ព័ត៌មានជាតិ
សម្ដេច ហ៊ុន ម៉ាណែត ថា នយោបាយជំហានគីង្គក់របស់កម្ពុជា គឺលោតទៅមុខជានិច្ច
ឆ្លើយតបនឹងបុគ្គលដែលសើចចំអកលើនយោបាយជំហានគីង្គក់របស់រាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា អ្នកខ្លះកំពុងសើចចំអកជំហានគីង្គក់ តែគីង្គក់លោតទៅមុខជានិច្ច។

ការបញ្ជាក់បែបនេះរបស់សម្ដេចធិបតី បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ រោងចក្របង្គុំ និងដំឡើងរថយន្តតូយ៉ូតា របស់ជប៉ុននៅកម្ពុជា នាថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤នេះ។ សម្ដេចធិបតី ថា មានអ្នកខ្លះសើចចំអកនយោបាយជំហានគីង្គក់ ប៉ុន្តែពេលអ្នកឯងសើចគីង្គក់ គីង្គក់លោតទៅមុខជានិច្ច ដើម្បីជាផលប្រយោជន៍ជូនជាតិ និងប្រជាជនកម្ពុជា។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឆ្លើយតបដូច្នេះថា៖ «យើងដើរហើយ ទៅមុខហើយ អ្នកខ្លះគេសើចជំហានគីង្គក់ សម្ដេចតេជោ លោកតែងតែមានប្រសាសន៍អំពីជំហានគីង្គក់ អ្នកខ្លះគេមើលងាយថា ជំហានគីង្គក់ ប៉ុន្តែកុំភ្លេចណា អ្នកឯងរវល់តែសើច គីង្គក់ដើរបាន១០ជំហានបាត់ លោតបាន១០ជំហានបាត់»។
សម្ដេចធិបតី បន្តថា «ពីនេះបានមួយម៉ែត្រ អ្នកឯងកំពុងសើចចំអកថែមទៀត យើងលោតបានទៅមុខ ផលប្រយោជន៍ ជូនជាតិរបស់យើង។ គីង្គក់ ក៏ត្រូវតែលោតទៅមុខដែរ កុំឱ្យនៅហ្នឹងកន្លែង ចង់ត្រដក់ជើងវែង តែមិនដើរទៅមុខ យើងមិនទៅទេ តែឥលូវយើងដើរ»។
តួយ៉ាង សម្ដេចធិបតី នាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ការសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រផ្គុំ និងដំឡើងរថយន្តតូយ៉ូតា នៅថ្ងៃនេះ គឺជាសក្ខីភាពមួយដែលមិនត្រឹមតែបញ្ជាក់ពីវឌ្ឍនភាពថ្មីដ៏ល្អមួយសម្រាប់វិស័យឧស្សាហកម្មនៅកម្ពុជាឡើយ ប៉ុន្តែថែមជាសញ្ញាវិជ្ជមានមួយទៀតសម្រាប់ការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា៕

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


