Connect with us

ព័ត៌មានជាតិ

ផ្លូវ​១​ខ្សែ​ប្រវែង​២០០​ម៉ែត្រ ​ត្រូវ​បាន​កម្លាំង​សាមគ្គី ចូលរួម​ស្ថាបនា​ដែល​ជា​ថវិកា​សប្បុរស​ជន

បានផុស

នៅ

ភ្នំពេញ ៖ ផ្លូវ​ថ្មី​១​ខ្សែ​ទៀត​ប្រវែង​២០០​ម៉ែត្រ ត្រូវ​បាន​កម្លាំង​សាមគ្គី មាន​ព្រះសង្ឃ ប្រជាពលរដ្ឋ ចូលរួម​ស្ថាបនា​យ៉ាង​សស្រាក់សស្រាំ​ដឹកនាំ​ដោយ​លោក​ចៅសង្កាត់​សំរោង ដែលជា​ថវិកា​សប្បុរសជន នា​ថ្ងៃទី​០១ ខែ​មីនា ឆ្នាំ​២០២១ ស្ថិត​ក្នុង​ភូមិ​សំរោង កណ្តាល សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ឱកាស​ស្ថាបនា​ផ្លូវ​នេះ​លោក​យិន អ៊ី​ម ចៅសង្កាត់​សំរោង​បាន​មានប្រសាសន៍ថា ថវិកា​ដែល​ត្រូវ​ចំណាយ ក្នុងការ​ស្ថាបនា​ផ្លូវ​នេះ​ បាន​មក​ពី​ការចូលរួម​របស់​សប្បុរស​ជន​ជិត​ឆ្ងាយ ពិសេស​សម្តេចព្រះ​វ័ន​រត្ន​កិត្តិ​បណ្ឌិត​ណ​យ ច្រឹ​ក សង្ឃនាយក​រង​ទី​២​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះគ្រូ​អូ សុខ​អេង ព្រះចៅ​អធិការ​វត្ត​សំរោង​កណ្តាល លោក​ឧកញ៉ា​សុខ ឡេង ព្រមទាំង​សប្បុរសជន​ជាច្រើន​ទៀតផង​ដែរ​។

លោក​បន្ត​ថា មូលដ្ឋាន​សង្កាត់​សំរោង​នៅតែ​បន្ត​ធ្វើ​ការអភិវឌ្ឍន៍​នូវ​ហេដ្ឋារចនាសម្ព័ន្ធ បម្រើ​ផលប្រយោជន៍​ជូន​ប្រជាពលរដ្ឋ​ជា​បន្តបន្ទាប់ មិន​ឲ្យ​មានការ​ថ្នាក់ថ្នាំង​ចិត្ត​ទេ ពោល​គឺ​ផ្លូវ តូច ធំ ទឹក ភ្លើង និង​ការពារ​សន្តិសុខ សណ្តាប់​ធ្នាប់ បាន​យ៉ាង​ល្អប្រសើរ​ទៀតផង ហើយ​ការអភិវឌ្ឍន៍​នេះ​គឺ​យើង​ធ្វើតាម​ជំ​ហ៊ាន​គីង្គក់ ដោយ​ធ្វើតាម​លទ្ធភាព​ព្រោះ​ផ្លូវ​ដែល​ត្រូវ​ស្ថាបនា​នៅ​ជាង​១០០០​ម៉ែត្រ​ទៀត​ឯណោះ​។

លោក​ចៅសង្កាត់ បញ្ជាក់​ថា ការចូលរួម​របស់​ប្រជាពលរដ្ឋ និង​សប្បុរសជន គឺជា​សេចក្តី​ត្រូវការ​ចាំបាច់ ក្នុង​ការ​កសាង​មូលដ្ឋាន​ឱ្យបាន​ល្អប្រសើរ សម្រាប់​អាជ្ញាធរ បាន​ខិតខំ​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត ដើម្បី​ឆ្លើយតប​ទៅ​និង​គោលនយោបាយ ក៏ដូចជា អនុសាសន៍​ណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ឱ្យ​បំរើ​ប្រជាពលរដ្ឋ​ឱ្យបាន​ល្អ​បំផុត និង​មាន​សកម្ម​ភាពកើនឡើង​ទ្វេ​រដង សក្តិសម​ទៅ និង​ការគាំទ្រ​របស់​បងប្អូន​នាពេល​កន្លងមក នឹង​បន្ត​ទៅមុខទៀត​ផងដែរ​៕

ដោយ ៖ ឧ​ត្ត​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ៣ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ៤ ម៉ោង មុន

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺពលរដ្ឋនៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម