ព័ត៌មានជាតិ
ក្រុមប្រឹក្សាជាតិដើម្បីកុមារ ស្នើឲ្យគ្រប់ក្រសួងចាត់វិធានការ ចំពោះជនយកទារកផ្លុងចោល
ក្រុមព្រឹក្សាជាតិដើម្បីកុមារ បានធ្វើការអំពាវនាវដល់គ្រប់ក្រសួង ស្ថាប័ន និងអង្គការពាក់ព័ន្ធ ជាពិសេសស្ថាប័នតុលាការ មេត្តាយកចិត្តទុកដាក់ចាត់វិធានការផ្លូវច្បាប់យ៉ាងតឹងរឹងបំផុត ចំពោះជនល្មើសយកទារកផ្លុងចោល នៅតាមទីសាធារណៈ ដើម្បីកុំឲ្យអំពើដ៏អាក្រក់នេះ កើតមានក្នុងសង្គមកម្ពុជាបន្ដទៀត។

ការអំពាវនាវនេះ បានធ្វើឡើងបន្ទាប់ពីថ្មីៗនេះ មានករណីយកទារកដែលមានអាយុក្រោម២សប្តាហ៍ដាក់ចូលក្នុងកេសក្រដាស នៅខណ្ឌដូនពេញ រាជធានីភ្នំពេញ បណ្តាលឲ្យស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម។ តាមរយៈសេចក្ដីថ្លែងការណ៍របស់ខ្លួន ដែលទើបទទួលបាននៅថ្ងៃនេះ ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារបានសម្ដែងនូវការសោកស្ដាយ និងមានក្ដីរន្ធត់ ចំពោះទារិកាកំណត់ម្នាក់នេះ ដែលទទួលរងគ្រោះដោយអំពើព្រៃផ្សៃ អមនុស្សធម៌ ឃោរឃៅ យង់ឃ្នងនេះ បានរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើសិទ្ធកុមារ ជាពិសេស សិទ្ធិរស់រានមានជីវិត ដែលកម្ពុជាបានផ្ដល់ សច្ចាប័ន និងមានក្នុងរដ្ឋធម្មនុញ្ញជាធរមាន។ ជាមួយគ្នានេះដែរ ក្រុមព្រឹក្សាជាតិដើម្បីកុមារសូម ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការប្រព្រឹត្តិអំពើឃោរឃៅ អមនុស្សធម៌ ទៅលើទារក បណ្តាលឲ្យស្លាប់ រួចយកទៅដាក់ក្នុងកេសក្រដាស ផ្លុងចោលនៅតាមទីសាធារណៈ។ យ៉ាងណាក៏ដោយចំពោះករណីនេះ សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ បាននិងកំពុងស្រាវជ្រាវរកអ្នកប្រព្រឹត្ត និងចាត់ការតាមនីតិវិធីច្បាប់។

សូមរំលឹកថា កាលពីម៉ោង១១និង៣០នាទីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ នៅចំណុចជាប់របងវិទ្យាល័យវត្តភ្នំ តាមបណ្តោយផ្លូវ៧៤ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ គេឃើញមានរថយន្តតូរីស២ ទៅ៣គ្រឿង ឈប់នៅលើផ្លូវ៧៤ ក្បែរទៅនឹង កេសដាក់ទារកនោះ។ ក្រោយមករថយន្តទាំងអស់នោះ បានបើកចេញទៅបាត់ដោយមិនបានយកកេសនោះទៅជាមួយទេ។ ភ្លាមៗនោះ មានអ្នកបោសសម្អាតម្នាក់ បានដើរទៅមើលស្រាប់តែ ឃើញសពទារករុំជិត ដោយក្រមានៅក្នុងកេសនោះ ក៏រាយការណ៍ទៅសមត្ថកិច្ច ដើម្បីចុះពិនិត្យធ្វើកោសល្យវិច័យ៕
អត្ថបទ៖ សំអឿន
សូមចុចអាន៖ មូលហេតុ នាំឲ្យរងការលិចលង់លំនៅឋានពលរដ្ឋ៤ភូមិ នៅសង្កាត់ចាក់អង្រែក្រោម

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់