក់ទាញការវិនិយោគបរទេសមកកាន់ប្រទេសកម្ពុជា ពីព្រោះកាលណាកម្ពុជាមានកម្លាំងជំនាញស្រាប់ និងគ្រប់គ្រន់ នោះអ្នកវិនិយោគិនទាំងនោះ នឹងហូរមកចូលកាន់ប្រទេសកម្ពុជា។
ដោយឡែក លោក គង់ សំនៀង ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា ក៏បានលើកឡើងដែរថា «ចំនួននេះ គឺច្រើនគួរសមប្រសិនបើពួកគេរៀនចប់ ហើយពិតជាមានគុណភាព នោះវានឹងក្លាយជាកម្លាំងជំរុញទាំងម៉ាក្រូសេដ្ឋកិច្ច និងមីក្រូសេដ្ឋកិច្ចនៅប្រទេសកម្ពុជា ហើយវានឹងក្លាយជាមួយផ្នែក នៃការរុញកម្ពុជាឲ្យក្លាយជាប្រទេស មានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ ២០៣០ និងប្រទេសចំណូលខ្ពស់ឆ្នាំ ២០៥០»។
លោកបន្ថែមថា កម្លាំងជំនាញរបស់យុវជន គឺមានសារសំខាន់ណាស់ ប្រសិនបើយុវជនម្នាក់ពុំមានការបណ្តុះបណ្តាលជំនាញវីជ្ជាជីវៈត្រឹមត្រូវទេនោះ តម្លៃនៃកម្លាំងពលកម្មរបស់គេទាប។ ប៉ុន្តែផ្ទុយមកវិញប្រសិនបើយុវជនមានការបណ្តុះបណ្តាលជំនាញត្រឹមត្រូវស្តង់ដា និងគុណភាព នោះតម្លៃនៃកម្លាំងជំនាញរបស់ពួកគេគឺថ្លៃ ហើយអាចមានប្រាក់ចំណូលសមរម្យផងដែរ៕
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


