ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំង និងស្រោចស្រពព្រះសុគន្ធវារី ប្រគេនព្រះចៅអធិការវត្តហរិរក្សរាជិនី (វត្តវាំងចាស់)
នាព្រឹកថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២៤ នេះ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំង និងស្រោចស្រពព្រះសុគន្ធវារី ប្រគេនព្រះចៅ អធិការវត្តហរិរក្សរាជិនី (ហៅវត្តវាំងចាស់) និង ព្រះមន្ត្រីសង្ឃ ស្ថិតក្នុងសង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។

និមន្ត/អញ្ជើញរួមមាន សម្ដេចឧត្ដមវង្សា កិត្តិបណ្ឌិត មួង រ៉ា ព្រះសង្ឃនាយករងទី ៣ ព្រះថេរានុត្ថេរៈ ឯកឧត្ដម លោកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភា ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា មន្ត្រីរាជការ ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទទាំងអស់ ចំនួន ៧៧៥ អង្គ/នាក់។
ថ្លែងទៅកាន់អង្គពិធី ឯកឧត្ដម ហ៊ុន ម៉ានី បានចូលរួមអបអរសាទរជាមួយព្រះសង្ឃគ្រប់ព្រះអង្គគង់នៅទីអារាមវត្តដ៏ចំណាស់នេះ ជាពិសេស ព្រះឥន្ទសិរីវង្ស តាម វិបុល ដែលត្រូវបានតែងតាំងជាព្រះចៅអធិការថ្មី នៃវត្តហរិរក្សរាជនី ហៅវត្តរាំងចាស់។

ជាមួយគ្នានេះ ឯកឧត្ដម បានកោតសរសើរ និងថ្លែងអំណរគុណដោយស្មោះចំពោះព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ លោកតា លោកយាយ ពុទ្ធបរិស័ទ និងសប្បុរសជនជិតឆ្ងាយ ដែលបានរួមចំណែកចាប់មគ្គផលកសាងសមិទ្ធផលនានាក្នុងវត្ត។ ឯកឧត្ដម សង្ឃឹមយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់ព្រះចៅគ្រូអធិការថ្មី នឹងធ្វើឲ្យវត្តអារាមនេះ កាន់តែមានភាពសុខដុម និងអភិវឌ្ឍន៍រីកចម្រើនទៅមុខជាបន្តបន្ទាប់បន្ថែមទៀត។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍បន្ថែមថា ជាក់ស្ដែង វត្តវាំងចាស់ ដែលមានអាយុកាល ១៧០ ឆ្នាំ និងផ្ទុកទៅដោយ គម្ពីរ ដីកា ទាំងភាសាបាលី និងសម្រាយ ជាកន្លែងសាបព្រោះចំណេះដឹងក្នុងព្រះពុទ្ធសាសនា ចងវេញជាធ្លុងសាមគ្គីភាពរបស់ប្រជាជាតិខ្មែរ ដើម្បីចូលរួមចំណែកការពារ អភិរក្ស វប្បធម៌ ប្រពៃណី អក្សរសាស្ត្រ អត្តសញ្ញាណជាតិ និងបុព្វហេតុសង្គមជាតិ គ្រប់ៗ ជំនាន់។ ជាអកុសល សមិទ្ធផលជាច្រើន ត្រូវបានរងការបំផ្លិចបំផ្លាញស្ទើរគ្មានសល់នាសម័យសង្គ្រាម។

ទន្ទឹមនេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានរំលេចអំពីភាពសំខាន់ នៃកត្តាសុខសន្តិភាពកើតចេញពីថ្ងៃជ័យជម្នះ ៧ មករា ដែលបានសង្គ្រោះអាយុជីវិតរបស់ប្រជាជនខ្មែរចេញពីគ្រោះមរណៈ និងផ្តល់ជាឱកាសឲ្យគ្រប់សាសនាទាំងអស់នៅកម្ពុជា ជាពិសេសព្រះពុទ្ធសាសនា បានរស់រានឡើងវិញ កសាងបានជាសមិទ្ធផលថ្មីៗ និងរីកចម្រើនជាបន្តបន្ទាប់រហូតមកដល់សព្វថ្ងៃនេះ៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


