ព័ត៌មានជាតិ
សូមប្រយ័ត្ន! មេរោគកូវីដ-១៩ មិនមែនឆ្លងតាមតែច្រមុះ និងមាត់ទេ!
មន្ត្រីជាន់ខ្ពស់ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានអំពាវនាវឱ្យគ្រូពេទ្យ និងប្រជាពលរដ្ឋខ្មែរប្រយ័ត្នប្រយែង និងរក្សាអនាម័យឱ្យបានជាប់លាប់ និងត្រឹមត្រូវ ដោយបានរំលឹកបញ្ជាក់ផងដែរថា មេរោគកូវីដ-១៩ មិនមែនឆ្លងតាមតែច្រមុះ និងមាត់ទេ គឺតាមភ្នែក និងត្រចៀកផងដែរ។
លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅថ្ងៃនេះបានផ្ញើសារសំឡេង ដើម្បីផ្ដល់ព័ត៌មានមួយដែលលោកស្រីបានដកពិសោធន៍នៅបណ្ដាប្រទេសអន្តរជាតិផ្សេងៗអំពីស្ថានភាព ការបង្ការ និងគ្រោះថ្នាក់នៃវីរុសកូវីដ-១៩ ដែលពិភពលោកកំពុងប្រឈមរាល់ថ្ងៃ។

លោកស្រី យក់ សម្បត្តិ មានប្រសាសន៍ថា៖ “ការពាក់ម៉ាសនេះ ការពារបានតែច្រមុះ និងមាត់ទេ ដោយឡែកភ្នែក និងត្រចៀក យើងអត់មានអីក្របបានទេ អ៊ីចឹងហើយសំខាន់យើងត្រូវលាងដៃ”។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល រូបនេះបានពន្យល់បន្ថែមថា មានប្រទេសមួយចំនួនបានធ្វើរបាយការណ៍ ដែលលោកស្រីបានទស្សនាការផ្សាយបន្តផ្ទាល់ព្រឹកមិញនេះឃើញថា មួយគ្រួសារបានធ្វើចត្តាឡីស័កខ្លួនឯងត្រឹមត្រូវ ដោយពួកគាត់មិនបានចេញទៅណា មិនចូលរួមក្នុងហ្វូងមនុស្សធំៗលើសពី១០នាក់តាមការហាមឃាត់ ប៉ុន្តែការអនុវត្តរបស់គាត់អត់បានត្រឹមត្រូវ បណ្ដាលឱ្យមេគ្រួសារបានបាត់បង់ជីវិត។
លោកស្រី យក់ សម្បត្តិ មានប្រសាសន៍ថា៖ “គាត់មិនសូវលាងដៃ គាត់ប៉ះពាល់គ្នា អ៊ីចឹងទីបំផុតទៅ ឥឡូវនេះឪពុកម្ដាយមានស្លាប់ទាំងពីរនាក់ហើយ នៅសល់តែកូនកំពុងសង្គ្រោះនៅមន្ទីរពេទ្យ”។

លោកស្រី បានសូមអំពាវនាវដល់គ្រូពេទ្យ ជាពិសេសសូមណែនាំទៅប្រជាពលរដ្ឋ ឱ្យបានជ្រាបថាគឺថា ការលាងដៃគឺសំខាន់ណាស់។
លោកស្រី យក់ សម្បត្តិ មានប្រសាន៍បញ្ជាក់ថា៖ “ឥឡូវនេះ សូម្បីតែនៅអាមេរិក គេផ្សាយបន្តផ្ទាល់ព្រឹកមិញហ្នឹង គឺ ការលាងដៃ ការសំអាតដៃ សំអាតខ្លួនប្រាណនេះជាភារកិច្ចដ៏សំខាន់ ហើយទ្វារបើកចេញចូលនេះ ពេលដែលយើងរុញទ្វារហើយ យើងត្រូវប្រយ័ត្នប្រយែងលាងដៃយើង ជាពិសេសទ្វារដែលសាធារណៈប្រើប្រាស់”។
លោកស្រី បានរំលឹកបញ្ជាក់ទៀតថា៖ “សូមប្រយ័ត្នប្រយែងសម្រាប់ភ្នែក និងត្រចៀក វីរុសហ្នឹងមិនមែនចូលតែច្រមុះ និងមាត់ទេ”។

គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ៧៤១នាក់ ដោយបានព្យាបាលអ្នកជំងឺឱ្យជាសះស្បើយចំនួន ៤៧៧នាក់ និងអ្នកកំពុងសម្រាកព្យាបាល ចំនួន ២៦២នាក់ និងពុំទាន់មានអ្នកបាត់បង់ជីវិតដោយសារមេរោគកូវីដនេះទេ។
គួររំលឹកផងដែរថា ក្រសួងសុខាភិបាល និងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា តែងបាន អំពាវនាវឱ្យប្រជាពលរដ្ឋអនុវត្ត វិធានការ ៣ការពារ រួមមាន ១. ពាក់ម៉ាស់ ២. លាងដៃ និង៣. គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ដោយចាប់ពី ១ម៉ែត្រកន្លះឡើងទៅ ឱ្យបានគ្រប់គ្នា នៅគ្រប់ទីកន្លែង និងអនុវត្តឱ្យបានគ្រប់គ្នា។
ចំណែកវិធានការ ៣កុំ សម្ដេចបានបញ្ជាក់ រួមមាន ១. កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល ២. កុំទៅកន្លែងមានមនុស្សច្រើនកុះករ និង៣. កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម។ អ្នកមានផ្តាសាយ ឬសង្ស័យមានជំងឺកូវីត-១៩ កុំចេញក្រៅ ឬកុំមកកន្លែងធ្វើការ ហើយត្រូវទាក់ទងទៅគ្រូពេទ្យ៕
អត្ថបទ៖ ច័ន្ទ វីរៈ
សូមអានព័ត៌មានពាក់ព័ន្ធ៖
ក្រសួងសុខាភិបាល៖
បើអ្នកពាក់ព័ន្ធ គ្មានភាពស្មោះត្រង់ ការចម្លងក្នុងសហគមន៍នឹងកាន់តែធំ
ហេតុអ្វីការផ្ដល់ចាក់វ៉ាក់សាំងមិនធ្វើនៅថ្ងៃក្រៅម៉ោងធ្វើការផង?
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


