ព័ត៌មានជាតិ
ក្រសួងសុខាភិបាល៖ បើអ្នកពាក់ព័ន្ធ គ្មានភាពស្មោះត្រង់ ការចម្លងក្នុងសហគមន៍នឹងកាន់តែធំ
ស្របពេលសមត្ថកិច្ចចម្រុះកំពុងមមាញឹករុករកអ្នកពាក់ព័ន្ធ “ព្រឹត្តិការណ៍ ២០ កុម្ភៈ” ដើម្បីធ្វើតេស្តរកមេរោគ ធ្វើចត្តាឡីស័ក ព្យាបាលឱ្យទាន់ពេលវេលា មន្ត្រីជាន់ខ្ពស់ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានអំពាវនាវអ្នកពាក់ព័ន្ធ “ព្រឹត្តិការណ៍ ២០ កុម្ភៈ” ទាំងអស់ សូមមានភាពស្មោះត្រង់ ដើម្បីកុំឱ្យមានការឆ្លងមេរោគរីករាលដាលកាន់តែធំក្នុងសហគមន៍។
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល មានប្រសាសន៍ថា៖ “បងប្អូនយើងអ្នកដែលប៉ះពាល់ផ្ទាល់ទាំងអស់នេះ សូមឱ្យមានភាពស្មោះត្រង់ក្នុងការជម្រាបជូននូវព័ត៌មានផ្សេងៗដែលពាក់ព័ន្ធទៅនឹងទំនាក់ទំនងរបស់ខ្លួននេះ ដើម្បីជួយសម្រួលទៅដល់ការរុករកស្រាវជ្រាវនូវប្រភពនៃការឆ្លងនៃវីរុសកូវីដ១៩ឱ្យបានលឿន”។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានពន្យល់បន្តថា៖ “បើកាលណាយើងទុកការរុករកនេះកាន់តែយូរ យើងក្ររកឃើញ អ៊ីចឹងលទ្ធភាពនៃការចម្លងបន្តទៅទៀតនេះ ក៏មានលក្ខណៈទ្រង់ទ្រាយធំ និងពិបាកគ្រប់គ្រងផងដែរ ដោយយើងពិបាកនឹងប៉ាន់ប្រមាណថាតើទំហំនៃការរាតត្បាត ទំហំនៃការចម្លងវានឹងមានកម្រិតប៉ុនណា?”។
គួរបញ្ជាក់ថា “ព្រឹត្តិការណ៍ ២០ កុម្ភៈ” នេះជាការផ្ទុះការឆ្លងមេរោគកូវីដ១៩ ចូលសហគមន៍ លើកទី៣ ដែលលើក១ជា “ព្រឹត្តិការណ៍ ៣ វិច្ឆិកា” ពាក់ព័ន្ធករណី មន្ត្រីហុងគ្រី លើកទី២ជា “ព្រឹត្តិការណ៍ ២៨ វិច្ឆិកា” ដែលពាក់ព័ន្ធ ភរិយាមន្ត្រីពន្ធនាគារទៅផ្សារអ៊ីអន១ ត្រូវបានគ្រប់គ្រងបាន។ ព្រឹត្តិការណ៍ទី៣នេះ មានទំហំធំ និងធ្ងន់ធ្ងរជាងលើកទី១ និងលើកទី២។
គិតមកត្រឹមថ្ងៃនេះ សមត្ថកិច្ចចម្រុះបានស្រាវជ្រាវរកអ្នកពាក់ព័ន្ធនឹង“ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ” និងបានតេស្តរកឃើញអ្នកផ្ទុកមេរោគកូវីដ១៩ ចំនួន ២៣៤នាក់។
គួរឱ្យដឹងដែរថា គិតត្រឹមព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ៧៤១នាក់ ដោយបានព្យាបាលអ្នកជំងឺឱ្យជាសះស្បើយចំនួន ៤៧៧នាក់ និងអ្នកកំពុងសម្រាកព្យាបាល ចំនួន ២៦២នាក់ ដោយក្រសួងនឹងធ្វើការជូនដំណឹងបន្តទៀតនៅពេលដែលទទួលបានរបាយការណ៍សម្រាបកព្យាបាលបន្ថែម ចំនួន២នាក់ទៀត។
អត្ថបទ៖ ច័ន្ទ វីរៈ
សូមអានព័ត៌មានពាក់ព័ន្ធ៖
វិបត្តិកូវីដ ១៩ មិនថមថយ ផ្ទុះរាលដាលដល់ខណ្ឌចំនួន ១០ នៅរាជធានីភ្នំពេញ
១៥០០នាក់ ជាប់ពាក់ព័ន្ធ និង ១៩នាក់ឆ្លង ក្នុងព្រឹត្តិការណ៍២០កុម្ភៈ នៅខេត្តកណ្ដាល
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


