ព័ត៌មានជាតិ
ក្រុមហ៊ុនចំនួន ៣ ចាប់អារម្មណ៍វិនិយោគនៅកម្ពុជា ពិសេសថាមពលកកើតឡើងវិញ
ក្នុងជំនួបពិភាក្សាការងារ និងស្នើសុំការណែនាំពីលោកឧបនាយករដ្ឋមន្ត្រីលើឱកាសវិនិយោគនៅកម្ពុជា នាថ្ងៃទី២៥ ខែមេសា ម្សិលមិញនេះ ក្រុមហ៊ុនចំនួន ៣ បានបង្ហាញការចាប់អារម្មណ៍វិនិយោគលើវិស័យធំៗចំនួន ៣ នៅកម្ពុជា គឺវិស័យសេដ្ឋកិច្ចឌីជីថល វិស័យថាមពល ពិសេសថាមពលកើតឡើងវិញ។

ចំពោះមុខលោក ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រុមហ៊ុនចំនួន ៣ ដែលរួមមានក្រុមហ៊ុន Management Venture Asia (Cambodia), ក្រុមហ៊ុន Toyo Ventures Holdings Berhad និងក្រុមហ៊ុន China Energy Engineering Investment Cooperation (CEEIC) ដឹកនាំដោយលោក Wang Honggang អគ្គនាយករងក្រុមហ៊ុន CEEIC ដោយក្រុមហ៊ុន បានបង្ហាញពីចំណាប់អារម្មណ៍លើវិស័យសេដ្ឋកិច្ចឌីជីថល និងវិស័យថាមពល ពិសេសថាមពលកកើតឡើងវិញនៅកម្ពុជា។
ជាការឆ្លើយតប លោក ស៊ុន ចាន់ថុល បានសម្ដែងការស្វាគមន៍ចំពោះបេសកកម្មរបស់ក្រុមហ៊ុនមកសិក្សាអំពីបរិយាកាសវិនិយោគរបស់កម្ពុជា។ លោកក៏បានលើកឡើងអំពីហេតុផលសំខាន់ៗដែលក្រុមហ៊ុនគួរជ្រើសរើសកម្ពុជា ជាទីតាំងវិនិយោគ រាប់ចាប់ពីបរិយាកាសគាំទ្រវិនិយោគិនរបស់រដ្ឋាភិបាល សុខសន្តិភាព ស្ថិរភាពអតិផរណា ស្ថិរភាពអត្រាប្តូរប្រាក់ ទីផ្សារកម្ពុជា និងការតភ្ជាប់ទីផ្សារទៅតំបន់ និងពិភពលោក ភាពបើកចំហរនៃច្បាប់វិនិយោគដែលវិនិយោគិនបរទេសមានសិទ្ធជាម្ចាស់កម្មសិទ្ធ១០០% នៃជំនួញរបស់ខ្លួននៅកម្ពុជា ក៏ដូចជាការយកចិត្តទុកដាក់រៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និងគម្រោងផែនការនានាដែលបាន និងកំពុងសាង់សង់ពេញផ្ទៃប្រទេសជាដើម។

គួរជម្រាបថា កិច្ចប្រជុំនាឱកាសនេះ ត្រូវបានរៀបចំឡើងស្របតាមសំណើសុំរបស់ក្រុមហ៊ុនក្នុងការចូលមកឈ្វេងយល់អំពីសក្ដានុពល និងឱកាសវិនិយោគនៅកម្ពុជាផងដែរ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


