Connect with us

ព័ត៌មានជាតិ

សម្ដេច ហ៊ុន ម៉ាណែត ថា ពេលអផ្សុកសម្ដេចស្ដាប់អ្នកវិភាគដែលចេះគ្រប់រឿងនៅក្រៅប្រទេស ដើម្បីសើចកម្សាន្ត

បានផុស

នៅ

ឆ្លើយតបបែបចំអកទៅកាន់អ្នកវិភាគនៅក្រៅប្រទេស សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកឡើងថា នៅពេលអផ្សុកសម្ដេចមើលការវិភាគ និងការអត្ថាធិប្បាយរបស់អ្នកទាំងនោះ ដើម្បីកែអផ្សុកប៉ុណ្ណោះ ព្រោះការវិភាគទាំងនោះធ្វើឱ្យសម្ដេចអស់សំណើច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចំអកបែបនេះថា «ខ្ញុំអង្គុយសើច បើនិយាយឱ្យខ្ញុំឈឺ បរាជ័យហើយ ព្រោះខ្ញុំឥលូវអផ្សុក អ៊ីចឹងពេលខ្លះ មើលគេវាយប្រហារ ដើម្បីសើចកម្សាន្តទេ»។ សម្ដេចធិបតី សង្កត់ធ្ងន់ថា បើអ្នកវិភាគទាំងនោះ និយាយដើម្បីវាយប្រហារឱ្យសម្ដេចឈឺ ឬចង់ឱ្យសម្ដេចតបតនោះ គឺបរាជ័យហើយ ព្រោះសម្ដេចមិនខ្វល់នឹងពាក្យសម្ដី ឬការវាយប្រហាររបស់អ្នកទាំងនោះឡើយ។

ផ្ទុយទៅវិញ សម្ដេចធិបតី បានប្រាប់ឱ្យអ្នកទាំងនោះបន្តពូកែម្នាក់ឯងទៀតចុះ ព្រោះពួកគេចេះគ្រប់រឿង​ ដឹងគ្រប់ហើយ រាជរដ្ឋាភិបាលមិនចេះដូចពួកគេនោះទេ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម