ព័ត៌មានជាតិ
សម្តេចធិបតី អរគុណគណបក្សផ្សេងៗដែលគាំទ្រគម្រោងព្រែកជីក បង្ហាញពីស្មារតីជាតិនិយម
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៤ បានថ្លែងអរគុណដល់បណ្តាគណបក្សនយោបាយផ្សេងៗ ដែលបានចូលរួមគាំទ្រដល់គម្រោងព្រែកជីកហ្វូណនតេជោ ដែលការគាំទ្រនេះបង្ហាញពីស្មារតីជាតិនិយម និងផលប្រយោជន៍ជាតិ ទោះបីជាគណបក្សមាននិន្នាការផ្សេងគ្នាក៏ដោយ។

អញ្ជើញជាអធិបតី “ទិវាមច្ឆជាតិ ១កក្កដា ២០២៤ នៅបឹងធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម” សម្តេចធិបតី ហ៊ុន ម៉ាណែត បានយកឱកាសនេះ ថ្លែងអរគុណចំពោះប្រជាពលរដ្ឋទាំងអស់គ្នានៅទូទាំងប្រទេស ដែលបានគាំទ្រក្នុងគម្រោងប្រវត្តិសាស្រ្តមួយនេះ គឺគម្រោងព្រែកជីកហ្វូណនតេជោ ដែលនឹងផ្តល់ផលប្រយោជន៍ដល់ប្រជាជនទូទាំងប្រទេស ។ សម្តេចបានថ្លែងថា៖« គម្រោងនេះពិសេសជាងគម្រោងផ្សេងៗ ត្រង់ថាបានបញ្ជាក់អំពីស្មារតីជាតិនិយម។ លើកលែងតែអ្នកជ្រុលនិយមមួយក្តាប់តូចមួយចំនួន ក្រៅពីនោះជាគម្រោងតែមួយ ដែលសូម្បីតែគណបក្សផ្សេងគ្នាទូទាំងប្រទេស មាននិន្នការផ្សេងគ្នា ក៏ចេញមកគាំទ្រ ព្រោះគេដឹងថាជាផលប្រយោជន៍សម្រាប់កូនខ្មែរ មិនថាបក្សណានោះទេ នេះគឺជាគម្រោងពិសេសមួយដែលយើងត្រូវរួមគ្នាធ្វើ»។

ជាមួយគ្នានេះ សម្តេចធិបតី ស្នើឱ្យពលរដ្ឋនៅទូទាំងប្រទេសចូលរួមអបអរសាទរគម្រោងនេះ តាមរយៈ ទូងស្គរ វាយប៉ោត ធុង នៅតាម ស្រុក ភូមិ នៅថ្ងៃបើកការដ្ឋានសាងសង់ ថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២៤ ខាងមុខនេះ។ សម្តេចបន្ថែមទៀតថា៖«ព្រោះវាមិនមែនជាគម្រោងរបស់សម្តេចតេជោ ឬខ្ញុំនោះទេ ។ ខ្ញុំនិងសម្តេចតេជោ បានត្រឹមចូលរួម ហើយសម្តេចតេជោផ្តួចផ្តើម ហើយខ្ញុំចូលរួមដឹកនាំបន្តជាមួយនឹងមន្រ្តីរបស់យើង ជាពិសេសប្រជាពលរដ្ឋទាំងអស់គ្នា ដែលបានចូលរួមនិងជំរុញដល់គម្រោងប្រវត្តិសាស្រ្តមួយនេះដើម្បីកូនខ្មែរទៅថ្ងៃអនាគត»។

គម្រោងព្រែកជីកហ្វូណនតេជោ គឺមានប្រវែងសរុប១៨០គីឡូម៉ែត្រ តភ្ជាប់ពីទន្លេមេគង្គទៅកាន់សមុទ្រ ពោលគឺចាប់ពីព្រែកតាកែវ ឆ្លងកាត់ព្រែកតាឯក ចូលតាមព្រែកតាហ៊ីង និងបន្តរហូតដល់សមុទ្រខេត្តកែប។ ព្រែកជីកនេះ សាងសង់ឡើងតាមដានព្រែកចាស់ដែលធ្លាប់ជីកាលពីអតីតកាល ឆ្លងកាត់ខេត្តចំនួន៤ គឺខេត្តកណ្ដាល ខេត្តតាកែវ ខេត្តកំពត ខេត្តកែប។
គម្រោងព្រែកជីកហ្វូណនតេជោ ត្រូវបានប្រគល់សិទ្ធិវិនិយោគដោយក្រុមហ៊ុនខ្មែរចំនួន៥១% ដែលក្នុងនោះ ក្រុមហ៊ុនរដ្ឋចំនួន២ នឹងកាន់កាប់ភាគច្រើនលើគម្រោងព្រែកជីកជាប្រវត្តិសាស្រ្តនេះ៕
អត្ថបទ៖ ឡាយ សាមាន
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


