ព័ត៌មានជាតិ
សម្ដេចធិបតី ប្រកាសបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ឆាប់ៗនេះមិនចាំយូរ
ប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសនឹងបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នាពេលឆាប់ៗនេះ មិនចាំដល់ចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយនោះឡើយ។ សម្ដេធិបតី ថា បើទោះជាមិនមានការវិនិយោគពីបរទេស ក៏កម្ពុជានៅតែធ្វើព្រែកជីកនេះឱ្យបាន ដើម្បីប្រយោជន៍ជាតិ។

សម្ដេចធិបតី ប្រកាសបែបនេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍ខ្មែររស់នៅកូរ៉េខាងត្បូង នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២នេះ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រកាសយ៉ាងដូច្នេះថា៖ «ថ្ងៃមុន ខ្ញុំប្រកាសថា ធ្លាប់ធ្វើចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ ខ្ញុំឥលូវអត់នេះ នឹងធ្វើចេញឆាប់ៗខាងមុខ ត្រឡប់ទៅវិញ ចាប់ផ្ដើមវិលកង់ គិតពីការដាក់ឱ្យឆាប់ចេញ បុកគ្រឹះចាប់ផ្ដើមធ្វើ ព្រោះអត់ថយទៀតទេ មានការចូលរួម មិនមានការចូលរួមវិនិយោគិនពីបរទេស អត់សំខាន់ សំខាន់ខ្មែរត្រូវធ្វើឱ្យបាននូវគម្រោងនេះ ហើយយើងរួមគ្នាធ្វើ»។
សម្ដេចធិបតី ប្រមុខរាជរដ្ឋាភិបាល បានបញ្ជាក់បន្ថែមថា ព្រែកជីកហ្វូណនតេជោ សាងសង់សម្រាប់ជាផលប្រយោជន៍ជាតិរបស់កម្ពុជា ផ្ទុយទៅវិញ ព្រែកជីកនេះ មិនមែនសាងសង់ឡើងដើម្បីដើម្បីគំរាមអ្នកណា ឬដើម្បីយកអ្នកណាប្រឆាំងអ្នកណាទេ តែធ្វើឱ្យខ្មែររួមគ្នាប្រឆាំងនូវភាពមិនអភិឌ្ឍន៍ ដោយរួមគ្នាកាត់បន្ថយភាពក្រីក្រ រួមគ្នាដើម្បីលើកកម្ពស់កម្ពុជាឱ្យកាន់តែក្លាយជាប្រទេសដែលមានជីវភាពខ្ពស់។ សម្ដេចធិបតី ថា ព្រែកជីកមួយនេះ នឹងផ្ដល់នូវឯករាជ្យភាព និងផ្ដល់នូវថាមពលសម្រាប់កម្ពុជាអភិវឌ្ឍទៅមុខទៀត ហើយប្រជាជនខ្មែរទូទាំងប្រទេស ក៏ដូចជាមួយពិភពលោកបានគាំទ្រហើយ ត្រូវតែធ្វើឱ្យបាន។

សម្ដេចធិបតី ក៏បានថ្លែងការអរគុណប្រជាពលរដ្ឋខ្មែរនៅទូទាំងពិភពលោក ក៏ដូចជាខ្មែរនៅប្រទេសកូរ៉េខាងត្បូងនេះ ដែលកន្លងទៅ បានចេញគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងសម្រាប់ជាតិខ្មែរ។
សម្ដេចធិបតី លើកឡើងដូច្នេះថា៖ «ខ្ញុំអរគុណណាស់ គម្រោងនេះ មិនមែនជារបស់ខ្ញុំ មិនមែនជារបស់សម្ដេចតេជោ ឬរបស់ត្រកូល ហ៊ុន នោះទេ ខ្ញុំប្រាប់ហើយ ខ្ញុំធ្លាប់និយាយម្ដង ខ្ញុំថា ត្រកូល ហ៊ុន គ្រាន់មានឱកាសមួយផ្នែកតូចចូលរួមក្នុងការគិតគូរ ហើយជំរុញឱ្យធ្វើទេ ប៉ុន្តែវាជាគម្រោងដែលកើតចេញពីការគាំទ្ររបស់ប្រជាជនខ្មែរទូទាំងពិភពលោក ជាគម្រោងរបស់ខ្មែរយើង ដែលត្រូវរួមគ្នា ការពារ និងធ្វើឱ្យបាន»៕
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


